មានរោគសញ្ញាទាំនេះបញ្ចាក់ថាអ្នកខ្វះសារធាតុដែកហើយ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

មានរោគសញ្ញាទាំនេះបញ្ចាក់ថាអ្នកខ្វះសារធាតុដែកហើយ

សារធាតុដែកមានសារសំខាន់សំរាប់មនុស្ស យើងមិនអាចរស់នៅបានដោយគ្មានសារធាតុដែកក្នុងខ្លួនបានឡើយ។

វាគឺជាសមាសភាគសំខាន់នៃប្រូតេអ៊ីនដែលគេហៅថាអេម៉ូក្លូប៊ីដែលមានតួនាទីដឹកនាំអុកស៊ីសែននៅក្នុងកោសិកាឈាមក្រហមរបស់អ្នកទៅចិញ្ចឹមជាសិកា។

បើគ្មានជាតិដែកបានគ្រប់គ្រាន់ អ្នកអាចមានអារម្មណ៍អស់កម្លាំងនិងវិលមុខ និងអាចឈានទៅរកភាពស្លេកស្លាំង។

ការខ្វះសារធាតុដែកអាចកើតឡើងចំមនុស្ស៖

  • ស្រី្តមានកូននៅក្មេងពេក
  • ស្ត្រីមានផ្ទៃពោះ
  • អ្នកដែលមានរបបអាហារមិនមានជីវជាតិគ្រប់គ្រាន់
  • មនុស្សដែលបរិច្ចាគឈាមជាញឹកញាប់
  • ទារកនិងកុមារជាពិសេសអ្នកដែលកើតមិនគ្រប់ខែ

ខាងក្រោមគឺជាអាការដែលបញ្ចាក់ថាអ្នកប្រហែលខ្វះនូវសារធាតុដែកហើយ៖

  • អស់កម្លាំង និង ខ្សោយ
  • ស្បែកស្លេកស្លាំង
  • ពិបាកដកដង្ហើម
  • វិលមុខ
  • ហើមអណ្តាតឬឈឺចាប់
  • ត្រជាក់ដៃនិងជើង
  • បេះដូងដើរញាប់ឬដើរមិនទៀងទាត់
  • ក្រចកផុយ
  • ឈឺក្បាល

ដើមបំពេញមកវិញនូវសារធាតុដែលអ្នកគួរតែបរិគោកអាហារដែលសំបូរទៅដោយសារធាតុដែកមានដូចជា៖

  • សាច់ក្រហម
  • បន្លែណាដែលមានពណ៌បៃតងចាស់
  • ដំណាប់ផ្លែឈើ
  • សណ្តែកដី
  • ត្រសក់ស្រូវ ឬ ល្ពៅ
  • ស៊ុត
  • អាហារសមុទ្រ ដូចជា លៀសសមុត្រ ត្រីសាឌិន ត្រីធុណា បង្គា និង អយស្ត័