ក្បួន​ហុងស៊ុយ​១១​ចំណុច​ដើម្បី​សម្រស់​ស្អាត នាំលាភ បង្កើនរាសី – Kalib9 ប្លែកៗ សម្រស់ & សុខភាព | Kalib9
kalib9

ក្បួន​ហុងស៊ុយ​១១​ចំណុច​ដើម្បី​សម្រស់​ស្អាត នាំលាភ បង្កើនរាសី

ដើម្បី​បង្កើន​លាភ​សំណាង​ដល់​អ្នក ចូរ​សាកល្បង​មក​តុបតែង​ខ្លួន​បង្កើន​សម្រស់​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ ដូចខាងក្រោម ៖ ​ ​

១- ស្បែក​ដែល​គ្មាន​ស្នាម​អុជ​ខ្មៅ​ជួយ​ជម្នះ​ឧបសគ្គ​ ​ ​
មុន​នឹង​គិត​ដល់​ពណ៌​និង​ផ្ទៃមុខ ​អ្វី​ដែល​សំខាន់​បំផុត​ដែល​គួរ​មាន​មុនគេ គឺ​ស្បែក​មុខ​ដែល​រាបស្មើ។​នៅពេលណា ផ្ទៃមុខ​មាន​ចំណុច​ខ្មៅ ឬ​ស្រអាប់ ប្រការ​ទាំងនេះ​អាច​ប្រាប់​ពី​ឧបសគ្គ​ក្នុង​ជីវិត ។ អ្នក​គួរប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​ទឹក​គុណភាព​ល្អ នៅពេល​លាប​ត្រូវ​ប្រើអេ​ប៉ុង​ថ្មីៗ ឬ​ជក់​ផាត់​ថ្ពាល់ រាង​មូល​ខ្នាត​សមរម្យ ដើម្បី​ឱ្យ​ម្សៅ ទ្រនាប់​រាបស្មើ​ល្អ ពេញ​ផ្ទៃមុខ ។​ ​ ​

២- ភាព​ផូផង់​ជួយ​បញ្ចេញរ​ស្មីពី​ខាងក្នុង​ ​ ​
ដើម្បី​ទាក់ទាញ​អ្វី​ល្អៗ​មក​ក្នុង​ជីវិត ហើយ​អាច​ឆក់​ឱកាស​មាស យក​មក​ទុក​ក្នុង​ដៃ​បាន​ដោយ​ងាយ​ស្រូល ត្រូវ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្អាត​ផូរផង់​ឡើង ដោយ​រស្មី​ពី​ខាងក្នុង ។ ដើម្បី​ទាញ​ជោគ​លាភ​ចូល​មក​ស្បែក​របស់ អ្នក​មិន​ត្រូវ​មើល​ទៅ​ហត់នឿយ គ្មាន​ជីវិត​ជីវ៉ានោះទេ អ្នក​គួរគេង​សម្រាក​ឱ្យ​គ្រប់គ្រាន់ ហើយ​ក្នុង​ថ្ងៃ​ដែល​ផ្ទៃមុខ​របស់​អ្នក ចាំបាច់​ត្រូវ​លើក​សម្រស់ អ្នក​ត្រូវ​ប្រើ​ក្រែម​ទៅតាមស​ភាព​ស្បែក ហើយ​លាប​ផលិតផល​នោះ​មុន​ម្សៅ​ទ្រនាប់ និង ម្សៅ​ផាត់ ។​ ​ ​

៣- រៀបចំ​ពណ៌​របស់​អ្នក​ ​ ​
នៅពេល​តុបតែង​មុខ​ត្រូវ​គិតថា គ្រឿងសម្អាង​ប្រៀបបាន​នឹង​ចាន​ពណ៌ ដែល​ត្រូវ​រៀបចំ​ឱ្យ​ល្អ ។ ត្រូវ​ចាំ​ថា គួរ​ត្រៀម​ម្សៅ​ទ្រនាប់​សាច់​ម៉ដ្ឋ ឆ្លុះ​ពន្លឺ​និង​សម ស្រប​ជាមួយ​សភាព​ស្បែក ហើយ​គួរប្រើ​ជក់​ខ្នាត​ធំ​សម្រាប់​ផាត់ ថ្ពាល់​ដោយឡែក ។ គួរ​ចៀសវាង​ប្រើ​ម្សៅ​ដែល​មាន​ភាព​ផ្លេកៗ ព្រោះ​អាច​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្លេក​បាន ។​ ​

