លុបកម្មវិធីទាំងនេះចេញពីទូរស័ព្ទរបស់អ្នក បើសិនចង់ឲ្យថ្មប្រើបានយូរ!!! – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

លុបកម្មវិធីទាំងនេះចេញពីទូរស័ព្ទរបស់អ្នក បើសិនចង់ឲ្យថ្មប្រើបានយូរ!!!

ប្រើសិនបើអ្នកចង់ប្រើប្រាស់ថាមពលថ្មទូរស័ព្ទរបស់អ្នកបានយូរ អ្នកគួរគិតពីបញ្ហា និងហេតុផលមួយចំនួនដែលបណ្តាលឲ្យថ្មទូរស័ព្ទរបស់ឆាប់អស់។ ក្នុងនោះការប្រើប្រាស់កម្មវិធីទូរស័ព្ទមួយចំនួនក៏អាចឲ្យថ្មទូរស័ព្ទឆាប់អស់ដែរ ព្រោះកម្មវិធីទាំងនោះដំណើរការជាប់រហូតទោះបីអ្នកមិនបើកវាក៏ដោយ។

ក្រុមហ៊ុន Avast បានបង្ហាញកម្មវិធីទូរស័ព្ទមួយចំនួនដែលប្រើប្រាស់ថាមពលថ្មច្រើនជាងគេ។

ខាងក្រោមនេះគឺជាកម្មវិធីដែលដំណើរការដោយខ្លួនឯង និងស៊ីថាមពលថ្មខ្លាំង
១. Samsung AllShare
២. Samsung Security Policy Updates
៣. Beaming Service for Samsung
៤. ChatON Voice & Video Chat
៥. Google Maps
៦. WhatsApp Messenger
៧. WeChat
៨. AppLock
៩. DU Battery Saver

ខាងក្រោមនេះគឺជាកម្មវិធីដែលស៊ីថាមពលថ្មខ្លាំងនៅពេលអ្នកបើកវា

១. Samsung WatchON
២. Samsung Video Editor
៣. Netflix
៤. Spotify Music
៥. Snapchat
៦. Clean Master
៧. LINE: Free Calls & Messages
៨. Microsoft Outlook
៩. BBC News
១០. ES File Explorer File Manager

(Photo Illustration by Thomas Trutschel/Photothek via Getty Images)

លើសពីនេះទៅទៀត Avast បានកត់សម្គាល់ថា Facebook និង Netflix គឺស្ថិតនៅក្នុងចំនោមកម្មវិធីវីដែលអាក្រក់បំផុតសម្រាប់ប្រព័ន្ធទិន្នន័យខណៈពេល Facebook និង Spotify Music នឹងធ្វើឲ្យឧបករណ៍ផ្ទុកទិន្ន័យរបស់អ្នកឆាប់ពេញ។

ចំពោះការសិក្សានៃការប្រើប្រាស់ថ្មត្រូវបានធ្វើលើទូរស័ព្ទ Android តែប៉ុណ្ណោះ ចំពោះទូរស័ព្ទ iPhone វិញមិនត្រូវបានគេយកមកសិក្សានោះទេ ប៉ុន្តែកម្មវិធីដែលបានរាយខាងលើ ទំនងជាមានឥទ្ធិពលស្រដៀងគ្នាទាំង ទូរស័ព្ទ Android និងទូរស័ព្ទ iPhone។