អស់បញ្ហាជាមួយជំងឺឬសដូងបាតទៀតហើយ សាកល្បងវិធីងាយៗទាំងនេះអ្នកជំងឺនឹងជាសះស្បើយ – Kalib9 ប្លែកៗ | Kalib9
kalib9

អស់បញ្ហាជាមួយជំងឺឬសដូងបាតទៀតហើយ សាកល្បងវិធីងាយៗទាំងនេះអ្នកជំងឺនឹងជាសះស្បើយ

អ្នកដែលធ្លាប់មានជំងឺឬសដូងបាត ទើបដឹងថាវាឈឺចុកចាប់ប៉ុណ្ណា សូម្បីពេលអង្គុយធម្មតា ពិសេសពេលបត់ជើងធំម្តងៗ។ ជំងឺឬសដូងបាតត្រូវបានសម្គាល់ដោយការរីកធំ និងការផ្លាស់ទីលំនៅមិនធម្មតានៃជាលិការរន្ធគូថ ឬផ្នែកខាងក្រោមនៃរន្ធគូថ។ ជំងឺឬសដូងបាតអាចកើតទៅលើក្រុមមនុស្សពេញវ័យ ដែលមានអាយុលើសពី ៥០ឆ្នាំ។

ការទល់លាមកនិងសំពាធក្នុងកំឡុងពេលបត់ជើងធំ ធ្វើឱ្យសរសៃឈាមឡើងជុំវិញរន្ធគូថ និងរន្ធគូថដែលបណ្តាលអោយកើតជម្ងឺឬសដូងបាត។ ទោះបីជាជំងឺឬសដូងបាត គឺជាស្ថានភាពឈឺចាប់ក៏ដោយក៏វាគ្មានគ្រោះថ្នាក់ទេ។

វាអាចព្យាបាលជា ដោយជោគជ័យដោយជំនួយពីគ្រឿងផ្សំធម្មជាតិ ដូចជាប្រេងដូងជាដើម។ ប្រេងដូងមានផ្ទុកនូវអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយព្យាបាលបញ្ហានេះបាន។

យើងខ្ញុំមានលក់ប្រេងដូងសុទ្ធ១០០% ចំរ៉ាញ់ពីដូងសុទ្ធ១០០% គ្មានលាយសារធាតុគីមី។ ទំនាក់ទំនងលេខទូរស័ព្ទលេខ ០៧០ ៣៣២ ៩៣១។

ប្រេងដូងគឺល្អសម្រាប់ព្យាបាលជំងឺឬសដូងបាត?
– លក្ខណៈសម្បត្តិនៃការប្រឆាំងនឹងការរលាកនៃប្រេងដូង ធ្វើឱ្យវាជាដំណោះស្រាយដ៏ល្អឥតខ្ចោះ សម្រាប់ព្យាបាលជំងឺឬសដូងបាត។ វាជួយសម្រួលសរសៃឈាមរលាក និងជំរុញការព្យាបាលឆាប់រហ័ស។

– ប្រេងដូងមានម៉ូលេគុលអាស៊ីតខ្លាញ់មធ្យម (MCFA) – ខ្លាញ់ល្អនេះ នឹងជួយបន្ថយការរលាកពោះវៀន និងបន្ថយការរលាកបំពង់រំលាយអាហារ។ ការរលាកពោះវៀន និងរលាកបំពង់រំលាយអាហារ ជាហេតុផងចម្បង ដែលអាចនាំអោយមានជំងឺឬសដូងបាត។
– ប្រេងដូងក៏ជួយបង្កើនចលនាពោះវៀនអោយបានល្អ តាមរយៈការបញ្ចេញទឹករំអិលរន្ធគូថ និងកាត់បន្ថយការទល់លាមក ដែលជាមូលហេតុចម្បងនៃជំងឺឬសដូងបាត។

របៀបប្រើប្រាស់ប្រេងដូងសម្រាប់ព្យាបាលជំងឺឬសដូងបាត?
ខាងក្រោមគឺជាវិធីល្អបំផុត ក្នុងការប្រើប្រេងដូងដើម្បីព្យាបាលជំងឺឬសដូងបាត។ ជ្រើសរើសមធ្យោបាយណាមួយក្នុងចំណោមខាងក្រោម ហើយសាកល្បងវាជាប្រចាំដោយការអត់ធ្មត់។

១ ប្រើប្រេងដូងសុទ្ធ
– យកសំឡី ឬក្រណាត់ស្អាត ជ្រលក់ប្រេងដូងសុទ្ធ។
– យកវាទៅជូតលើឬសដូងបាត(រន្ធគូថដែលកើតឬសដូងបាត) ហើយសង្កត់លើវារយៈពេល ៥ទៅ ១០នាទី។
– លាបប្រេងដូងពី ៣ទៅ ៤ដងក្នុងមួយថ្ងៃ ដើម្បីព្យាបាលជំងឺឬសដូងបាតរហូតដល់ជាសះស្បើយ។

