វត្តកណ្តឹង – Kalib9 គំនិត ប្រវត្តិសាស្រ្តខ្មែរ | Kalib9
kalib9

វត្តកណ្តឹង

បាត់ដំបងសម័យលោកម្ចាស់
ដោយសារលោកម្ចាស់កថាថនឈុំ មានប្រពន្ធច្រើន បានជាលោកស្រី អ៊ីង កើតទុក្ខរីងរៃ ឈើចាប់ រហូតគាត់កើតជំងឺម្យ៉ាងគឺខ្លាច គាត់ខ្លាចគ្រប់ ខ្លាចសព្វ ខ្លាចជាងគេគឺសំលេងឆ្កែលូ។ គេតែងចាត់អោយគេវាយសំលាប់ឆ្កែទាំងអស់ ដែលលូឮដល់លោកស្រី។ លោកព្រះឃ្លាំង ជាឪពុក បានរកគ្រប់មធ្យោបាយដើម្បីព្យាបាលលោកស្រី និងបានបន់ស្រន់ព្រះអង្គខ្មៅ ដែលជាព្រះពុទ្ធរូបសក្តិសិទ្ធនៅវត្តកណ្តឹង (ព្រះវិហារនេះត្រូវបានបំផ្លាញនាសម័យខ្មែរក្រហម) ដោយសុំសាងព្រះវិហារមួយថ្វាយបើកាលណាកូនស្រីបានធូរស្បើយ។ លោកស្រីអ៊ីង បានធូរស្បើយបន្តិច គាត់ក៏ចាត់សង់វិហារមួយ (ព្រះវិហារវត្តកណ្តឹងបច្ចុប្បន្ន) នៅខាងត្បូងព្រះវិហារចាស់។
credit : Sun Pora

error: Content is protected !!