​៤- កែវភ្នែក​ភ្លឺ​ថ្លា ជួយ​ស្រូប​យក​ថាមពល ​ ​
កែវភ្នែក​គួរ​មើល​ទៅ​មុត​ថ្លា មាន​ពន្លឺ មានជីវិត​ជីវី បើសិន​ភ្នែក​មូល​ធំ​ពី​កំណើត ហើយ​ត្របកភ្នែក​ពីរ​ជាន់ អ្នក​គួរតែ​លេង​ពណ៌​ភ្នែក​ឱ្យ​លេចធ្លោ​ឡើង ។ បើសិនជា​ត្របកភ្នែក​មួយ​ជាន់ អ្នក​ក៏​អាច​ធ្វើឱ្យ​កែវភ្នែក​កាន់ តែ​ភ្លឺ​ថ្លា​ឡើង ដោយ​ការប្រើ​ម្សៅ​ផាត់​ភ្នែក និង​ខ្មៅ​ដៃគូ​ស​ខ្សែ​គែម​ត្រ​កប​ភ្នែក ។ កែវភ្នែក​ជា​បង្អួច​បើ​កទៅកាន់ ពិភព​ខាងក្រៅ ដូច្នេះ​គួរតែធ្វើអោយ កែវភ្នែក​របស់​អ្នក​​ស្អាត​ល្មម​អាច​ទាញ​ថាមពល​។​ ​ ​

៥- ថ្ពាល់​ក្រហមព្រឿងៗ​ ​
​ថ្ពាល់​គួរតែ​មាន​ពណ៌​គ្រប់ពេល ឱកាស​ដែល​បុរស​លង់​ស្នេហ៍​លើ​អ្នកនឹង​កាន់តែ​ទ្វេដង ។ ថ្ពាល់​ក្រហម ព្រឿងៗ​ផូរផង់ អាច​ជួយ​បង្កើន​លាភ​សំណាង​ផ្នែក​ទ្រព្យសម្បត្តិ និង​ចម្រុងចម្រើន​ដល់​អ្នក​ទៀត ។ ស្ត្រី​វ័យ​២០​ឆ្នាំ គូរ​តុបតែង​ថ្ពាល់​ទាំង​គូ ដោយ​ពណ៌​ស៊ី​ជម្ពូ ។ ឯ​ស្ត្រី​វ័យ​៣០-៤០​ឆ្នាំ គួរ​ផាត់​ថ្ពាល់​ឱ្យទាប​ចុះ​បន្តិច ដោយ​ហាយ​ឡាយ ពណ៌​ចាស់​បន្តិច ។ ត្រូវ​ចាំ​ថា​នៅពេល​ថ្ពាល់​ក្រហមព្រឿងៗ​ស្អាត ដូច​ផ្លែ​ព័រ​នោះ​មិន​ខុស​ពី​អ្នក​កំពុង សាង​ផ្កា​ស្នេហ៍ ដោយ​មិន​ដឹង​ខ្លួន​ទេ ។​ ​ ​

៦- សក់វែង ជួយ​ទាក់ទាញ​លាភ​សំណាង​ស្នេហា​ ​ ​
សក់ត្រង់​វែង​ស្រ​លូន ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​យុវវ័យ ប៉ុន្តែ​បើសិន​អ្នក​ចង់​ឱ្យ​ផ្ទៃមុខ​នាំ​លាភ សំណាង​អ្នក​គួរ​យកចិត្តទុកដាក់​លើ​ម៉ូដ​សក់ ដែល​ក្រាស់​ច្រើនជាង ។ បើសិន​មិនអាច​ចូល​ហាង​ធ្វើ​សក់​ជាប្រចាំ​បាន អ្នកគួ​រហាត់​ធ្វើស​ក់​ដោយ​ខ្លួនឯង​ដោយ​ប្រើ​ក្រា​សមូ​រសក់ សិតសក់​ឱ្យ​ស្អាត កុំឱ្យ​មាន​ចំពាក់​គ្នា​រញ៉េរញ៉ៃ ឬ​ចង និង​ធ្វើ​ម៉ូដ​ថ្មីៗ​ជានិច្ច ដើម្បី​លើក​រាសី​ផ្នែក​ស្នេហា ។​ ​

​៧- ប្រជ្រុយ​ដែល​ជា​សម្រស់​ ​
​ប្រជ្រុយ​នៅលើ​ផ្ទៃមុខ ក៏​ធ្វើឱ្យ​អ្នក​ស្អាត​និង​នាំ​លាភ​សំណាង​ដល់​អ្នក​ដែរ វា​អាស្រ័យ​ទៅលើ​ទីកន្លែង ប្រជ្រុយ​នោះ ។ គេ​ជឿ​ថា​ប្រជ្រុយ​ពណ៌​ក្រហម អាច​នាំ​លាភ​សំណាង​ល្អ​ចូលមក​ច្រើន​ជាង​ប្រជ្រុយ​ខ្មៅ បើសិន​វា នៅ​លើ​ផ្ទៃមុខ ។ ដូច្នេះ​បើ​សិន​អ្នក​មាន​ប្រជ្រុយ​ខ្មៅ​លើ​មុខ អ្នក​គួរប្រើ​ម្សៅ​ផាត់​ឬ​ខ្មៅ​ដៃ​ពណ៌ ក្រហម​ផាត់​ប្រជ្រុយ នោះ​ឱ្យ​ភ្លឺ​ឡើង ។​ ​ ​