 

 

២ ផឹកប្រេងដូង
– យកប្រេងដូងមួយស្លាបព្រាបាយ ទៅលាយជាមួយតែ ឬតែបៃតង មិនក្តៅមិនត្រជាក់។
– ផឹកវាយឺតៗ។
– អ្នកអាចប្រើប្រាស់ប្រេងដូងរហូតដល់ ៣ស្លាបព្រាក្នុងមធ្យោបាយនេះក្នុងមួយថ្ងៃ ដើម្បីបំបាត់ការទល់លាមក ដែលបណ្តាលអោយកើតឬសដូងបាត។

៣ ខ្ទឹមស និងប្រេងដូង
ខ្ទឹមស មានប្រសិទ្ធភាព អង់ទីប៊ីយូទិក យ៉ាងខ្លាំងក្នុងការសំលាប់មេរោគ ដែលបណ្តាលអោយមានការឆ្លង និងសម្ពាធឈាមក្នុងសរសៃឈាមរលាក។ វាក៏បង្កើនលំហូរឈាមទៅកាន់តំបន់នេះ និងពង្រឹងសរសៃឈាម នៅក្នុង និងជុំវិញរន្ធគូថផងដែរ។
– យកខ្ទឹមសមួយកំពឹង បកសំបកឲ្យស្អាត ហើយកិនវាឲ្យម៉ដ្ឋ។
– លាយវាជាមួយ ប្រេងដូង២ស្លាបព្រាបាយ ឲ្យសព្វល្អ។
– រក្សាល្បាយនេះនៅក្នុងទូទឹកកករយៈពេល ១៥នាទី។
– យកវាចេញនិងអនុវត្តលាបវា ទៅលើឬសដូងបាតដោយផ្ទាល់។
– ធ្វើវា ២ដងក្នុងមួយថ្ងៃរហូតទាល់តែជាសះស្បើយ។

 

 

៤ រមៀត និងប្រេងដូង
លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លារបស់រមៀត អាចជួយសម្រួល និងព្យាបាលរលាកសរសៃវ៉ែន នៅជុំវិញរន្ធគូថ និងខាងក្នុងរន្ធគូថ។
– យករមៀតស្រស់មួយម៉ឺមប៉ុនម្រាមដៃ កិនឲ្យម៉ដ្ឋ រួចលាយជាមួយប្រេងដូង មួយស្លាបព្រាបាយ។
– លាយវាឱ្យបានល្អ។
– លាបវាលើឬសដូងបាតដោយផ្ទាល់។
– អនុវត្តវិធីសាស្រ្តនេះ ២ទៅ ៣ដងក្នុងមួយថ្ងៃ។

ចំណាំ: ប្រសិនបើអ្នកមិនមានរមៀតស្រស់នោះទេ អ្នកអាចប្រើម្សៅរមៀតជំនួសក៏បាន។

 

 

៥ ប្រទាលកន្ទុយក្រពើ និង ប្រេងដូង
លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយការរលាក រមាស់ និងរលាកដែលទាក់ទងនឹងជំងឺឬសដូងបាត។
– យកស្លឹកប្រទាលកន្ទុយក្រពើមួយធាង និងចិតយកជែលខាងក្នុងស្លឹករបស់វា។
– យកប្រេងដូងមួយស្លាបព្រា លាយជាមួយជែលរបស់ប្រទាលកន្ទុយក្រពើ រួចលាយវាឲ្យសព្វល្អ។
– លាបវាដោយផ្ទាល់ទៅលើឬសដូងបាត។
– អ្នកអាចលាបវាច្រើនដងតាមដែលអ្នកចង់បាន ក្នុងមួយថ្ងៃ។

 

 

៦ ទឺកផ្លែប៉ោម និង ប្រេងដូង
ទឹកផ្លែប៉ោម គឺមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺឬសដូងបាតទាំងខាងក្នុង និងខាងក្រៅ។ វាជួយកាត់បន្ថយការហើម ការឈឺចាប់ និងការរលាក ដែលទាក់ទងនឹងជំងឺឬសដូងបាត។
– ផ្សំ ១ស្លាបព្រាកាហ្វេនៃទឹកផ្លែប៉ោម និងប្រេងដូងមួយស្លាបព្រា ដាក់ក្នុងចាន។
– យកសំលី ឬក្រណាត់ស្អាតជ្រលក់ ហើយយកទៅលាបលើតំបន់ឬសដូងបាតរយៈពេលពី ៣ទៅ ៤នាទី។
– អនុវត្តវិធីសាស្រ្ត ២ដងក្នុងមួយថ្ងៃរហូតជាសះស្បើយ។

 

 

