មនុស្សជាច្រើនគិតថា សហគ្រិនគឺជាប្រភេទមនុស្សដែលមានទេពកោសល្យពីកំណើត – Kalib9 គំនិត សហគ្រិនភាព | Kalib9
kalib9

មនុស្សជាច្រើនគិតថា សហគ្រិនគឺជាប្រភេទមនុស្សដែលមានទេពកោសល្យពីកំណើត

មនុស្សជាច្រើនគិតថា សហគ្រិនគឺជាប្រភេទមនុស្សដែលមានទេពកោសល្យពីកំណើត មិនមែនជាជំនាញដែលមនុស្សទូទៅ អាចរៀនបាននោះទេ។ បើអ្នកឮគេនិយាយបែបនេះ កុំជឿឱ្យសោះ។

អ្នកមិនចាំបាច់កើតមកមានជំនាញសហគ្រិនភាព ដើម្បីបង្កើតពាណិជ្ជកម្ម ដោយជោគជ័យនោះទេ។ អ្នកអាចទទួលបានចំណេះដឹងនិងរៀនជំនាញផ្សេងៗ ដើម្បីប្រែក្លាយគំនិតរបស់អ្នកឱ្យទៅជាពាណិជ្ជកម្មមួយ ដែលផ្តល់មកវិញនូវជីវភាពសមរម្យ សម្រាប់ខ្លួនអ្នកនិងគ្រួសារអ្នក។

តាមរយៈការបោះជំហានលើដំណើរសហគ្រិនភាព អ្នកអាចបង្កើតបានផ្នត់គំនិត និងជំនាញដើម្បីធ្វើឱ្យគំនិតរបស់អ្នកក្លាយ ទៅជាការពិត។ អ្នកអាចរៀនជំនាញចាំបាច់ និងបច្ចេកទេស ដែលអ្នកមិនទាន់ចេះដើម្បីយកទៅបើក និងគ្រប់គ្រងពាណិជ្ជកម្មរបស់អ្នក។

មុននឹងបោះជំហានទីមួយ អ្នកប្រហែលជាត្រូវយល់ឱ្យច្បាស់អំពីអត្ថន័យរបស់សហគ្រិន ហើយអ្នកប្រហែលជានឹងភ្ញាក់ផ្អើល នៅពេលដឹងថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានគំនិតច ង់ធ្វើពាណិជ្ជកម្មតាំងពីនៅតូចមក ហើយមានមនុស្សជាច្រើន ដែលបោះបង់គំនិតល្អៗចោល ដោយសារតែគេមិនបានយល់ច្បាស់អំពីរបៀបសាមញ្ញ ក្នុងការក្លាយខ្លួនជាសហគ្រិន។

ការចាប់ផ្តើមធ្វើពាណិជ្ជកម្ម ទោះជាអ្នកបង្កើតផលិតផលថ្មី ឬលក់សេវាកម្មក៏ដោយ សុទ្ធតែរឿងគួរឱ្យខ្លាចទាំងអស់។ មនុស្សដែលប្រាប់អ្នកផ្ទុយពីនេះ ប្រហែលជាមិនធ្លាប់បានបង្កើតពាណិជ្ជកម្ម ដោយខ្លួនឯងទេ។ ប៉ុន្តែអ្នកនឹងឆ្លងផុតដំណាក់កាលភ័យខ្លាចទាំងអស់នេះ តាមរយៈបទពិសោធន៍ជាក់ស្តែង ក្នុងការប្រថុយផ្សងព្រេង។ ពេលបោះជំហានដើរ អ្នកត្រូវទទួលស្គាល់ការពិតមួយថា អ្នកអាចនឹងជោគជ័យ ហើយក៏អាចនឹងបរាជ័យដែរ ប៉ុន្តែគ្មានបរាជ័យណា ដែលផ្តួលរំលំអ្នករហូតនោះទេ។

កត្តាសំខាន់មួយចំពោះពាណិជ្ជកម្មរបស់អ្នក គឺអតិថិជន។ ក្នុងពេលដែលអ្នកគិតថាប្រហែលមនុស្សគ្រប់គ្នា នឹងទិញផលិតផល ឬសេវាកម្មរបស់អ្នក អ្នកមិនអាចរៀបចំផែនការពាណិជ្ជកម្ម ក្នុងរបៀបនេះបានទេ។ វាហាក់ដូចជាផ្ទុយពីហេតុផលបន្តិច ប៉ុន្តែការពិតគឺថាប្រសិនបើអ្នកព្យាយាមលក់ឱ្យមនុស្សគ្រប់គ្នា អ្នកនឹងមិនអាចលក់អ្វី ដល់មនុស្សសូម្បីតែម្នាក់។

ប្រភព​៖ Entrepreneur