៨- កែវភ្នែក​មានអំណាច​ ​ ​
ត្រូវ​ហ៊ាន​សាក​ប្រើ​ពណ៌​ចាស់ ក្រោយ​ពី​លាប​ក្រែម​ត្របកភ្នែក​រួច​ត្រូវ​ប្រើក្រែ​មនោះ ពណ៌​ខ្មៅ​លាប​ជា ខ្សែ​ស្តើងៗ ជិត​រោមភ្នែក​ខាងលើ​ហើយ​កៀរ​ឱ្យ រាបស្មើ​ដោយ​ដុំ​សំឡី​តូចៗ ។ ចុង​ក្រោយ​ត្រូវ​ប្រើ​ពណ៌​រលើប​ផ្លេកៗ ត្រង់​ទួល​ចិញ្ចើម ។ នៅពេល​កែវភ្នែក​របស់​អ្នក​ភ្លឺ​ចិញ្ចាច​វា​នឹង​ជួយ​បង្កើន​ថាមពល​ទាក់ទាញ ដ៏​សម្បើម ។​ ​ ​

៩- ពាក់​រោមភ្នែក បន្ថែម​សម្រស់​ភ្នែក​ ​ ​
រោមភ្នែក​ក្លែងក្លាយ​ដែល​ជា​វត្ថុ​ទាន់សម័យ​កំពុង​ត្រូវបាន​ពេញនិយម អ្នក​គួរ​រៀន​ពាក់​វា​ឱ្យ​ស្អាត​ដូច ធម្មជាតិ ដោយ​គ្មាន​ស្នាម ។ សម្រាប់​អ្នក​មិន​ធ្លាប់​ប្រើ​រោមភ្នែក​ក្លែងក្លាយ​ពីមុនមក គួរ​ចាប់ផ្តើម​ជាមួយ​រោម ភ្នែក​ក្លែងក្លាយ បែប​ខ្សែ​មួយ​ត្រង់​មុំ​ក្រៅ​របស់​ភ្នែក ។ រោមភ្នែក​នឹង​អាច​ជួយ​ឃុំគ្រង​ថាមពល​ឈី​ខាង​ក្នុង​ខ្លួន អ្នក​។​ ​ ​

១០- មាត់ ជា​ទ្វារ​នៅ​លើ​ផ្ទៃមុខ​ ​ ​
បរិវេណ​ជុំវិញ​មាត់ មាន​ភាព​សំខាន់​ណាស់​អ្នក​គួរ​ជំរុញ​ឱ្យ​មាត់​ប្រកបដោយ​ថាមពល​ល្អៗ​ដោយ​ឱ្យ​មាត់ មាន​សំណើម ធ្មេញ​ស​ស្អាត ហើយ​ជុំវិញ​មាត់​ក៏​មិន​គួរ​មាន​ស្នាម​អុជ​ខ្មៅ ។ ត្រូវ​ប្រើ​ខ្មៅ​ដៃ​គូស​គែម​បបូរមាត់​ពណ៌​ខ្ចី ជាងក្រែ​មលាប​បបូរមាត់ បន្ទាប់​មក​គួរ​ប្រើក្រែ​មលាប​បបូរមាត់ និង​ក្រែ​មរលោង​តាម​ការ​ចូល​ចិត្ត ។​ ​ ​

១១- គ្រឿងអលង្ការ នាំ​ជោគ​លាភ​ ​
​ស្ត្រី​ដែល​ធ្វើឱ្យ​ខ្លួន​ឯង​មាន​មន្ត​ស្នេហ៍ ហើយ​ស្រស់ស្អាត​ជានិច្ច អាច​នាំ​សំណាង​មក​ឱ្យ​គូស្នេហ៍​ស្វាមី និង​កូនៗ​ព្រោះ​អ្នក​អាច​បញ្ចោ​ញ​រស្មី​មង្គល នៃ​ជោគជ័យ និង​សេចក្តីសុខ​សប្បាយ​ចេញ​មក​បាន ។ ដូចនេះ​គួរប្រើ គ្រឿងអលង្ការ​មាន​ពន្លឺ​ផ្លេកៗ​ដូចជា ត្បូង ពេជ្រ មាស ដើម្បី​បង្កើន​លាភ​សំណាង ៕

error: Content is protected !!