ទម្លាប់​៧​យ៉ាង​ដែល​អ្នក​មាន​ទ្រព្យ​​ស្ដុកស្ដម្ភ​​ធ្វើ​រាល់​ថ្ងៃ – Kalib9 សហគ្រិនភាព | Kalib9
kalib9

ទម្លាប់​៧​យ៉ាង​ដែល​អ្នក​មាន​ទ្រព្យ​​ស្ដុកស្ដម្ភ​​ធ្វើ​រាល់​ថ្ងៃ

សកម្មភាពដែលមនុស្សយើងធ្វើនៅថ្ងៃនេះមានឥទ្ធិពលលើជីវិតរបស់យើង។ តាមពិតទម្លាប់​ប្រចាំថ្ងៃរបស់មនុស្សអាចជាកត្តាកំណត់ភាពមានបានរបស់យើង។ អ្នកនិពន្ធសៀវភៅ “Rich Habits:​ The Daily Success Habits Of Wealthy Individuals” លោក Thomas Corley បាន​ប្រើ​ពេល​៥ឆ្នាំសិក្សា ជីវិតអ្នកមាននិង អ្នកក្រ ហើយសង្កេត​ឃើញថាអ្នកមាន មានទម្លាប់ដូចខាងក្រោម ៖

១/ អ្នកមានតែងតែផ្តោតលើគោលដៅរបស់គេមិនដែលភ្លេច
គឺគេសរសេរនិងរក្សាទុក​ក្នុងកន្លែង​ដែល​គេអាចមើលឃើញជាប្រចាំ។ គេកំណត់គោលដៅប្រចាំខែផង និងគោលដៅប្រចាំឆ្នាំផង។

២/ គេដឹងថាគេត្រូវធ្វើអ្វីនៅថ្ងៃនេះ
អ្នកមានមិនត្រឹមតែរក្សាបញ្ជីការ​ងារដែលត្រូវធ្វើប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ តែគេព្យាយាម​បង្ហើយ​​ការងារ​ដែលកំណត់ប្រចាំថ្ងៃនោះថែមទៀត។

៣/ អ្នកមានមិនមើលទូរទស្សន៍ទេ
អ្នកមានរវល់នឹងការងារប្រចាំថ្ងៃច្រើនហើយ​គេមានវិន័យ​ផ្ទាល់ខ្លួន​ដែលបង្កើតជា​ទម្លាប់រាល់ថ្ងៃក្នុងការអានសៀវភៅ។

៤/ អ្នកមានមិនអានសៀវភៅដើម្បីកម្សាន្តទេ
អ្នកមានស្រឡាញ់ការអាន ប៉ុន្តែគេចូលចិត្តអាន​ស្នាដៃ​និពន្ធទាក់ទង​និងការអភិវឌ្ឍ​ខ្លួនច្រើនជាងប្រលោមលោក។

៥/ បន្ថែមពីលើការអានសៀវភៅដោយខ្លួនឯង
អ្នកមានក៏ចូលចិត្ត​ស្តាប់សៀវភៅដែលគេអាន​ថតទុក​ជាសម្លេងដែរព្រោះ​គេត្រូវ​ធ្វើដំណើរ​តាមរថយន្តជាប្រចាំ។

៦/ អ្នកមានបង្កើតទម្លាប់ធ្វើការច្រើនម៉ោង​និងនៅក្នុងការិយាល័យ​យូរជាងអ្នក​ផ្សេងទៀត
ទោះជា​ធ្វើការច្រើនម៉ោងជាប្រចាំ តែគេមិនបង្ខំខ្លួនឯងឱ្យធ្វើការងារទេ គឺគេរីករាយ​នឹង​ការងារនោះ។

៧/ អ្នកមានគិតគូរពីសុខភាពណាស់
គេប្រើពេលហាត់ប្រាណជាប្រចាំនិងប្រុងប្រយ័ត្នជានិច្ច​ចំពោះអ្វី​ដែល​គេទទួលទានរាល់ថ្ងៃ។

ប្រែសម្រួល៖ វេហា
ប្រភព៖ Business Insider