អនុវត្តវិធីទាំងនេះដើម្បីឲ្យសម្រស់នៅថ្ងៃរៀបការ!!! – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

អនុវត្តវិធីទាំងនេះដើម្បីឲ្យសម្រស់នៅថ្ងៃរៀបការ!!!

ថ្ងៃពិសេសមួយ ក្នុងចំណោមថ្ងៃពិសេសទាំងអស់របស់មនុស្សម្នាក់ៗ នោះគឺជាថ្ងៃរៀបការ។ អ្វីៗត្រូវបានត្រៀមគ្រប់យ៉ាងមិនថាតែកន្លែងរៀបចំពិធី របស់របរប្រើប្រាស់ សំភារៈបន្ទប់គេង ឬគ្រឿងសង្ហារិមសម្រាប់សាងគ្រួសារមួយថ្មីនោះទេ។ នៅក្នុងការត្រៀមខ្លួននោះទៀតសោត អ្វីដែលសំខាន់ដែរនោះ គឺការត្រៀមរូបកាយឱ្យផូរផង់ ជាពិសេសម្រាប់មនុស្សស្រីតែម្តង។

តើមានអនាគតកូនក្រមុំណាមួយដែលថាមិនចង់ឱ្យខ្លួនស្អាត សម្រាប់ថ្ងៃអស្ចារ្យរបស់ខ្លួននោះ? ដូច្នេះហើយ បានជាមនុស្សស្រីស្ទើរតែទាំងអស់ តែងតែព្យាយាមថែទាំរូបសម្រស់ពីក្បាលដល់ចុងជើងឯណោះ មិនថាតែដុះខាត់ លាបឡេ បកស្បែក ម៉ាស្សា និងត្រាំទឹកសោះគោជាដើម សម្រាប់ត្រៀមក្លាយជាទេពអប្សរក្នុងថ្ងៃពិសេសនោះ។

ក្រៅពីការថែទាំងរូបសម្រស់នៅក្នុងហាងកែសម្ផស្សនោះ យើងសូមលើកបង្ហាញពីគន្លឹះមួយចំនួនខាងក្រោមនេះ ក៏អាចជួយធ្វើឱ្យអ្នកស្រស់ស្អាត ស្បែកស្រស់ថ្លាពីខាងក្នុង និងខាងក្រៅបានផងដែរ។

មនុស្សស្រីស្ទើរតែទាំងអស់ តែងតែព្យាយាមថែទាំរូបសម្រស់ពីក្បាលដល់ចុងជើងឯណោះ មិនថាតែដុះខាត់ លាបឡេ បកស្បែក ម៉ាស្សា និងត្រាំទឹកសោះគោជាដើម សម្រាប់ត្រៀមក្លាយជាទេបអប្សរក្នុងថ្ងៃពិសេស

១.ទទួលទានផ្លែឪឡឹក

ជំហានដំបូង ដើម្បីទទួលបានស្បែកស្រស់ស្អាតភ្លឺថ្លា គឺត្រូវបំពេញជាតិទឹកឱ្យបានច្រើនសម្រាប់រាងកាយ និងស្បែក។ ដូច្នេះអ្នកគួរតែទទួលទានផ្លែឪឡឹកដែលសម្បូរទៅដោយជាតិទឹកឱ្យបានច្រើន ឬក៏អាចទទួលទានបន្ថែមនូវ ក្រូចថ្លុងតូច (Grapefruit) ផ្កាខាត់ណាខៀវ និងសាឡាត់ក៏បាន។

អ្នកគួរតែទទួលទានផ្លែឪឡឹកដែលសម្បូរទៅដោយជាតិទឹកឱ្យបានច្រើន

២. ចាប់ផ្តើមយកចិត្តទុកដាក់លើស្បែក
យ៉ាងហោចអ្នកគួរតែធ្វើការត្រៀមខ្លួន ៣ខែមុននឹងដល់ថ្ងៃពិសេសដែរ ដោយការចាប់ផ្តើមយកចិត្តទុកដាក់ ថែទាំស្បែកមុខរបស់អ្នកឱ្យបានដិតដល់ ហើយប្រសិនជាមានបញ្ហាស្បែកមុខត្រូវតែប្រញាប់ព្យាបាល។ ជាពិសេសគឺត្រូវតែទទួលទានរបបអាហារ បន្លែ ផ្លែឈើដែលមានប្រយោជន៍ចំពោះសុខភាព និងរូបសម្រស់។

