ធ្លាយ​ Spec កំពូល​ Smartphone គែម​អេក្រង់​ស្ដើង​របស់ Sony ​មាន​អេក្រង់ ៥,៧អ៊ីញ​ 4K HDR – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ធ្លាយ​ Spec កំពូល​ Smartphone គែម​អេក្រង់​ស្ដើង​របស់ Sony ​មាន​អេក្រង់ ៥,៧អ៊ីញ​ 4K HDR

​ក្រុមហ៊ុន Sony ត្រូវ​សាធារណជន​រំពឹង​ថា កំពុង​ត្រៀម​ប្រកាស​ចេញ​ស្មាតហ្វូន​ទំនើប និង​កំពូល​របស់​ខ្លួន​នៅ​ឆ្នាំ២០១៨ ក្រោយ​នេះ ដែល​មាន​គែម​អេក្រង់​ស្ដើង​​ដំបូង​របស់​ខ្លួន ទុក​សម្រាប់​ប្រកួតប្រជែង​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក។ ស្មាតហ្វូន​កំពូល​មាន គែម​អេក្រង់​ស្ដើង​ដំបូង​នេះ អាច​នឹង​មាន​លេខ​ម៉ូដែល H8541 ហើយ​វា​ទើប​បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​ថ្មីៗ​នេះ។

គំរូ Smartphone គែម​អេក្រង់​ស្ដើង​របស់ Sony

បើ​មើល​តាម​​ឯកសារ​បែក​ធ្លាយ ឱ្យ​ឃើញ​ថា ស្មាតហ្វូន Sony ថ្មី​នឹង​ត្រូវ​បាន​ផលិត​ទំនើប​ជាង​មុន។ វា​នឹង​បំពាក់​អេក្រង់​ទំហំ ៥,៧អ៊ីញ​កម្រិត 4K HDR touchscreen ​អម​ដោយ​ស្រទាប់​ការពារ​កញ្ចក់​ Gorilla Glass 5 ​និង​មាន​កម្លាំង​ថ្ម 3420mAh។ H8541 ​ត្រូវ​គេ​រំពឹង​ថា អាច​នឹង​បំពាក់​ឈីប Snapdragon 835 ជំនួស​ឱ្យ​ឈីប​ជំនាន់​ថ្មី Snapdragon 845 របស់ Qualcomm។ មូលហេតុ​ដែល​ប្រើ​ឈីប​ជំនាន់​មុន អាច​មក​ពី ក្រុមហ៊ុន Sony ទំនង​ត្រូវការ​ពេលវេលា​ ខណៈ​ស្មាតហ្វូន​ថ្មី​នេះ នឹង​ត្រូវ​សម្ពោធ​ក្នុង​ព្រឹត្តិការណ៍ MWC 2018 ដែល​ប្រារព្ធ​ឡើង​នៅ​ខែ​កុម្ភៈ។

គំរូ Smartphone គែម​អេក្រង់​ស្ដើង​របស់ Sony

ស្មាតហ្វូន​ថ្មី​របស់ Sony នឹង​មាន RAM 4GB ​ជាមួយ​អង្គ​ចងចាំ 64GB ​ប្រភេទ UFS storage, Bluetooth 5.0, GPS, GLONASS, NFC, រន្ធ USB Type-C ចំនួន១ និង​វិញ្ញាបនបត្រ​មិន​ជ្រាប​ទឹក មិន​ចូល​ធូលី IP68។ H8541 នឹង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo ​ហើយ​នឹង​មាន​វិមាត្រ ១៤៩x៧៤x៧,៥ មិល្លីម៉ែត្រ។ ទោះជា​យ៉ាងណា យើង​មិន​ទាន់​ដឹង​ព័ត៌មាន​លំអិត​អំពី​សមត្ថភាព​កាមេរ៉ា​លើ​ស្មាតហ្វូន​គែម​អេក្រង់​ស្ដើង​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ​នៅ​ឡើយ៕

ប្រភព៖ gsmarena