ការរៀបចំផ្ទះឲ្យត្រូវតាមហុងស៊ុយ មានជោគល្អ លាភទ្រព្យហូរចូលពេញផ្ទះ – Kalib9 គំនិត | Kalib9
kalib9

ការរៀបចំផ្ទះឲ្យត្រូវតាមហុងស៊ុយ មានជោគល្អ លាភទ្រព្យហូរចូលពេញផ្ទះ

ផ្ទះ​គឺ​កន្លែង​ផ្តល់​សេចក្តី​សុខដុម​និង​ជាទី​ជ្រកកោន​របស់​យើង​គ្រប់គ្នា​។ ​ព្រោះតែ​ជាទី​កន្លែង​មាន​សារសំខាន់​សម្រាប់ ​ប្រាស្រ័យ​រស់នៅ​ជាប់​ជាប្រចាំ​នេះហើយ​ដែល​យើង​ចាំបាច់​ត្រូវ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ទើប​ផ្តល់​ក្តី​ច​ចម្រើន​លូតលាស់​ដល់​យើង ។​

​-ពណ៌​ផ្ទះ​ក៏មាន​សា​រៈ​សំខាន់​សម្រាប់​នាំ​ជោគ​សិរី​
​បើ​ផ្ទះ​របស់​អ្នក​សង្កេតឃើញថា​ចាស់​ហួស​សក្តិសម​ភ្នែក​ហើយ​គប្បី​ធ្វើការ​លាបថ្នាំ​ជាថ្មី​តែ​ពណ៌​ដែល​លាប​មិន​ត្រូវឱ្យ​ឆើតឆាយ​ឬ​ចាំង​ភ្នែក​ពេក​នោះដែរ​។​ត្រូវ​រក​ពណ៌ណា​ដែល​ស្រស់​ល្មម​ឬ​ស្រគត់ស្រគំ​ល្មម​។

​ចំពោះ​ពណ៌​ដែល​យើង​អាច​ជ្រើសរើស​ហើយ​នាំ​ជោគ​សិរី​ផង​មានដូចជា​ពណ៌​ពងមាន់​,​ពណ៌​ផ្ទៃមេឃ​,​ពណ៌​ក្រហម​ក្រ​ម៉ៅ​ឬ​ពណ៌​ស​ក៏បាន​តាម​ការស្រឡាញ់​ពេញចិត្ត​ហើយ​គេ​កំពុង​ពេញនិយម​។​

-បើក​បង្អួច​ដើម្បី​ទទួល​ខ្យល់អាកាស​ឱ្យបាន​ច្រើន​
​បើ​ផ្ទះ​អ្នកមាន​បង្អួច​គប្បី​មានការ​បើក​ឱ្យ​ស្រឡះ​ខ្យល់​បក់​ចូលមក​ត្រជាក់​ដែល​អាចជួយ​សន្សំ​ភ្លើង​ពី​ការបើក​កង្ហារ​បាន​ច្រើន​។​ក្រៅពីនេះ​ការបើក​បង្អួច​នៅ​ជួយ​ឱ្យ​ភ្លឺ​ក្នុងផ្ទះ​ក៏​ជាការ​អាច​សន្សំ​ថវិការ​ពី​ការបើក​អំពូល​ភ្លើង​បំភ្លឺ​មួយចំនួន​ផងដែរ​។​​

ការសាងសង់​ផ្ទះ​យើង​គប្បី​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​មាត់​បង្អួច​ឱ្យបាន​ល្អ​ហើយ​ដាច់ខាត​មិនត្រូវ​ធ្វើឱ្យ​ផ្ទះហប់​ឬ​ង​ងឹ​ង​នោះឡើយ​ព្រោះថា​វា​នាំឱ្យ​យើង​ត្រូវ​ចំណាយលុយ​ច្រើន​ក្នុង​ការប្រើ​ភ្លើង​បំភ្លឺ​និង​ពិសេស​នៅ​ធ្វើឱ្យ​យើង​នៅមាន​អារម្មណ៍​មួហ្មង​ច្រើន​ក្នុងការ​រស់នៅ​ថែមទៀត​។

​តាម​ក្បួនតម្រា​ហើយ​ផ្ទះ​ដែល​ហប់​ស្អុះស្អាប់​ឬ​គ្មាន​របៀបរៀបរយ​នាំឱ្យ​ជោគ​លាភ​មិន​ហូរ​ចួ​លហើយ​មានតែ​ហូរ​ចេញ​ទៅវិញ​ប៉ុណ្ណោះ ។​

​-បន្ទប់ទឹក​គួរប្រើ​កញ្ចក់​ឬ​ជ័រ​
បន្ទប់ទឹក​យើង​មិន​គប្បី​ប្រើ​ឈើ​នោះទេ​ព្រោះ​ក្រៅពី​ឆាប់​ពុកផុយ​ហើយ​នៅ​ធ្វើឱ្យ​ជាប់​មេរោគ​ច្រើន​ផង​។​​ យក​ល្អ​យើង​គប្បី​ប្រើ​កញ្ចក់​ស្រអាប់​(​មិន​ឆ្លុះ​មើលឃើញ​)​ឬ​ប្រើ​ប្រភេទ​ជ័រ​ក៏បាន​ព្រោះថា​ក្រៅពី​មាន​ពណ៌​ស្រស់ស្អាត​ហើយ​នៅ​ជួយ​ឱ្យប្រើ​ជាប់​ធន់​យូរ​ដែល​អាច​សន្សំ​ប្រាក់កាស​ទិញ​ថ្មី​ឬ​ហៅ​ជាង​ឱ្យមក​ជួសជុល​ញឹកញាប់​ដែល​នាំ​បាត់បង់​ថវិការ​។

