សូមប្រយ័ត្ន ស៊ែរបន្តផង! បុរសៗហាមដាច់ខាតយកទូរសព្ទដាក់ក្នុងហោប៉ាវ ព្រោះជាតិវិទ្យុកម្មអាចបំផ្លាញ… – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

សូមប្រយ័ត្ន ស៊ែរបន្តផង! បុរសៗហាមដាច់ខាតយកទូរសព្ទដាក់ក្នុងហោប៉ាវ ព្រោះជាតិវិទ្យុកម្មអាចបំផ្លាញ…

សូមប្រយ័ត្ន ស៊ែរបន្តផង! បុរសៗហាមដាច់ខាតយកទូរសព្ទដាក់ក្នុងហោប៉ាវ ព្រោះជាតិវិទ្យុកម្មអាចបំផ្លាញមេជីវិតឈ្មោលបាន

 

 

ការសិក្សាថ្មីមួយបានបង្ហាញថា ​អ្នកដែលចូលចិត្តទុកទូរសព្ទនៅក្នុងហោប៉ាវ ​ជាពិសេសប្រុសៗនោះ ​ជាតិវិទ្យសកម្ម(Radiation) ​នឹងបំផ្លាញនូវមេជីវិតឈ្មោល ​មិនឱ្យបង្ករកំណើតបានឡើយ ​ប្រសិនបើព្យាយាមយកទូរសព្ទដាក់នៅក្នុងហោប៉ាវនោះ។​

បើទោះបីជាមនុស្សខ្លាចនូវប្រព័ន្ធចំលង​ ​នៃទូរសព្ទជាពិសេសជាតិវិទ្យុសកម្ម​ ​ភាគច្រើន នៃពួកគេនៅតែទុកទូរសព្ទដៃនៅក្នុងហោប៉ាវដដែល។ ​​ពេលខ្លះយើ់ងគិតថាវាស្រួល​ ​ដើម្បីយក មកទូរសព្ទទៅនរណាម្នាក់ ​​ឬក៏លើកទូរសព្ទនរណាម្នាក់ ​​តែពេលខ្លះយើងមិនដឹងអំពីការជះឥទ្ធិពលអាក្រក់​​ ពី​​ការទុកនៅក្នុងហោប៉ាវនោះទេ។​​

ប្រព័ន្ធនៃការសិក្សាស្រាវជ្រាវទៅលើក្រដាស់រហូតទៅដល់២១​​ បានបង្ហាញពីជាតិវិទ្យុ​​​ សកម្មដែលលេចចេញនៅលើក្រដាស​ ​​ដែលជាតិវិទ្យុសកម្មនេះ​ ​​បានបំផ្លាញទៅដល់​​មេជីវិតឈ្មោលទៀតផង។​​​

 

 

កាលពីឆ្នាំ ២០១១​ កន្លងទៅ ​អង្គការសុខភាពពិភពលោក ​(World Health Organization)​ បានចាត់ចំណាត់ថ្នាក់ជាតិវិទ្យកម្ម ​ទៅកាន់ដំណាក់កាល ​មហារីក២បេ។​ វាគឺជារៀបចំ​ ឬចាត់ចំណាត់ថ្នាក់ដំបូងបង្អស់ ​ដែលទូរសព្ទដៃ ប៉ះពាល់ដល់ស ​រីរាង្គកាយរបស់មនុសនោះ។

​យ៉ាងណាក៏ដោយ​ លោក​វិជ្ជបណ្ឌិត Moskowitz ​បានព្រមានអំពី ​បញ្ហានេះ ​ដោយការបញ្ជាក់ពី University of Newcastle​ បានបង្ហាញយ៉ាងច្បាស់​ ពីភស្តុតាង​ដែលបុរសមិនគួរទុក ទូរសព្ទដៃពួកគេ ​នៅក្នុងហោប៉ាវនោះទេ ​ព្រោះវាអាចបំផ្លាញនូវមេជីវិត​ឈ្មោលបានយ៉ាងងាយ៕​

 

 

ដល់ពេលឈបយកទូរស័ព្ទដៃដាក់ក្នុងហោប៉ាវ

យើងទាំងអស់គ្នាសុទ្ធតែស្រឡាញ់ និងចូលចិត្តទូរស័ព្ទឆ្លាតវៃរបស់យើងរៀងៗខ្លួន។ ប៉ុន្តែតើអ្នកមានដឹងថាយើងកំពុងតែប្រឈមមុខច្រើនប៉ុនណាពីការប្រើប្រាស់ទូរស័ព្ទប្រភេទនេះទៅ?

វេជ្ជបណ្ឌិតជនជាតិរ៉ូហ្ស៊ី និងអង្គការសុខាភិបាលសម្ព័ន្ធជាតិ (League of Nation’s Health Organization បានដាក់បម្រាមថា ទូរស័ព្ទមានគ្រោះថ្នាក់ដល់សុខភាពជាងយើងគិតទៅទៀត។ ភាគច្រើនពួកគេបារម្ភអំពីដែនអេឡិចត្រូម៉ាញ៉េទិច (Electromagnetic) និងឥទ្ធិពលរបស់វាទៅលើរាងកាយរបស់យើង។

វេជ្ជបណ្ឌិត Nikolai Kononov នាយករងនៃអង្គការសុខាភិបាលសម្ព័ន្ធជាតិ និយាយថា “គោលដៅដំបូងគេនោះគឺប្រព័ន្ធសរសៃប្រសាទ ប៉ុន្តែប្រព័ន្ធបញ្ចេញក្នុង និងប្រដាប់បន្តពូជក៏ជាគោលដៅរបស់វាដែរ។

យើងមិនបានហាមថាមិនឱ្យប្រើទូរស័ព្ទដៃទេ ប៉ុន្តែគ្រាន់តែលើកទឹកចិត្តដល់ពួកគេមានការប្រុងប្រយ័ត្នដោយសមហេតុផល ព្រោះថា៧០ភាគរយនៃអ្នកប្រើប្រាស់ទាំងអស់គឺរងសម្ពាធកាំរស្មីអេឡិចត្រូម៉ាញ៉េទិចពីទូរស័ព្ទដៃរបស់ពួកគេ។

មានការសិក្សាច្រើនណាស់បានបង្ហាញថា រាងកាយរបស់មនុស្សយើងមានការឆ្លើយតបទៅនឹងកាំរស្មីនេះ ហើយទោះបីជាវាមិនទាន់មានការសិក្សាមួយពេញលេញក៏ដោយ ក៏គ្មាននរណាម្នាក់និយាយវែកញែកថា ការប្រើប្រាស់ទូរស័ព្ទដៃទាមទារឱ្យមានការប្រុងប្រយ័ត្នដែរ”។

កាំរស្មីអេឡិចត្រូម៉ាញ៉េទិចគឺជារបស់គ្រោះថ្នាក់ដ៏ពិសេសចំពោះក្មេងៗ និងស្ត្រីមានផ្ទៃពោះ។ ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតខាងលើបាននិយាយដោយខ្លីថា ការនិយាយសន្ទនាតាមទូរស័ព្ទរយៈពេលខ្លី និងកុំកាន់ទូរស័ព្ទច្រើនគឺជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតក្នុងការកាត់បន្ថយកាំរស្មីអេឡិចត្រូម៉ាញ៉េទិចនេះ។

ចូរកុំទុកទូរស័ព្ទក្នុងហោប៉ៅទៀតអី តែអ្នកអាចទុកក្នុងសំពាធ ឬកាបូលុយ និង ដាក់ឱ្យឆ្ងាយបំផុតពីសរីរាង្គផ្សេងៗនៃរាងកាយ៕