តើកត្តាអ្វីខ្លះធ្វើឲ្យយើងមើលផ្លូវជោគជ័យមិនឃើញ? – Kalib9 សហគ្រិនភាព | Kalib9
kalib9

តើកត្តាអ្វីខ្លះធ្វើឲ្យយើងមើលផ្លូវជោគជ័យមិនឃើញ?

លេសទាំង៧ ដែលទាញអ្នកថយក្រោយមិនឲ្យឈានទៅដល់ជោគជ័យ
វិថី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​គឺ​ត្រូវ​ប្រទះ​នឹង​ឧបសគ្គ​ច្រើន ដូច្នេះ​ហើយ​មនុស្ស​ជា​ច្រើន​មិន​ប្រាថ្នា​ ឬ​កំណត់​គោលដៅ​ក្នុង​ជីវិត​​​ទៅ​រក​ជោគជ័យ​ខ្ពស់​ពេក​ទេ។ ដើម្បី​យក​រួច​ខ្លួន​ពី​ការ​ប្រឡូក និង​ជម្នះ​ឧបសគ្គ​ក្នុង​វិថី​ឆ្ពោះ​ទៅ​រក​ជោគជ័យ មនុស្ស​ភាគ​ច្រើន​ប្រើ​លេស​ទាំង​៧​ខាង​ក្រោម​នេះ.

១. ខ្ញុំ​គ្មាន​ការ​សិក្សា​គ្រប់គ្រាន់​
មនុស្ស​ជា​ច្រើន​និយាយ​ថា ពួក​គេ​មិន​អាច​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​សំខាន់​បាន​ព្រោះ​ពួក​គេ​គ្មាន​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ។ ភាគ​ច្រើន​យើង​ជឿ​ថា យើង​ត្រូវ​រៀន​អោយ​ចប់​ចុង​ចប់​ដើម​ទើប​អាច​ទទួល​បាន​ការងារ។ ព្រោះ​តែ​ហេតុ​​ផល​នេះ​ហើយ ទើប​មនុស្ស​ធ្វើ​អោយ​បាត់​បង់​ឱកាស​ខ្លួន​ឯង​ក្នុង​ការ​ប្រជែង​រក​ការងារ។

ដោយសារ​តែ​ផ្នត់​គំនិត​បែប​នេះ ពួក​គេ​ជឿ​ថា​មនុស្ស​ក្នុង​លោក​ឆ្លាត​ជាង​ពួក​គេ​ដល់​ទៅ​២​ដង តែ​តាម​ពិត​ អ្វី​ដែល​ពួក​គេ​ត្រូវ​ជឿ​គឺ ខ្លួន​ឯង។ មនុស្ស​គ្រប់​រូប​សុទ្ធ​ឆ្លាត​គ្រប់គ្រាន់​ដើម្បី​សម្រេច​កិច្ចការ​សំខាន់ៗ​ក្នុង​ជីវិត។

២. ខ្ញុំ​គ្មាន​បទពិសោធន៍​គ្រប់គ្រាន់
មនុស្ស​ខ្លះ​បារម្ភ​ថា ខ្លួន​គ្មាន​បទពិសោធន៍​គ្រប់​គ្រាន់​ដូច្នេះ​ហើយ​ពួក​​គេ​មិន​ហ៊ាន​ឆ្ពោះ​ទៅ​រក​សុបិន​របស់​ពួក​គេ​ទេ។ អ្នក​ដែល​គិត​​បែប​នេះ​តែងតែ​និយាយ​ថា “ខ្ញុំ​មិន​ពូកែ​គ្រប់គ្រាន់​នឹង​ធ្វើ​ទេ”។ តាម​ពិត​ទៅ​យើង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​បទពិសោធន៍ យើង​ហៅ​ថា​បទពិសោធន៍​ជីវិត។

៣. ខ្ញុំ​ចាស់ ឬ​ក្មេង​ពេក
លោក Ronald Reagan អាយុ​៦៩​ឆ្នាំ​នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី។ អាយុ​ពិត​ជា​មិន​សំខាន់​ទេ អ្នក​អាច​ចាប់​ផ្ដើម​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​​ក្ដី​សុបិន​របស់​អ្នក​បាន​ទោះ​បី​អ្នក​ស្ថិត​នៅ​វ័យ​ក្មេង​ ឬ​ចាស់​ក៏​ដោយ។ សូម​កុំ​យក​លេស​ថា អ្នក​នៅ​ក្មេង​ពេក ឬ​ចាស់​ពេក​ដើម្បី​ដើរ​ចេញ​ពី​ក្ដី​សុបិន​របស់​អ្នក​អោយ​សោះ!

