ការរីកចម្រើនប្រកបដោយនិរន្តរភាព​ ចាប់ផ្តើមចេញពីការចេះគិតពិចារណា ដេញដោលចំពោះខ្លួនឯង – Kalib9 គំនិត សម្រស់ & សុខភាព | Kalib9
kalib9

ការរីកចម្រើនប្រកបដោយនិរន្តរភាព​ ចាប់ផ្តើមចេញពីការចេះគិតពិចារណា ដេញដោលចំពោះខ្លួនឯង

ចិត្តវិទូដ៏ល្បីកាលពីសតវត្សទី២០ គឺលោក Carl Jung ធ្លាប់និយាយថា “ទស្សនវិស័យរបស់អ្នកនឹងមានភាពច្បាស់លាស់ លុះត្រាតែអ្នកអាចមើលឃើញបេះដូងរបស់ខ្លួនឯងឃើញ។ មនុស្សដែលសម្លឹងមើលខាងក្រៅ កំពុងតែសុបិន្ត មនុស្សដែលសម្លឹងមើលខាងក្នុង ជាអ្នកភ្ញាក់រឭកពិតប្រាកដ”។

ចំណែកលោកសូក្រាត បិតាទស្សនវិទូក្រិច​ កាលពីជាង២០០០ឆ្នាំមុនធ្លាប់និយាយថា “ជីវិតដែលមិនចេះពិនិត្យពិចារណាមិនសមនឹងរស់នៅទេ”។
សំណួរបំផុសគំនិតទាំងអស់ខាងក្រោមនេះ​ នឹងជំរុញឱ្យអ្នកសម្រេចគោលដៅ ក្នុងជីវិតនិងមុខជំនួញសម្រាប់ឆ្នាំថ្មី៖
១. តើអ្វីទៅជានិយមន័យប្រកបដោយឧត្តមគតិរបស់ខ្ញុំចំពោះជោគជ័យ?
២. តើអ្វីជាគុណធម៌សំខាន់បំផុតទាំងបីរបស់ខ្ញុំ ហើយតើខ្ញុំអាចបញ្ចូលគុណធម៌ទាំងនោះ ទៅក្នុងមុខជំនួញរបស់ខ្ញុំដោយរបៀបណា?
៣. តើខ្ញុំពេញចិត្តចំពោះរបៀបដែលធ្វើលើមនុស្សដែលសំខាន់បំផុត ក្នុងជីវិតរបស់ខ្ញុំទេ?
៤. តើខ្ញុំមានអារម្មណ៍ដឹងគុណ និងសម្តែងការដឹងគុណគ្រប់គ្រាន់ទេ ចំពោះអ្វីដែលខ្ញុំមានសព្វថ្ងៃនេះ?
៥. តើកម្រិតនៃអារម្មណ៍តានតឹងរបស់ខ្ញុំ កំពុងតែឡើងខ្ពស់ពេកមែនទេ?
៦. តើខ្ញុំច្រើនតែព្រងើយកន្តើយចំពោះរឿងអ្វីខ្លះ?
៧. តើមានរឿងអ្វីខ្លះដែលខ្ញុំចង់យកចិត្តទុកដាក់ខ្លាំងបំផុត សម្រាប់ឆ្នាំខាងមុខនេះ?
៨. តើខ្ញុំអាចក្លាយជាមនុស្សដែលពូកែស្តាប់ជាងបច្ចុប្បន្ននេះទេ?
៩. តើខ្ញុំបានពិចារណាដោយយកចិត្តទុកដាក់ ចំពោះយោបល់របស់អ្នកដទៃ មុននឹងច្រានយោបល់ទាំងនោះចោលទេ?
១០. ប្រសិនបើមានវត្ថុទិព្វជួយសម្រេចក្តីប្រាថ្នាចំនួនបីរបស់ខ្ញុំ តើខ្ញុំប្រាថ្នាចង់បានអ្វីខ្លះ?
១១. នៅពេលខ្ញុំសួរមនុស្សដែលខ្ញុំគោរពបំផុត ឱ្យរៀបរាប់អំពីជំនាញក្នុងភាពជាអ្នកដឹកនាំរបស់ខ្ញុំ តើគេនឹងនិយាយអ្វីខ្លះ?
១២. នៅពេលខ្ញុំសួរមនុស្សដដែលនោះអំពីចំណុចដែលខ្ញុំត្រូវអភិវឌ្ឍ តើចំណុចទាំងនោះជាអ្វីខ្លះទៅ?
១៣. ក្រៅពីលុយ តើមានអ្វីដែលរារាំងខ្ញុំមិនឱ្យសម្រេចបាន សេរីភាពក្នុងជីវិតនេះ?
១៤. ប្រសិនបើខ្ញុំមានភាពស្មោះត្រង់ចំពោះខ្លួនឯង តើខ្ញុំជឿជាក់ខ្លាំងប៉ុនណា ចំពោះការអភិវឌ្ឍខ្លួន?
១៥. តើមានទំនាក់ទំនងណាមួយ ដែលខ្ញុំចង់ផ្សះផ្សារ ឬអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងទេ?
១៦. តើមានមនុស្សបំពុល ឬមនុស្សអវិជ្ជមានប៉ុន្មាននាក់ នៅក្នុងជីវិតរបស់ខ្ញុំ?
១៧. តើខ្ញុំបានសាទរចំពោះជោគជ័យរបស់ខ្ញុំទេ បើទោះជាវាគ្រាន់តែជាជោគជ័យបន្តិចបន្តូចក៏ដោយ?
១៨. តើខ្ញុំនៅតែជាជនរងគ្រោះនៃបទពិសោធន៍ ឬជំនឿដែលខ្ញុំមិនព្រោះលះបង់ចោលទេ?
១៩. តើខ្ញុំមានមោទនភាពខ្លាំងបំផុតចំពោះអ្វី? តើខ្ញុំបានផ្តល់កិត្តិយសគ្រប់គ្រាន់ចំពោះមោទនភាពនោះទេ?
២០. បើមាននរណាម្នាក់មកពិនិត្យមើលដំណើរការពាណិជ្ជកម្មរបស់ខ្ញុំ តើគេនឹងមានឃើញគុណតម្លៃ​ និងវប្បធម៌ល្អរបស់ពាណិជ្ជកម្មខ្ញុំទេ?

ប្រភព​៖ Inc. Southeast Asia