Nokia 9 ច្បាស់ៗ អាច​មាន​អេក្រង់ ៥,៥អ៊ីញ OLED – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Nokia 9 ច្បាស់ៗ អាច​មាន​អេក្រង់ ៥,៥អ៊ីញ OLED

ធ្លាយ​រូប Render បង្ហាញ​រចនាបថ Nokia 9 ច្បាស់ៗ អាច​មាន​អេក្រង់ ៥,៥អ៊ីញ OLED, RAM 6GB កាមេរ៉ា​ក្រោយ​ភ្លោះ (12MP+13MP)


យើង​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​អំពី​ស្មាតហ្វូន​ថ្មី Nokia 9 ​ដែល​ខ្លះ​បាន​លើកឡើង​ថា អាច​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2018 ខែ​មករា​ខាង​មុខ ឬ​អាច​បង្ហាញ​ខ្លួន​នៅ​អំឡុង​ខែ​កុម្ភៈ ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ក៏​ថា​បាន។ ចំណែក​ថ្មីៗ​នេះ ទើប​មាន​រូប render ទូរស័ព្ទ​បែកធ្លាយ ដែល​គេ​អះអាង​ថា ជា​រូបរាង Nokia 9 នេះ តែម្ដង។

12អាច​មាន​កម្រិត​ QHD ​ដូច​ជា Nokia 8 ដែរ។ Nokia 9 អាច​បំពាក់​ឈីប Qualcomm Snapdragon 835 ​ហើយ​ប្រហែល​នឹង​មាន RAM ​ទំហំ 6GB អង្គ​ចងចាំ​ទំហំ 128GB ​កម្លាំង​ថ្ម 3250mAh អម​ដោយ​មុខងារ​សាកថ្ម​លឿន Fast Charging។

រីឯ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​ដែល​រំពឹង​មាន​នៅ​លើ Nokia 9 ​គឺ​អាច​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ ដែល​មួយ​មាន​ទំហំ 12MP និង​មួយ​ទៀត​ទំហំ 13MP រីឯ​កាមេរ៉ា​មុខ​ទំហំ 5MP ​ហើយ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo។

ឆាប់ៗ​ខាង​មុខ យើង​នឹង​បាន​ដឹង​ច្បាស់​អំពី​លក្ខណៈ​សម្បត្តិ​ពិតប្រាកដ អម​ជាមួយ​កាលបរិច្ឆេទ និង​តម្លៃ​របស់ Nokia 9។ ក្រុមហ៊ុន Nokia ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​លក់ Nokia 9 នៅ​លើ​ទីផ្សារ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ៕

ប្រភព៖ 91Mobiles, GSM Arena

error: Content is protected !!