ទំនាយឆ្នាំកំណើត​​​ឆ្នាំ​រោង​ ​ធាតុ​មាស ពង្សទេព្តា​ប្រុស – Kalib9 គំនិត | Kalib9
kalib9

ទំនាយឆ្នាំកំណើត​​​ឆ្នាំ​រោង​ ​ធាតុ​មាស ពង្សទេព្តា​ប្រុស

​ឆ្នាំ​រោង​ ​ធាតុ​មាស ពង្សទេព្តា​ប្រុស​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​តែង​ផ្ដល់​ផល​ល្អ និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី ពេញចិត្ដ​ផង ។  សម្រាប់​ថ្ងៃ​នេះ​ដែរ​លោក អ្នក​បើ​ចង់​ចរចា​ឬ​យក​រឿង​សំខាន់ អ្វី​មួយ​មក​សម្រេចចិត្ដ​ជា​ពេល វេលា​ល្អ​ប្រពៃ​គួរសម ។

អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូច ធំ​មិន​ទាស់​ខុស​អ្វី​ឡើយ ពីព្រោះ​ផល ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច ។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង ។  ​    ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង ស្រស់ស្រាយ​ប្រពៃ។

ទំនាយឆ្នាំកំណើត​​​ឆ្នាំ​រោង

(​ពស់​ធំ​) ពង្ស​ទេវតា​ប្រុស ត្រូវ​កាល​ព្រះ​មហោសថ​ដោះប្រស្នា​អោយ​ទេវតា​ស្ដាប់ ។ ​​ឆ្នាំ​រោង បាន​កូន​ជា​ទី​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន ។​កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧_៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង ។​

កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ ។​ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។

ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន​ផលប្រយោជន៍ ។​

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ ។​
ខែ ៨ _៩ _ ១០​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ ។​
ខែ ១១ _ ១២_ ១​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ ។​
ខែ ២ _ ៣ _ ៤​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ ។​

ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់ ។​
ថ្ងៃច័ន្ទ​​ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ ។
ថ្ងៃអង្គារ​ពស់មានពិស ចិត្ត​កាច​ហាវ ។​
ថ្ងៃពុធ​​​ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច ។
ថ្ងៃព្រហស្បតិ​​ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។
ថ្ងៃសុក្រពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ ។
ថ្ងៃសៅរ៍ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ ។​