តើបាត់បង់អត្តសញ្ញាណជាតិយើងប្រឈបនឺងបញ្ហាអ្វីខ្លះ? – Kalib9 គំនិត | Kalib9
kalib9

តើបាត់បង់អត្តសញ្ញាណជាតិយើងប្រឈបនឺងបញ្ហាអ្វីខ្លះ?

ចំលើយ៖ ពាក្រថា បាត់បង់អត្តសញ្ញាណជាតិ មានន័យថា បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយ ពោលគឺ បាត់បង់ប្រវត្តិសាស្រ្ត ទឹកដី ជាតិកំណើត ភាសា វប្បធម៌ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈ មនោ សញ្ជេតនា រួមរបស់ជាតិ។

កត្តាដែលបណ្តាលអោយបាត់បង់អត្តសញ្ញាណជាតិមានពីរ គឺ៖

១.កត្តាខាងក្រៅ៖ -ការហូរចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់បរទេសច្រើន។- បរទេសឈ្លាន ពានទឹកដីដោយត្រង់ៗ។- បរទេសធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់គេ តាមរយៈ គ្រប់រូបភាព លើទឹកដីយើង ក្នុងបំណងបំពាក់បំប៉ននួវអត្តសញ្ញាណជាតិរបស់គេដល់ ពល់រដ្ឋយើងដោយប្រើលុយ ជាធ្នាក់ (ម្ចាស់ឧបត្តម្ភ)៕……..

២.កត្តាខាងក្នុង (ពលរដ្ឋខ្លួនឯង)៖ -ធ្វេសប្រហែស ភ្លេចខ្លួនមិនបានអប់រំដល់កូនចៅ ជំនាន់ក្រោយ អោយស្គាល់ពីអត្តសញ្ញាណរបស់ជាតិ ក្រោមលេសគ្មានថវិកា ខ្លះលទ្ធភាព ខ្វះសំភារៈ និងមធ្យោ បាយ ….។- ពុំស្គាល់អត្តសញ្ញាណជាតិ និងតម្លៃរបស់ជាតិឯង ហើយប្រកាន់គំនិតបរទេសនិយម ភ្លេចការ ពិចារណា៕- ជួនកាលដឹងហើយ ឮហើយ តែធ្វើអោយខ្លួនស្ថិតក្រោមអំណាចផល ប្រយោជន៍ខ្លាំងពេក យកទឹកប្រាក់ជាធំ៕…..

ឧទាហរណ៍៖ ភ្លេងពិនពាទ្យ នាំគ្នានិយាយថា ភ្លេងសៀម ដោយឥតដឹងខ្លួន។