យល់ដឹងពីជំងឺឬសដូងបាត ដែលមិនត្រូវមើលរំលង – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

យល់ដឹងពីជំងឺឬសដូងបាត ដែលមិនត្រូវមើលរំលង

ឬសដូងបាតគឺជាការហើមសរសៃវ៉ែនដែលមានទីតាំងស្ថិតនៅជុំវិញរន្ធគូថឬក្នុងរន្ធគូថទ។ ប្រមាណ ៥០ភាគរយនៃមនុស្សដែលមានអាយុ ៥០ឆ្នាំឡើងជួបប្រទះរោគសញ្ញានៃឬសដូងបាត។ ឬសដូងបាតអាចកើតឡើងខាងក្នុងឬខាងក្រៅនៃរន្ធគូថ។ ឬសដូងបាតខាងក្រៅនៃរន្ធគូមានកើតឡើងច្រើននិងមានបញ្ហាច្រើនបំផុត។ ឬសដូងបាតបណ្តាលអោយមានការឈឺចាប់រមាស់ធ្ងន់ធ្ងរនិងពិបាកអង្គុយ ប៉ុន្តែទេាះយ៉ាងណាយើងអាចអាចព្យាបាលបាន។

តើអ្វីទៅជារោគសញ្ញានៃឬសដូងបាត?

រោគសញ្ញានៃឬសដូងបាតរួមមាន:

  • រមាស់ខ្លាំងនៅជុំវិញរន្ធគូថ
  • រលាកនិងឈឺចាប់នៅជុំវិញរន្ធគូថ
  • មានដុំរមាស់ឬឈឺចាប់ឬហើមនៅជិតរន្ធគូថរបស់អ្នក
  • មានហូរឈាមតាមរន្ធគូថ
  • ឈឺចុកចាប់ពេលបត់ជើងធំ
  • មានធ្លាក់ឈាមបន្ទាប់ពីបត់ជើងធំរួច

ទោះបីឬសដូងបាតគឺដែលធ្វើអោយយើងមានការឈឺចុកចាប់, ប៉ុន្តែវាមិនគំរាមកំហែងដល់អាយុជីវិតនិងជាញឹកញាប់បាត់ទៅវិញដោយគ្មានការព្យាបាលក៏មាន។ ប្រសិនបើអ្នកមានជំងឺឬសដូងជាញឹកញាប់វានឹងបណ្តាលអោយអ្នកអាចមានជំងឺខ្វះឈាមដូចជាខ្សោយអស់កំលាំងនិងស្បែកស្លេកដោយសារការបាត់បង់ឈាមជាដើម។

តើអ្វីដែលបណ្តាលអោយឬសដូងបាត?

កត្តាដែលអាចធ្វើអោយមានជំងឺឬសដូងបាតរួមមាន:

  • ការប្រឹងបន្ទោបង់ខ្លាំពេក
  • មានការទល់លាមករ៉ាំរ៉ៃ
  • អង្គុយធ្វើការរយៈយូរ
  • គ្រួសារមានប្រវត្តិកើតឬសដូងបាត
កត្តាហានិភ័យ

ឬសដូងបាតអាចនឹងចម្លងហ្សែនពីឪពុកម្តាយទៅកូន ដូច្នេះប្រសិនបើឪពុកម្តាយរបស់អ្នកមានជំងឺឬសដូង អ្នកអាចនឹងមានជំងឺឬសដូងបាត។ ការធ្វើការហួសកំរិត ធាត់  ឬការមានសំពាធផ្សេងទៀតនៅលើរាងកាយ។ ការឈររយៈយូរ⁣ ការរួមភេទតាមរន្ធគូថ⁣ និង ការរាករូស ដែលអាចបង្កឱ្យមានជំងឺឬសដូង។វាក៏អាចកើតមានផងដែរចំពេាះស្ត្រីមានផ្ទៃពេាះ ព្រេាះការមានផ្ទៃពេាះវានិងបណ្តាលអោយស្បូនរីក ហើយវាសង្កត់ លើសរសៃក្នុងពេាះរៀនធំដែលអាចបណ្តាល់អោយហើម។

តើអ្វីទៅជាជម្រើសនៃការព្យាបាលឬសដូងបាត?