៤. ខ្ញុំ​គ្មាន​ពេល​គ្រប់​​គ្រាន់
មនុស្ស​ដែល​និយាយ​ថា គ្មាន​ពេល​គ្រប់​គ្រាន់​ភាគ​ច្រើន​ជា​មនុស្ស​ដែល​មិន​ចង់​បង្កើត​ពេលវេលា។ ពួក​គេ​ចង់​​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​ពួក​គេ​មិន​ទុក​ពេល​វេលា​សម្រាប់​ជោគជ័យ​ជា​អាទិភាព។ យើង​ពិត​ជា​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​អោយ​ក្ដី​សុបិន​របស់​យើង​ក្លាយ​ជា​ការពិត។

៥. គ្មាន​អ្នក​គាំទ្រ​ខ្ញុំ
មនុស្ស​​ជា​ច្រើន​ធ្វើ​ដូច​ជា​ពូក​គេ​ត្រូវ​តែ​ជោគជ័យ​ដោយ​ខ្លួន​ឯង ពួក​គេ​បន្ទោស​អ្នក​នៅ​ជុំវិញ​ខ្លួន​ពេល​ដែល​មិន​អាច​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​បាន។ កុំ​រង់​ចាំ​ដល់​ដង្ហើម​ចុង​ក្រោយ​ទើប​ស្វែង​រក​ជំនួយ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ​អ្នក​ត្រូវ​ចាប់​ផ្ដើម​ស្វែង​រក​ភ្លាម។ មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​អាច​មាន​អ្វី​ដែល​អ្នក​ត្រូវ​ការ​ជា​ចាំ​​បាច់។ អ្នក​ត្រូវ​ស្វែង​រក​មនុស្ស​ដែល​មាន​គោលដៅ​រួម​​នឹង​អ្នក ពួក​គេ​ក៏​ស្វែង​រក​អ្នក​ដូច​អ្នក​ស្វែង​រក​គេ​ដែរ។

៦. ខ្ញុំ​គ្មាន​លុយ
នេះ​ជា​លេស​ធំបំផុត​នៅ​ក្នុង​ចំណោម​លេស​ទាំង​ឡាយ។ តាម​ពិត​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​លុយ ប៉ុន្តែ​យើង​ត្រូវ​រៀន​របៀប​ប្រើ​លុយ។​ មាន​បុគ្គល​ជោគជ័យ​ជា​ច្រើន​ដែល​ចាប់​ផ្ដើម​​ជំនួញ​ដោយ​មាន​បំណុល​ជាប់​ខ្លួន​យ៉ាង​សម្បើប ប៉ុន្តែ​ដោយសារ​ការ​ជឿ​លើ​គំរោង​របស់​ខ្លួន​ពួក​គេ​បាន​ឈាន​ដល់​ចំណុ​ច​ដល់​ពួក​គេ​ចង់​បាន។ ជាការ​ពិត​មនុស្ស​គិត​ពី​លុយ​ជា​រៀងរាល់​ថ្ងៃ តែ​យើង​ត្រូវ​គិត​ពី​វា​អោយ​ត្រឹម​ត្រូវ។ ពេល​ដែល​គំនិត​របស់​យើង​ត្រៀម​រួច​រាល់​ហើយ លុយ​ប្រាកដ​ជា​មកដល់។

៧. ភេទ​របស់​ខ្ញុំ​មិន​ត្រូវ​នឹង​កិច្ចការ​នេះ
ស្ត្រី​ជា​ច្រើន​នៅ​តែ​គិត​ថា ភេទ​ជា​រនាំង​នៃ​ការ​សម្រេច​ក្ដី​សុបិន។ ជនជាតិ​ភាគ​តិច​មួយ​ចំនួន​ក៏​នៅ​តែ​គិត​ថា ពួក​គេ​ជា​អ្នក​នៅ​ក្នុង​ភព​ផ្សេង​។ ទោះ​ជា​យ៉ាង​ណា​លោក Oprah បាន​និយាយ​ថា​ ផែន​ដី​នេះ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ និង​ភេទ​នោះ​ទេ​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​រក​ជោគជ័។ អ្វី​ដែល​ផែន​ដី​នេះ​ត្រូវ​ការ​ពី​អ្នក​គឺ កិច្ច​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​របស់​​អ្នក។

តើ​អ្នក​កំពុង​ប្រើ​លេស​មួយ​ណា​ដើម្បី​ដក​ខ្លួន​ពី​ការ​ធ្វើ​ដំណើរ​ទៅ​សម្រេច​ក្ដី​សុបិន? ប្រសិន​បើ​អ្នក​ពិត​ជា​កំពុង​ប្រើ​លេស​ណា​មួយ​មែន​នោះ ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​។ លើ​លោក​នេះ​គ្មាន​អ្វី​អាច​បង្អាក់​ដំណើរ​របស់​អ្នក​បាន​ទេ ក្រៅ​ពី​អ្នក​ខ្លួន​​ឯង។
អ្នក​ត្រូវ​តែ​ចង​ចាំ​ថា ប្រសិន​បើ​អ្នក​ជឿ​ជាក់​លើ​ខ្លួន​ឯង​​ នោះ​មនុស្ស​ក្នុង​លោក​នេះ​​នឹង​ជឿជាក់​លើ​អ្នក៕

ប្រភព. Entrepreneur
Sponsore By: