ជប៉ុនជាប្រទេសបច្ចេកវិទ្យា «នឹងពួតដៃគ្នាបង្កើតស្ថានីយអវកាស ជុំវិញព្រះច័ន្ទ» – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

ជប៉ុនជាប្រទេសបច្ចេកវិទ្យា «នឹងពួតដៃគ្នាបង្កើតស្ថានីយអវកាស ជុំវិញព្រះច័ន្ទ»

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន​នៅថ្ងៃអង្គារនេះ បានយល់ព្រម​អនុម័តហើយ លើគំរោងចូលរួម​ជាមួយ​សហរដ្ឋអាមេរិក ក្នុងការកសាង​ស្ថានីយ៍អវកាសថ្មី នៅលើគន្លង​គោចរជុំវិញឋានព្រះច័ន្ទ​ ព្រមទាំងបង្ហាញ​ក្ដីសង្ឃឹមផងដែរថា គំរោងនេះនឹង​ផ្ដល់ឱកាស​ឱ្យអ្នកអវកាស​ជប៉ុន ធ្វើទស្សនកិច្ចលើ​ផ្ទៃព្រះច័ន្ទជា​លើកដំបូង។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ បើតាមប្រព័ន្ធផ្សព្វ​ផ្សាយក្នុងស្រុក នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីហ្សូ អាបេ បានថ្លែងយ៉ាង​ដូច្នេះថា «តំបន់សកម្មភាព​សម្រាប់មនុស្ស​ នៅក្នុងទីអវកាស ក្នុងនោះរួមមាន​ទាំងការអភិវឌ្ឍ​ជុំវិញព្រះច័ន្ទ បានរីកសាយកាន់តែធំ។ យើងនឹងបង្កើន​កិច្ចពិភាក្សា​ លើការសិក្សាស្រាវជ្រាវ​អន្តរជាតិ ទាក់ទិននឹង​ទីអវកាស តាមរយៈ ការពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេស​ដទៃ»។

គួរបញ្ជាក់ថា ការចូលរួមក្នុង​គំរោងទីអវកាស​របស់ជប៉ុន ត្រូវបានគេជឿជាក់​ថា នឹងបញ្ចប់ក្នុងឆមាសទីមួយ​ឆ្នាំ២០២០ ក៏ដូចជាអាចផ្គត់ផ្គង់​យានដឹកជញ្ជូន និងបច្ចេក វិទ្យា​ដែលអាចជួយបង្ការសារធាតុវិទ្យុសកម្ម​ក្នុងទីអវកាស។

ការសម្រេចចិត្តរបស់ជប៉ុននេះ គឺបានកើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច​គោល​នយោបាយថ្មី ដោយដាក់ឋាន​ព្រះច័ន្ទជាគោលដៅ​ទីមួយ សម្រាប់អាមេរិក​ធ្វើ​អាណានិគម៕

error: Content is protected !!