មិនថាការបាត់ខ្លួនរបស់ MH៣៧០ យូយ៉ាងណានៅតែព្យាយាមតាមរក!!! – Kalib9 គំនិត | Kalib9
kalib9

មិនថាការបាត់ខ្លួនរបស់ MH៣៧០ យូយ៉ាងណានៅតែព្យាយាមតាមរក!!!

នៅថ្ងៃពុធនេះ​បានសម្រេចចិត្ត​អនុញ្ញាតជាផ្លូវការ​ ឱ្យក្រុមហ៊ុន​ឯកទេស​រុករកមួយ​របស់សហរដ្ឋអាមេរិក ដំណើរការ​ឡើង​វិញនូវ «ប្រតិបត្តិការ​ស្វែងរកយន្ដហោះ​បាត់ខ្លួន MH370 នៃក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines» ហើយដែលនេះ​អាចជាការព្យាយាម​លើកចុងក្រោយ​ ក្នុងការបក ស្រាយអាថ៌កំបាំងដ៏ធំមួយនេះ ក្នុងវិស័យ​អាកាសចរណ៍។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាល​ម៉ាឡេស៊ី ធ្វើឡើងក្រោយមានសំណើពីក្រុមហ៊ុន​រុករកមួយរបស់​អាមេរិក ឈ្មោះ Ocean Infinity ក្នុងការបន្ត​ស្វែងរកយន្តហោះ​ដឹកអ្នកដំណើរ​របស់អាកាសចរណ៍​ម៉ាឡេស៊ីមានជើង​ហោះហើរ MH370 ដោយឈរលើ​​គោលការណ៍​ «គ្មាន​លទ្ធផល គ្មានការបង់​ប្រាក់​ចំណាយ»។ ការព្រមព្រៀងគ្នានេះ ទៀតសាត ធ្វើឡើងកាលពីសប្ដាហ៍មុន បន្ទាប់ពីក្រុមហ៊ុនអាមេរិកអាមេរិកមួយនេះ បានបង្ហាញក្តី​សង្ឃឹមខ្ពស់ថា នឹងទទួល​បាន​​កុង​​​ត្រា​ចុងក្រោយពីរដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បីបន្តប្រតិបត្តិការ​រុកយន្តហោះ MH370 នៅប៉ុន្មាន​ថ្ងៃខាងមុខ។ ដោយឡែក កាលពីថ្ងៃនាថ្ងៃសៅរ៍កន្លងទៅ រដ្ឋមន្រ្តី​ក្រសួងដឹកជញ្ជូន​ម៉ាឡេស៊ី លោក Liow Tiong ក៏បានប្រាប់ក្រុម​អ្នកសារព័ត៌មានដែរថា រដ្ឋាភិបាលទីក្រុង​គូឡាឡាំពួ បាន​ឯក​ភាព​ឲ្យ​​​បន្ត​​ប្រតិ​បត្តិ​ការ​​រុករក។

លោក Liow Tiong បានបញ្ជាក់ថា ការរុករកនេះ​នឹងស្ថិតលើ​គោលការណ៍ «គ្មានលទ្ធផល គ្មានការបង់ថ្លៃ​ចំណាយ» ហើយកុងត្រា​​នឹងត្រូវបង្ហើយ​ជាស្ថាពរ​នាសប្តាហ៍ក្រោយ។ យន្តហោះ MH370 មានផ្ទុកមនុស្ស​សរុប ២៣៩នាក់ បានបាត់ខ្លួនក្នុងពេល​ធ្វើដំណើរចេញពី​ទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េ​កាំង​​ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។

គួរជម្រាបថា រដ្ឋាភិបាលម៉ាឡេស៊ី អូស្រ្តាលី និងចិន បានសម្រេចផ្អាក​ប្រតិបត្តិការរុករក​យន្តហោះ​ដឹកអ្នកដំណើរ MH370 កាល​ពី​​ខែមករា ឆ្នាំ២០១៧ ក្រោយពី​ការចំណាយ​ពេលជិត ០៣ឆ្នាំ ធ្វើការនៅក្នុងតំបន់​មួយ​​ទំហំ ១២០,០០០គីឡូម៉ែត្រ​ក្រឡា នៅ​ភាគ​ខាង​ត្បូង​​មហា​សាគរ​ឥណ្ឌា​​ ពុំទទួលបាន​លទ្ធផលវិជ្ជមាន​អ្វីសោះ​។ ក៏ប៉ុន្តែ​របាយការណ៍មួយ ពីទីភ្នាក់ងារសុវត្ថិភាព​ដឹកជញ្ជូនអូស្រ្តាលី ដែលចេញផ្សាយ​​នៅឆ្នាំទៅមិញនេះ បានផ្តល់តំរុយ​ទៅកាន់តំបន់រុករកថ្មី​មួយទៀត ដែលយន្តហោះ​នេះ​អាចត្រូវរកឃើញ៕