៧ ទឺកក្រូចឆ្មា និងប្រេងដូង
វីតាមីន C និងសារធាតុចិញ្ចឹមផ្សេងៗទៀត នៅក្នុងទឹកក្រូចឆ្មាជួយពង្រឹងសរសៃឈាម និងសរសៃវ៉ែន។ វាផ្តល់នូវភាពធូរស្រាលពីការឈឺចាប់ និងបញ្ឈប់ការហូរឈាម។

– កាត់ក្រូចឆ្មារមួយផ្លែ ហើយច្របាច់យកទឹក។
– យកប្រេងដូងមួយស្លាបព្រា ទៅនិងលាយទឺកក្រូចឆ្មាឲ្យបានល្អ។
– អនុវត្តល្បាយនេះទៅតំបន់រលាក។
– ធ្វើវិធីសាស្រ្តនេះ ៣ទៅ ៤ដងក្នុងមួយថ្ងៃ។

 

 

៨ ប្រេងអូលីវ និងប្រេងដូង
ប្រេងអូលីវត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាជួយបង្កើនភាពបត់បែននៃសរសៃវ៉ែន ដែលជួយបន្ថយការរលាក។
– យកប្រេងអូលីវសុទ្ធមួយស្លាបព្រា លាយជាមួយប្រេងដូងមួយស្លាបព្រា។
– លាបល្បាយនេះទៅលើឬសដូងបាត ២ទៅ ៣ដងជារៀងរាល់ថ្ងៃ។
– អ្នកក៏អាចប្រើល្បាយនេះជារៀងរាល់ថ្ងៃដើម្បីបន្ថយការរលាកនៃរន្ធគូថ។

 

 

ព័ត៌មានជំនួយនិងការប្រុងប្រយ័ត្ន៖
– វាជាការល្អបំផុតក្នុងការជ្រើសយកដូងប្រេងសុទ្ធ និងប្រេងដូងសរីរាង្គសម្រាប់អត្ថប្រយោជន៍អតិបរមា។ ដំណើរការប្រេងមានផលប៉ះពាល់ដល់លក្ខណៈសម្បត្តិនៃការព្យាបាល។
– ការប្រើប្រាស់ប្រេងដូងដែលបានផ្តល់អនុសាសន៍ប្រចាំថ្ងៃគឺមានរហូតដល់ទៅ ៣ស្លាបព្រា។
– ត្រូវប្រាកដថាតំបន់រងផលប៉ះពាល់គឺស្អាតមុនពេលប្រើប្រេងដូង។
– ការថែរក្សាអនាម័យគឺសំខាន់ណាស់។ ប្រើសំឡីស្អាត និងហើយប្រើតែម្តង ដើម្បីប្រើវិធីដោះស្រាយទៅតំបន់ដែលរងផលប៉ះពាល់។
– រក្សាដបប្រេងដូងដាច់ដោយឡែកមួយសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក និងដបដាច់ដោយឡែកមួយទៀត សម្រាប់គោលបំណងផ្សេងទៀត។
– មធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការព្យាបាលឬសដូងបាត គឺត្រូវបញ្ចូលប្រេងដូងនៅក្នុងរបបអាហាររបស់អ្នក។ អ្នកអាចប្រើវាសម្រាប់ចម្អិនអាហារ និងបន្ថែមវាទៅភេសជ្ជៈរបស់អ្នក។
– ជៀសវាងការប្រើប្រាស់ដូងប្រេង ប្រសិនបើឬសដូងបាតត្រូវបានបង្កឡើងដោយការរាគ ដែលវាអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។
– ផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ ដើម្បីការពារឬសដូងបាត។
– ទទួលទានអាហារដែលសំបូរជាតិសរសៃ ដូចជាអង្ករ សណ្តែកជាដើម ដែលអាចជួយកាត់បន្ថយការទល់លាមក និងការពារការកើតជំងឺឬសដូងបាត។

ប្រេងដូង គឺជាមធ្យោបាយដោះស្រាយបញ្ហា ដែលបានសាកល្បងសម្រាប់ការព្យាបាលជំងឺឬសដូងបាត ដោយគ្មានផលប៉ះពាល់ណាមួយឡើយ។ សូមសាកល្បងវិធីទាំងជាទៀងទាត់ដើម្បីទទួលបានលទ្ធផលវិជ្ជមាន។ សូមពិភាក្សាជាមួយអ្នកឯកទេសមុននឹងប្រើ។

 

យើងខ្ញុំមានលក់ប្រេងដូងសុទ្ធ១០០% ចំរ៉ាញ់ពីដូងដោយផ្ទាល់ដៃ គ្មានលាយសារធាតុគីមី។ ទំនាក់ទំនងលេខទូរស័ព្ទលេខ ០៧០ ៣៣២ ៩៣១។

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

ប្រភព៖ homeremediesforlife