ការព្យាបាលជំងឺឬសដូងបាត អាចធ្វើបានទាំងនៅផ្ទះឬនៅមន្ទីពេទ្យ។

  • បំបាត់​ការឈឺចាប់៖ ដើម្បីកាត់បន្ថយការឈឺកអ្នកអាចត្រាំនៅក្នុងធុងទឹកក្តៅឧនៗយ៉ាងហោចណាស់ 10 នាទីជារៀងរាល់ថ្ងៃ។ អ្នកអាចអង្គុយនៅលើដបទឹកក្តៅឧនៗ ដើម្បីបំបាត់ការឈឺចាប់ ប្រសិនបើមានការឈឺចាប់ខ្លាំនេាះ អ្នកអាចប្រើក្រែមដើម្បីបំបាត់ការរលាកនិងរមាស់។
  • ថ្នាំគ្រាប់ជាតិសរសៃ៖ ប្រសិនបើអ្នកមានបញ្ហាទល់លាមកអ្នកអាចប្រើថ្នាំគ្រាប់ដែលមានជាតិសរសៃតាមវេជ្ជបញ្ជាដើម្បីជួយបន្ទន់លាមករបស់អ្នក។ ថ្នាំគ្រាប់មានពីរប្រភេទនេះគឺមានថ្នាំ psyllium និងថ្នាំ methylcellulose ។
  • ដោយវិធីបុរាណ៖ ការព្យាបាលដោយវេជ្ជសាស្ត្រ hydrocortisone ឬ⁣ hemorrhoid cream។ ត្រាំក្នុងទឹកក្តៅឧនៗពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃអាចជួយអ្នកបាន។ អនុវត្តអនាម័យល្អដោយការលាងសម្អាតរន្ធគូថរបស់អ្នកជាមួយនឹងទឹកក្តៅឧនក្នុងអំឡុងពេលងូតទឹក។ ប៉ុន្តែមិនត្រូវប្រើសាប៊ូលាងរន្ធគូថរបស់អ្នកឡើយដែលវាអាចធ្វើឱ្យឬសដូងបាតកាន់តែធ្ងន់ធ្ងរ។ ដូចគ្នានេះផងដែរជៀសវាងការប្រើក្រដាសបង្គន់ស្ងួតឬរឹងនៅពេលដែលអ្នកបន្ទោបង់។ ប្រើថ្នាំបំបាត់ការឈឺចាប់ដូចជាថ្នាំ Acetaminophen, ibuprofen ឬថ្នាំអាស្ពីរីនក៏អាចជួយបំបាត់ការឈឺចាប់។
វិធីព្យាបាល

ប្រសិនបើការព្យាបាលនៅផ្ទះមិនទទួលបានជោគជ័យ សូមទៅជួបវិជ្ជបណ្ឌិត ឬមន្ទីពេទ្យដើម្បីទទួលការព្យាបាលទាន់ពេលវេលា។

ការបង្ការ

ដើម្បីបងា្កឬចៀសវាងការកើតជំងឺឬសដូងបាត អ្នកត្រូវជៀសវាងការប្រឹងបន្ទោបង់ ញាំុទឹកអោយបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណអោយបានទៀតទាត់ ទៅបន្ទោបង់ភ្លាមក្នុងពេលអ្នកឈឺបន្ទោបង់។ ការញាុំអាហារដែលមានជាតិសរសៃខ្ពស់ក្នុងរបបអាហារដែលអាចកាត់បន្ថយគ្រោះថ្នាក់នៃការវិវត្តទៅជាជំងឺឬសដូងបាទនាពេលអនាគត។

ប្រភពជាតិសរសៃអាហារល្អរួមមាន៖

  • ស្រូវសាលី
  • អង្ករ​សំរូប
  • Pears
  • ការ៉ុត
  • buckwheat

អត្ថបទ៖ http://www.healthline.com