មានដឹងអត់? ម្រាមដៃកូនអាចបង្ហាញពីបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់អ្នក – Kalib9 ប្លែកៗ | Kalib9
kalib9

មានដឹងអត់? ម្រាមដៃកូនអាចបង្ហាញពីបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់អ្នក

ក្បួនមើលបាតដៃ គឺជាបច្ចេកទេសដែលបង្ហាញពីបុគ្គលិកលក្ខណៈនិងចរិតលក្ខណៈតាមរយៈការសិក្សាអំពីទំហំរូបរាងនៃម្រាមដៃរបស់មនុស្សយើង។ នៅសម័យបុរាណគ្រូទស្សន៍ទាយបានប្រើក្បួនមើលបាតដៃនេះដើម្បីកំណត់អនាគតរបស់មនុស្សម្នាក់ៗដោយមើលម្រាមដៃរបស់ពួកគេ។

ប្រវត្តិសាស្រ្តរបស់ក្បួនមើលបាតដៃមានតាំងពីបុរាណកាលមកនៅក្នុងប្រទេសខ្មែរយើងសូម្បីតែនៅប្រទេសឥណ្ឌា ចិននិងចក្រភពរ៉ូម៉ាំងក៏មានដែរ។

សូមអរគុណដល់កំណត់ត្រាប្រវត្តិសាស្ត្រសម័យបុរាណនៅតាមជញ្ជាំងនៃប្រាងប្រាសាទបុរាណដែលបង្ហាញយ៉ាងច្បាស់ថាការប្រើក្បួនមើលបាតដៃពិតជាមានប្រសិទ្ធភាព និងឆុតមែន។

នៅក្នុងប្រទេសចិនវាក៏មានប្រវត្តិយូរអង្វែងផងដែរ។ វាមានត្រូវបានគេមានជំនឿចាប់តាំងពីរាជវង្សចូវដែលប្រហែលជាតាំងពី 3 ពាន់ឆ្នាំមុនមកហើយ។

មធ្យោបាយដ៏ល្អដែលអាចជួយឲ្យដឹងបន្ថែមអំពីចរិកលក្ខណៈរបស់នរណាម្នាក់ គឺការមើលទៅលើកម្ពស់នៃម្រាមកូនដៃ។

បើយោងទៅតាមគ្រុមើលក្រយៅដៃ ម្រាមកូនដៃអាចកំណត់ថាតើអ្នកជាមនុស្សប្រភេទណាអាស្រ័យលើម្រាមកូនដៃរបស់អ្នកវែង ឬខ្លី ប្រវែងណា។

ម្រាមកូនដៃអាចកំណត់អត្តសញ្ញាណនៃមនុស្សបីប្រភេទ គឺ ប្រភេទ A ប្រភេទ B និងប្រភេទ C ៖

ប្រភេទ A ៖ អ្នកជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាមក្នុងការងារ ប្លែកខុសពីគេបន្តិច និងច្រឡោមខាម ប៉ុន្តែអ្នកមិនអាចទ្រាំទ្រនឹងការកុហក ភាពមិនទៀងត្រង់ ក៏ដូចជាការលាក់ពុតណាមួយឡើយ។

អ្នកមានទំនោរក្នុងការលាក់អារម្មណ៍ទុកមិនងាយនឹងបញ្ចេញ ឬបង្ហាញឲ្យនរណាម្នាក់បានដឹងឡើយ ប៉ុន្តែអ្នកជាមនុស្សល្អម្នាក់ជាមួយនឹងទឹកចិត្តដ៏ប្រសើរមួយដែលតែងតែចង់ជួយដល់អ្នកដទៃជានិច្ច។

ប្រភេទ B ៖ អ្នកជាមនុស្សដែលមិនសូវមាត់ក ស្រគត់ស្រគំ មិនសូវរួសរាយ និងពូកែអៀនតិចតួចផងដែរ ។ ទោះជាយ៉ាងណា អ្នកកម្រជាជនដំបូងដែលនិយាយរក ឬទាក់ទងទៅកាន់នរណាម្នាក់មុនណាស់។​

អ្នកជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ហើយនៅក្នុងទំនាក់ទំនងស្នេហាវិញ អ្នកជាមនុស្សងប់ស្រឡាញ់ខ្លាំង មានភាពស្មោះត្រង់ និងតែងបង្ហាញពីអារម្មណ៍នៃការស្រឡាញ់ ឬបារម្ភ។

នៅពេលដែលអ្នកតាំងចិត្តលើអ្វីមួយហើយនោះ អ្នកនឹងព្យាយាមយ៉ាងខ្លាំងអស់ពីសមត្ថភាពប្តេជ្ញាថាធ្វើ ឬបំពេញវាឲ្យបាន។

វាគួរឲ្យកត់សម្គាល់ថា អ្នកមានភាពភ័យខ្លាចក្នុងការទទួលរងនូវការឈឺចាប់ ហើយបើទោះបីជាមនុស្សជាច្រើនជឿ ឬគិតថាអ្នកជាមនុស្សដែលមិនត្រូវការនរណាម្នាក់ក៏ដោយ ប៉ុន្តែតាមពិតទៅអ្នកក៏ត្រូវការដៃគូរួមជីវិតដ៏សាកសមម្នាក់ដូចគេគ្រប់គ្នាផងដែរ។

ប្រភព C ៖ អ្នកជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាមិនស្រួលជាមួយនឹងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ហើយអ្នកក៏ជាមនុស្សម្នាក់ដែលមិនចូលចិត្តភាពភ្ញាក់ផ្អើលផងដែរ។

អ្នកតែងគោរពចំពោះទស្សនៈរបស់អ្នកដទៃ និងតែងទទួលយកនូវគំនិតថ្មីៗ ដូច្នេះអ្នកជាមនុស្សម្នាក់ដែលបើកចំហរ មិនរើសអើង មិនលំអៀង។

ទាក់ទងទៅនឹងបញ្ហារបស់អ្នកវិញ អ្នកជាប្រភេទមនុស្សដែលតែងរក្សាទុកបញ្ហាទាំងអស់ក្នុងខ្លួនតែម្នាក់ឯងដោយមិនងាយបង្ហាញអោយនរណាម្នាក់ដឹងឡើយ។

អ្នកចង់ឲ្យខ្លួនឯងត្រូវហុំព័ទ្ធទៅដោយមនុស្សសុច្ចរិត ចេះគួរសម មានគុណធម៌ និងភក្ដីភាព ព្រោះអ្នកជាមនុស្សត្រង់ និងស្មោះត្រង់ម្នាក់។

អ្នកមិនមែនជាមនុស្សដែលមានចិត្តចងគំនុំឡើយ ដូច្នេះគ្មានអ្វីច្រើនដែលអាចធ្វើឲ្យអ្នកអន់ចិត្ត ឬខឹងជាមួយឡើយ ៕

ប្រែសម្រួល៖ បងយក្ស

Sponsored: