តាម​ការ​ទស្សន៍​ទាយ​ថ្ងៃ​នេះ​ ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ បាន​ប្រាប់​អោយ​ដឹង​ថា​ – Kalib9 គំនិត | Kalib9
kalib9

តាម​ការ​ទស្សន៍​ទាយ​ថ្ងៃ​នេះ​ ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ បាន​ប្រាប់​អោយ​ដឹង​ថា​

តាម​ការ​ទស្សន៍​ទាយ​ថ្ងៃ​នេះ​ ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ បាន​ប្រាប់​អោយ​ដឹង​ថា​ មាន​ឆ្នាំ៤ ដែល​មានរាសី​ល្អមែន​ទែន​ គឺ​ឡើង​ខ្ពស់​ត្រដែត ដែល​ប្រៀប​បាន​នឹង​ដុំ​មាស​ដុំពេជ្រអ៊ី​ចឹង ហេតុ​នេះ សូម​អោយ​គេ​ស៊ែរ​ចេញ​ទៅ នឹង​ធ្វើ​អ្វី​ក៏​កាន់​តែ​សម្រេច​ និង​សម​បំណង​ជានិច្ច​តទៅ សាធុ…សាធុ…សាធុ…

ខាងក្រោមគឺជាការទស្សន៍ទាយ របស់ឆ្នាំ ទាំង ៤ ដែលមានរាសីឡើងខ្ពស់ត្រដែត៖

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​បំពេញ​ការងា​រ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វី​មួយ​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ធ្លាយ​ចេញ​ទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​ដូចនេះ​ជា​ឱកាស​ល្អ​ច្រើន​សម្រាប់​លោក​អ្នក​ពង្រីក​ការងារ​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផល​ល្អៗ​ចូល​មក​ច្រើនជាង​អាក្រក់​។​ចំពោះ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើទោះបី​កិច្ចការ​មមាញឹក​ក៏ដោយ​តែ​ក៏​មាន​សំណាង​មក​វិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ក្នុង​ពេល​នេះ​ដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូច​នេះ​ជា​ឱកាស​ល្អ​ក្នុង​ការពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មក​វិញ​ឃើញ​ថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផង​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែល​នាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់​ប្រសើរ​គួរសម​ម្ល៉ោះហើបើ​ចង់​ផ្តើមធ្វើ​អ្វី​មួយ​អាច​សម្រុក​ពេញទី​បាន​ហើយ​ព្រោះ​ថា​ផល​ល្អ​នៅ​ចាំ​ហុច​ឱ្យ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​នោះ​មាន​លក្ខណៈ​ពេញដៃពេញជើង​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ទៀត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការ​រក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​ ចំណែកឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​គិតថា​សេចក្តីស្នេហា​មាន​លំនឹង​ហើយ​អាច​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​បំផត​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ​នឹង​ទោះ​ធ្វើ​អ្វី​តែង​ហុច​ផល​មកវិញ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​គឺ​ម៉ោង​១,០០​ទៅ​២,៥៩​នាទី​រសៀល​ហើយ​បើ​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទី​កន្លែង​លក់ដូរ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​ព្រោះថា​អាច​ឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

Copyrighted: Moha Sneha

error: Content is protected !!