យ៉ាងហោចអ្នកគួរតែធ្វើការត្រៀមខ្លួន ៣ខែមុននឹងដល់ថ្ងៃពិសេសដែរ ដោយការចាប់ផ្តើមយកចិត្តទុកដាក់ ថែទាំស្បែកមុខរបស់អ្នកឱ្យបានដិតដល់

៣.ម៉ាស្សាផ្ទៃមុខ
សម្រាប់កូនក្រមុំដែលដល់វេលារៀបការភាគច្រើននៅអាយុខ្ទង់ ២០ឆ្នាំ វាគឺជាវេលាដែលផ្ទៃមុខរបស់អ្នកពោរពេញដោយបញ្ហាជាច្រើនដូចជា៖ កើតមុន បញ្ហាស្បែកមុខខ្មៅ ជាំ អាចន៍រុយ និងអុចខ្មៅបណ្តាលមកពីឥទ្ធិពលនៃពន្លឺព្រះអាទិត្យជាដើម។ ដូច្នេះដើម្បីការពារ និងដោះស្រាយបញ្ហាផ្ទៃមុខទាំងនេះ អ្នកគួរតែធ្វើការលាងសម្អាតនិងម៉ាស្សាផ្ទៃមុខឱ្យបានជ្រៅទៅដល់ស្រទាប់ស្បែក ឱ្យបាន១ខែម្តង មុននឹងដល់ថ្ងៃរៀបការ។

អ្នកគួរតែធ្វើការលាងសម្អាតនិងម៉ាស្សាផ្ទៃមុខឱ្យបានជ្រៅទៅដល់ស្រទាប់ស្បែក ឱ្យបាន១ខែម្តង មុននឹងដល់ថ្ងៃរៀបការ
៤.ជម្រះភាពកខ្វក់
ស្ថិតនៅក្នុងវ័យរៀបការខ្ទង់ ២០ឆ្នាំ ស្បែករបស់អ្នកនឹងទទួលរងផលប៉ះពាល់ដូចចំណុចខាងលើ ដូច្នេះបន្ថែមពីការម៉ាស្សាឱ្យជ្រៅទៅកាន់ស្រទាប់ស្បែក អ្នកគួរតែធ្វើការដុះខាត់ ឬស្ក្រាប់ផ្ទៃមុខឱ្យបានទៀងទាត់ផងដែរ(មួយអាទិត្យ ២ទៅ៣ដង) ដើម្បីជម្រះជាតិកខ្វក់ កែលំអស្ថានភាពស្បែក ព្រមទាំងផ្តល់ពន្លឺដល់ស្បែកមុខ។

បន្ថែមពីការម៉ាស្សាឱ្យជ្រៅទៅកាន់ស្រទាប់ស្បែក អ្នកគួរតែធ្វើការដុះខាត់ ឬស្ក្រាប់ផ្ទៃមុខឱ្យបានទៀងទាត់ផងដែរ(មួយអាទិត្យ ២ទៅ៣ដង) ដើម្បីជម្រះជាតិកខ្វក់ កែលំអស្ថានភាពស្បែក ព្រមទាំងផ្តល់ពន្លឺដល់ស្បែកមុខ

៥.លេបថ្នាំបំប៉ន
ក្រៅពីថែរក្សាស្បែកខាងក្រៅ អ្នកគួរតែបំប៉នស្បែក និងសុខភាពឱ្យមានភាពស្រស់ស្អាតពីខាងក្នុងរាងកាយផងដែរ ដោយការទទួលទានវីតាមីនបន្ថែម។ ដោយវីតាមីនដែលអាចជួយកែសុខភាពស្បែកឱ្យស្រស់ថ្លា ស្រស់ស្អាត មានសុខភាពល្អ ព្រមទាំងជួយដល់សុខភាពបេះដូង ខួរក្បាល សសៃសក់ និងភ្នែក រួមមានដូចជា៖ វីតាមីនចម្រុះ សារធាតុCo-Q10 និងសារធាតុអូមេហ្គា៣ (Omega-3) ដែលមាននៅក្នុងខ្លាញ់ត្រីជាដើម។

វីតាមីនដែលអាចជួយកែសុខភាពស្បែកឱ្យស្រស់ថ្លា ស្រស់ស្អាត មានសុខភាពល្អ ព្រមទាំងជួយដល់សុខភាពបេះដូង ខួរក្បាល សសៃសក់ និងភ្នែក រួមមានដូចជា៖ វីតាមីនចម្រុះ សារធាតុCo-Q10 និងសារធាតុអូមេហ្គា៣ (Omega-3) ដែលមាននៅក្នុងខ្លាញ់ត្រី
៦. ផ្តល់សំណើម
ជារៀងរាល់ថ្ងៃ អ្នកគួរតែបន្ថែមសំណើមដល់ស្បែកខាងក្រៅ ដើម្បីទទួលបានភាពស្រស់ស្អាត និងភ្លឺថ្លា ដោយការលាបក្រែមផ្តល់សំណើមទាំងផ្ទៃមុខ និងរាងកាយទាំងមូល។ជាពិសេសកន្លែងដែលស្បែកមានសភាពស្ងួតខ្លាំងដូចជា៖ កែងដៃ កែងជើង និងប្រអប់ដៃប្រអប់ជើងជាដើម។

