ចូរពិនិត្យលើចំនុចទាំង៤ប្រការនេះ មុនពេលទិញផ្ទះ ឬប្តូរផ្ទះថ្មី – Kalib9 គំនិត | Kalib9
kalib9

ចូរពិនិត្យលើចំនុចទាំង៤ប្រការនេះ មុនពេលទិញផ្ទះ ឬប្តូរផ្ទះថ្មី

ប្រការទី១៖
ផ្ទះ ឬបន្ទប់ស្នាក់នៅថ្មីដែលអ្នកនឹងប្តូរទៅស្នាក់អាស្រ័យ ចូរកុំព្យួរប៉ុចខួយតាមអំពើចិត្ត ទោះថាប្រយោជន៍របស់ប៉ូចខួយមានច្រើនដែលអាចទប់ទល់និងរបស់ចង្រៃនិងអាចបណ្តេញគ្រោះបានក៏ដោយ។

តែអ្នកត្រូចព្យូរប៉ូចខួយត្រង់កន្លែងដែលត្រឹមត្រូវ ថែមទាំងចាំបាច់ត្រូវបានទទួលការចង្អុលបង្ហាញពីអ្នកជំនាញខាងផ្នែកហុងស៊ុយនិងការធ្វើក្នុងវេលាដែលសមរម្យមួយ បើមិនដូច្នោះទេ ប្រយោជន៍ដែលទទួលបានពីប៉ូចខួយអាចបង្កអោយក្លាចជាប្រយោជន៍ផ្ទុយ។

ប្រការទី២៖
ដូចគ្នានិងការព្យួររូបអទិទេពផងដែរ មុននិងព្យួររូបអទិទេព ត្រូវឲ្យចិនសែ ឬអ្នកដែលចេះក្បួនហុយស៊ុយច្បាស់លាស់មើលជាមុនសិន សូម្បីផ្ទាំងរូបមួយផ្ទាំងៗ ដែលព្យួរលើជញ្ជាំងក៏ដោយ។

បើអ្នកទិញរូបអ្វីមកហើយ រួចយកទៅព្យួរតាមការចូលចិត្តរបស់ខ្លួនដោយមិនបានត្រួតពិនិត្យមើលថ្ងៃខែល្អនោះ វាអាចកើតផលអាក្រក់បញ្ច្រាស់មកវិញក៏មានដែរ។

ប្រការទី៣៖
ការព្យួរផ្ទាំងស្លាកប្រឆាំងគ្រោះចង្រៃនោះ (មិនថាជាប៉ូចខួយ ឬអ្វីក៏ដោយ) កញ្ចក់លើផ្ទាំងស្លាកនោះត្រូវផតចូល។ បើជាកញ្ចក់មានផ្ទៃរាបស្មើ វានិងមិនបានផលអ្វីទេ។

***ករណីទាំងបីប្រការខាងលើនេះចង់បង្ហាញថា បើផ្ទះ ឬបន្ទប់ស្នាក់នៅមានម្ចាស់ ឬអ្នកទិញដែលស្នាក់នៅមុនអ្នក មានព្យួរស្លាកទប់ទល់គ្រោះចង្រៃផ្សេងៗមុនរួចហើយ ដូច្នេះអ្នកត្រូវពិនិត្យឲ្យបានឡើងវិញ។

ប្រការទី៤៖
កុំប្តូរផ្ទះ ឬបន្ទប់ថ្មីក្នុងពេលដែលភរិយារបស់អ្នកកំពុងមានគភ៌។ នេះជាប្រការមួយដែលមនុស្សភាគច្រើនបានដឹងរួចមកហើយ គឺហាមប្តូរផ្ទះខណៈពេលដែលភរិយាមានផ្ទៃពោះ សូម្បីតែការផ្លាស់ប្តូរគ្រឿងបរិក្ខាខ្នាតធំនៅក្នុងផ្ទះក៏ត្រូវហាមជាដាច់ខាតផងដែរ។

ចំណែកឯការជួសជុសផ្ទះវិញក៏ជាប្រការមិនត្រូវធ្វើដែរ គឺត្រូវចាំឲ្យបុត្ររបស់អ្នកប្រសូត្រសិនចាំធ្វើការជួសជុលទើបប្រសើរ៕