-​មុន​បោះ​សំរាម​ចោល​ត្រូវ​គិត​ឱ្យបាន​ស្រួលបួល​
ការបោះ​សម្រាម​ចោល​លោកអ្នក​ត្រូវ​រិះគិត​មើលថា​ទុក​ត្រង់​កន្លែង​ណា​សុ​វត្តិភាព​បំផុត​។​ដាច់ខាត​យើង​មិនត្រូវ​ចេះតែ​បោះចោល​នោះទេ​ព្រោះថា​ក្រៅពី​បង្ក​ជះក្លិន​មិនល្អ​ហើយ​នៅមាន​សត្វ​ស្រមោច រុយ​និង​កណ្តុរ​ចូលលុកលុយ​នាំ​ទទួលផល​លំបាក​ពី​សត្វ​ចង្រៃ​ទាំងនេះ​ថែមទៀត​។

​ក្រៅពីនេះ​សំរាម​នៅ​ចម្លង​មេរោគ​ហើយ​ផ្តល់​ភាពកខ្វក់​ដល់ផ្ទះ​ដែល​មើលទៅ​មិន​សម​ភ្នែក​ភ្ញៀវ​មកលេង​ផ្ទះ​ផង​។​ក្រៅពីនេះ​ត្រូវ​ចងចាំ​ថាស​ម្រាម​មិនត្រូវ​ទុក​ក្នុងផ្ទះ​ឡើយ​ពីព្រោះ​នាំ​ឧបទ្រពចង្រៃ​មានតែ​បញ្ហា​អាក្រក់​យាយី​ថែមទៀត​។​

​-កន្លែងដេក​ធ្វើឱ្យ​ដូច​ធម្មជាតិ​
គ្រែ​ដេក​យើង​គប្បី​យក​ប្រភេទ​ឈើ​ហើយ​ពូក​គួរប្រើ​ពី​អេ​ប៉ុង​,​គ ឬ​រ៉ឺ​ស័​រ​ក៏​បានតែ​កម្រាល​ត្រូវយក​ក្រណាត់​ប្រើ​ពី​សរសៃ​ធម្មជាតិ​ដែល​ត្រជាក់​ទន់​មិន​ស្អុះស្អាប់​។

​គ្រឿងសង្ហារិម​ដែលមាន​គុណភាព​គួរ​ជ្រើសរើស​គ្រឿងសង្ហារិម​ដែល​អាច​ប្រើ​ជាប់​បាន​យូរ​អាចជា​ប្រភេទ​ពូក​ឬ​ឈើ​តាម​ដែល​ចូលចិត្ត​តែ​យ៉ាងណា​ត្រូវឱ្យ​ស្អាត​ល្អ​ដែល​ខ្លួន​ពេញចិត្ត​ប្រើ​ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​។​ក្រៅពីនេះ​ត្រូវ​ចេះ​តុបតែង​ឱ្យ​ដូច​ធម្មជាតិ​ហើយ​ទុកដាក់​ឱ្យចំ​ទិសដៅ​ខ្យល់​ចេញចូល​បានល្អ​។​

-​ផ្ទៃ​ផ្ទះ​ដើរ​ស្រួល​ជើង​
ផ្ទះ​ត្រូវ​សម្អាត​ឱ្យ​ស្អាត​ល្អ​មិនត្រូវ​ឱ្យមាន​ល្អង​ធុ​លី​ឬ​ក្រហេងក្រហូង​ដាច់ខាត​។​ផ្ទះ​ដែលមាន​ជង្ហុក​មិន​ផ្តល់​ផល​ល្អ​សោះឡើយ​គឺ​នាំ​ជោគ​អាក្រក់​គប្បី​លុបបំបាត់​ចេញ​។​ក្រៅពីនេះ​ផ្ទៃ​ផ្ទះ​បើ​ក្រាល​ព្រហ្ម​ស្រស់ស្អាត​ទោះបី​ដើរទៅ​ស្រួល​ជើង​បន្តិច​ក្តី​តែ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​សម្អាត​ហើយ​ត្រូវ​ប្រើ​ម៉ាស៊ីន​ស្រូប​ធូលី​ដែលជា​ការចំណាយ​ថ្លៃ​ភ្លើង​ច្រើន​ផង​។​

យក​ល្អ​ផ្អះ​គប្បី​ក្រាល​ឥដ្ឋ​ឬ​ឈើ​,​ឬ​ស្សី​ក៏​ជាការ​គ្រប់គ្រាន់​ហើយ​ព្រោះ​ងាយ​ទាំង​ធ្វើការ​សម្អាត​និង​ចំណាយ​ដើមទុន​តិច​៕

error: Content is protected !!