ជារៀងរាល់ថ្ងៃ អ្នកគួរតែបន្ថែមសំណើមដល់ស្បែកខាងក្រៅ ដើម្បីទទួលបានភាពស្រស់ស្អាត និងភ្លឺថ្លា ដោយការលាបក្រែមផ្តល់សំណើមទាំងផ្ទៃមុខ និងរាងកាយទាំងមូល

៧.គេងឱ្យបានគ្រប់គ្រាន់
បើទោះជាអ្នកខំថែរក្សាផ្ទៃមុខ និងរាងកាយទាំងមូលយ៉ាងណាក៏ដោយ ប្រសិនជាអ្នកមិនបានគេងឱ្យបានគ្រប់គ្រាន់ទេ ស្បែករបស់អ្នកនៅតែមិនស្អាត និងភ្លឺថ្លាដែរ។ ដូច្នេះដើម្បីជំនួយសុខភាពស្បែកឱ្យកាន់តែភ្លឺថ្លា និងមានភាពល្អប្រសើរ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ យ៉ាងហោចក៏ឱ្យបាន ៨ម៉ោងក្នុងមួយយប់ដែរ។

ដើម្បីជំនួយសុខភាពស្បែកឱ្យកាន់តែភ្លឺថ្លា និងមានភាពល្អប្រសើរ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ យ៉ាងហោចក៏ឱ្យបាន ៨ម៉ោងក្នុងមួយយប់
៨. សម្អាតជក់ផាត់មុខ
មុននឹងដល់ថ្ងៃរៀបការ អ្នកប្រាកដជាមានការរវល់ខ្លាំងក្នុងការចេញទៅក្រៅរៀបចំអ្វីៗគ្រប់យ៉ាងជាច្រើន រួមទាំងការចូលរួមពិធីជប់លៀង និងការថតរូបមុនរៀបការជាដើម ​(Pre-Wedding)។ ដូច្នេះអ្នកត្រូវប្រាកដថា សំភារៈតុបតែងមុខរបស់អ្នកស្អាត គ្មានបាក់តេរី និងមេរោគបង្កបញ្ហាដល់ស្បែករបស់អ្នកឡើយ ដោយការលាងសម្អាតជម្រះភាពកខ្វក់ចេញពីជក់ផាត់មុខ រួចហាលសំដិលឱ្យស្ងួត សឹមយកមកប្រើប្រាស់។

លាងសម្អាតជម្រះភាពកខ្វក់ចេញពីជក់ផាត់មុខ រួចហាលសំដិលឱ្យស្ងួត សឹមយកមកប្រើប្រាស់
៩.ម៉ាស់ថែរក្សាមុខបែបធម្មជាតិ
អ្នកអាចថែរក្សាផ្ទៃមុខរបស់អ្នកតាមរយៈការបិទម៉ាស់តាមបែបធម្មជាតិជាច្រើនមុខ និងជាច្រើនប្រភេទ តាមប្រភេទស្បែករបស់អ្នក។ ហើយខាងក្រោមនេះជាវិធីមួយចំនួនសម្រាប់អ្នកធ្វើម៉ាស់ផ្ទៃមុខ៖

– សម្រាប់ឱ្យស្បែកមុខភ្លឺថ្លា៖ យកម្សៅហ្គ្រាម ១ស្លាបព្រា ( ម្សៅហ្គ្រាម Gram Flour រកបានងាយនៅផ្សារទំនើប) លាយជាមួយនឹងម្សៅរមៀត ១ចិប ទឹកក្រូចឆ្មារកន្លះស្លាបព្រា ប្រេងអូលីវកន្លះស្លាបព្រា និងទឹកដោះគោឆៅកន្លះស្លាបព្រា។ កូរបញ្ចូលគ្នាឱ្យសព្វ រួចលាបលើផ្ទៃមុខ ទុកចោលប្រមាណជាកន្លះម៉ោង ចាំលាងទឹកចេញ។

