ស្ថាបនិក Yahoo! ជា​ជន​ជាតិ​អ្វីទេ? – Kalib9 សង្គម & ជិវិត | Kalib9
kalib9

ស្ថាបនិក Yahoo! ជា​ជន​ជាតិ​អ្វីទេ?

​លើ​​ពិភព​លោក​ដូច​ជា Faceook ឬ Microsoft ភាគ​ច្រើន​មាន​ស្ថាបនិក​ជា​ជន​ជាតិ​អឺរ៉ុប​ មិន​សូវ​មាន​ជន​ជាតិ​អាស៊ី​ទេ។ ចុះ​ចំណែក Yahoo វិញ​មាន​ស្ថាបនិក​ជា​ជនជាតិ​អ្វី​ដែរ? ចម្ងល់​​​នេះ​​​នឹង​លាត​ត្រដាង​ជូន​ប្រិយមិត្ត​​ឲ្យ​ដឹង​​តាម Sabay ដូច​ខាង​ក្រោម៖

ពាក់​វ៉ែនតា ​ក្នុង​ទឹក​មុខ​ញញឹម​​ស្រស់​ស្រាយ​ លោក Jerry Yang ជា​ជនជាតិ​​អាមេរិក​ ដើម​កំណើត​តៃវ៉ាន់។ លោក​កើត​នៅ​ថ្ងៃ​ទី៦ ខែ វិច្ឆិកា ឆ្នាំ​១៩៦៨។ បុរស​អាយុ ៤៤ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​លើ​ប្រព័ន្ធ Internet និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Yahoo ផង​ដែរ។

រូប​លោក​ហើយ​នឹង​ដៃគូ​ស្ថាបនិក​របស់​លោក David Filo (បច្ចុប្បន្ន​ជា​ប្រធាន Yahoo) បាន​រក​ឃើញ Yahoo! នៅ​ខែ​មករា ឆ្នាំ​១៩៩៤ ហើយ​បង្កើត​ជា​ក្រុមហ៊ុន​នេះ​​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៥។

ជីវិត និង ការសិក្សា
Yang កើត​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ១៩៦៨។ ពេល​មាន​អាយុ ១០ឆ្នាំ​ លោក​បាន​ផ្លាស់​ទៅរស់​នៅ​ក្នុង​ទី​ក្រុង​​ San Jose រដ្ឋ California ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស​របស់​លោក។ នៅ​អាមេរិក​ដំបូង​ ​លោក​ចេះ​តែ​ពាក្យ​អង់គ្លេស​មួយ​ម៉ាត់​គត់​រហូត​ដល់​រយៈ​ពេល ៣ឆ្នាំ​​ ទើប​ភាសា​អង់គ្លេស​របស់​លោកអាច​​និយាយ​បាន​ស្ទាត់​ជំនាញ រួច​គាត់​បាន​ផ្លាស់​ទៅ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ជាន់​ខ្ពស់ Advance Placement ។

​លោក​បាន​បញ្ចប់​អនុវិទ្យាល័យ Sierranmont , ​វិទ្យាល័យ Piedmont Hills បន្ទាប់​មក​​រៀន​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ផ្នែក​វិស្វករ​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Stanford។

ការងារ
ខណៈ​ពេល​រៀន​នៅ Stanford លោក Yang និង David Filo បាន​បង្កើត​គេហទំព័រ Internet មួយ​ឈ្មោះ Jerry and Dave’s Guide ទៅ​កាន់ WWW ក្នុង ​ឆ្នាំ​១៩៩៤។ ក្រោយ​មក​​បាន​ដាក់​ឈ្មោះ Yahoo! ក្នុង​ឆ្នាំ​១៩៩៥ ​​ភាព​ល្បីល្បាញ​របស់​ Yahoo! ក៏​ចាប់​ផ្ដើម​​មាន​តាំង​ពី​ពេល​នោះ​មក។

ដំណែង CEO របស់ Yahoo!
លោក Yang បាន​ធ្វើ​ជា​នាយក​ប្រតិបត្តិ (CEO) របស់ Yahoo! ក្នុង​ចន្លោះ​ខែមិថុនា ឆ្នាំ​២០០៧ ដល់​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​​គាត់​ត្រូវ​វិនិយោគិន​​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​​ការ​ មិន​បង្កើន​ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន។ Yahoo! បាន​តែង​តាំង​លោក​ស្រី Carol Bartz ជា CEO ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩។ ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក Yang បាន​ប្រកាស​​លាលែង​​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០០៩។ ក្រៅ​ពី​នេះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​​ក្រុមប្រឹក្សា​នាយក​របស់​ក្រុមហ៊ុន​លក់​ឧបករណ៍ Network CISCO ផង​ដែរ ​តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលានោះ​ទេ។

error: Content is protected !!