សំរាប់ហ្វេន Android Oreo 8.1 បានចេញមកហើយ។ មុនដំឡើងគួរអានសិន – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

សំរាប់ហ្វេន Android Oreo 8.1 បានចេញមកហើយ។ មុនដំឡើងគួរអានសិន

ក្រុមហ៊ុន Google នឹងបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Android Oreo 8.1 ជាផ្លូវការហើយ ក្នុងនោះក្រុមហ៊ុន ក៏បានបញ្ចេញនូវ Go Edition ជាប្រព័ន្ធប្រតិបត្តិស្រាល ដំណើរការបានលឿន វាត្រូវបាន ផលិតយ៉ាងពិសេស សម្រាប់ស្មាតហ្វូន លំដាប់មធ្យមជាច្រើន ដែលចេញនៅចុងឆ្នាំ ២០១៧ និងក្នុងឆ្នាំ ២០១៨ ព្រោះវាមិនអាច ទ្រាំទ្រជាមួយនឹង Android Oreo 8.1 បាន។

 

បើយោងតាម Google បានបង្ហាញថា Android Oreo (Go Edition) នេះនឹងត្រូវប្រើប្រាស់ សម្រាប់ស្មាតហ្វូនដែលមាន រ៉េមទំហំ 512MB ឬក៏ 1GB ដែលស្មាតហ្វូនទាំងនោះ និងប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការនេះ ជំនួស Oreo នៅក្នុងឆ្នាំ ២០១៨។ ហើយប្រព័ន្ធប្រតិបត្តិការ Oreo Go Edition នេះត្រូវបានបង្កើតឡើង ផ្តោតទៅលើ ចំណុចសំខាន់ ៣ គឺ ប្រព័ន្ធប្រតិបត្តិការស្រាល និងស្រលះល្អដើម្បីឱ្យ វាដើរបានលឿន, មានកម្មវិធី Google មួយចំនួន ដំឡើងមកស្រាប់, និងមានទីផ្សារ Play Store សម្រាប់ទាញយក កម្មវិធី។

ក្រុមហ៊ុន Google ក៏បានបន្ថែមទៀតថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងដើរបានលឿនជាងប្រព័ន្ធ ប្រតិបត្តិការចាស់ ដល់ទៅ ១៥% ហើយវាក៏ស៊ីអង្គផ្ទុក ទិន្នន័យតិចជាងមុន ២ ដងផងដែរ ដូចនេះប្រសិនបើ ស្មាតហ្វូនរបស់អ្នក មានអង្គផ្ទុកទិន្នន័យតូច អ្នកមិនសូវចំណាយ ច្រើនទៅលើ OS នោះទេ។ ហើយនៅក្នុងនោះ ក៏មានកម្មវីធីត្រៀមតម្លើង ឱ្យស្រាប់ចំនួន ៩ ផងដែរ ដូចជា៖ Google Go, Google Assistant Go, YouTube Go, Google Maps Go, Gmail Go, Gboard, Google Play, Chrome, និងកម្មវីធីផ្ញើ ឯកសារ Files Go ផងដែរ។

ទស្សនាវីឌីអូខាងក្រោម៖