សម្រាប់ឱ្យស្បែកមុខភ្លឺថ្លា៖ យកម្សៅហ្គ្រាម ១ស្លាបព្រា ( ម្សៅហ្គ្រាម Gram Flour រកបានងាយនៅផ្សារទំនើប) លាយជាមួយនឹងម្សៅរមៀត ១ចិប ទឹកក្រូចឆ្មារកន្លះស្លាបព្រា ប្រេងអូលីវកន្លះស្លាបព្រា និងទឹកដោះគោឆៅកន្លះស្លាបព្រា
– ព្យាបាលមុខមុនគ្រប់ប្រភេទ៖ យកស្លឹកជីអង្គាម ឬជីរនាងវង ប៉ុន្មានស្លឹកមកលាងទឹកឱ្យស្អាត រួចបុកឬកិនឱ្យហ្មត់ សឹមយកមកលាបលើផ្ទៃមុខ ឬកន្លែងដែលមានបញ្ហាទុកចោលមួយយប់ ចាំពេលព្រឹកក្រោកពីដំណេកចាំលាងទឹកចេញ។

ព្យាបាលមុខមុនគ្រប់ប្រភេទ៖ យកស្លឹកជីអង្គាម ឬជីរនាងវង ប៉ុន្មានស្លឹកមកលាងទឹកឱ្យស្អាត រួចបុកឬកិនឱ្យហ្មត់ សឹមយកមកលាបលើផ្ទៃមុខ ឬកន្លែងដែលមានបញ្ហាទុកចោលមួយយប់
– សម្រាប់ស្បែកមុខស្ងួត៖ យកម្សៅទឹកដោះគោ (ម្សៅទឹកដោះគោរកបាននៅផ្សារទំនើប) ១ស្លាបព្រា លាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ៣ទៅ៤ដំណក់ កូរបញ្ចូលគ្នាឱ្យក្លាយជាល្បាយ សឹមលាបលើផ្ទៃមុខទុកចោល ២០នាទីចាំលាងទឹកចេញ។

សម្រាប់ស្បែកមុខស្ងួត៖ យកម្សៅទឹកដោះគោ (ម្សៅទឹកដោះគោរកបាននៅផ្សារទំនើប) ១ស្លាបព្រា លាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ៣ទៅ៤ដំណក់ កូរបញ្ចូលគ្នាឱ្យក្លាយជាល្បាយ សឹមលាបលើផ្ទៃមុខទុកចោល ២០នាទី
ក្រៅពីវីធីទាំងនេះ មានវិធីធម្មជាតិជាច្រើនទៀត ដែលអ្នកអាចស្រាវជ្រាវបានដោយខ្លួនឯង និងសាកសមសម្រាប់ប្រភេទផ្ទៃមុខរបស់អ្នក។ ម្យ៉ាងទៀត អ្នកគួរតែអនុវត្តជាប្រចាំឱ្យបានទៀតទាត់ យ៉ាងហោច

២ ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត។

១០.អាហារជំនួយស្បែក
ក្រៅពីការថែរក្សាសម្រស់ទាំងផ្នែកខាងក្នុង ផ្នែកខាងក្រៅនិងថ្នាំបំប៉នផ្សេងៗ អាហារក៏ជាកត្តាដែលចាំបាច់ផងដែរ ដើម្បីភាពស្រស់ស្អាតដល់រូបរាងកាយ និងស្បែករបស់អ្នកទាំងមូល។

ដើម្បីទទួលបានស្បែកភ្លឺថ្លា ជំនួយសក់ ក្រចក សសៃឈាម ជំនួយប្រព័ន្ធរំលាយអាហារ បណ្តេញជាតិពុលពីរាងកាយ និងថែទាំសុខភាពរាងកាយទាំងមូល អ្នកគួរតែទទួលទានអាហាររួមមានដូចជា៖ ត្រីសាល់ម៉ុន រមៀត សូកូឡាខ្មៅ ជីតអង្កាម អង្ករសម្រូប ពពួកសណ្តែក ខ្ទឹមស ផ្កាខាត់ណាខៀវ រួមទាំងបន្លែផ្លែឈើជាច្រើនមុខជំនួយសុខភាព ព្រមទាំងសម្បូរទៅដោយជាតិកាកសសៃផងដែរ៕

ក្រៅពីការថែរក្សាសម្រស់ទាំងផ្នែកខាងក្នុង ផ្នែកខាងក្រៅនិងថ្នាំបំប៉នផ្សេងៗ អាហារក៏ជាកត្តាដែលចាំបាច់ផងដែរ ដើម្បីភាពស្រស់ស្អាតដល់រូបរាងកាយ និងស្បែករបស់អ្នកទាំងមូល