គន្លឹះមួយចំនួនមានប្រសិទ្ធភាពខ្ពស់អាចជួយសង្គោះជីវិតរបស់អ្នក ទោះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត – Kalib9 ប្លែកៗ | Kalib9
kalib9

គន្លឹះមួយចំនួនមានប្រសិទ្ធភាពខ្ពស់អាចជួយសង្គោះជីវិតរបស់អ្នក ទោះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត

យើងសង្ឃឹមថាអ្នកនឹងមិនជួបឆ្កែឆ្កួតឬពស់ចឹក វង្វេងក្នុងព្រៃ ជាប់កណ្តាលសមុទ្រឬត្រូវដើរឆ្លងកាត់វាលខ្សាច់នោះទេ។ ប៉ុន្តែប្រសិនបើមានរឿងបែបនេះកើតមានឡើងវាសំខាន់ណាស់ដែលត្រូវដឹងពីវីធីវីដែលត្រូវឆ្លងកាត់នៅក្នុងស្ថានភាពជាក់ស្តែងទាំងនេះ។ កាលៈទេសៈនេះគឺជាឱកាសនៃការរស់រានមានជីវិតក្នុងស្ថានភាពបែបនេះគឺតិចជាង 10%តែប៉ុណ្ណោះ ។

ដើម្បីត្រៀមខ្លួនសម្រាប់ហេតុការគ្រប់យ៉ាងខាងលើ ក្រុមការងារគេហទំព័រកាលីប៩ នឹងផ្តល់ឱ្យអ្នកនូវគន្លឹះនិងវិធីដែលនឹងជួយសង្រ្គោះជីវិតរបស់អ្នកក្នុងស្ថានភាពដែលលំបាកខ្លាំងដូចខាងក្រោម៖

1. ប្រសិនជាអ្នកជាប់នៅកណ្ដាលសមុទ្រ
ប្រសិនបើអ្នកកំពុងជាប់នៅលើទូកមួយនៅកណ្ដាលសមុទ្រដ៏ធំល្វឹងល្វើយតែម្នាក់ឯង តើអាចស្រមៃបានទេថាអ្នកនឹងរស់បានដោយបៀណា? ហើយតើត្រូវធ្វើដូចម្ដេចដើម្បីរស់? ប្រសិនជាមានហេតុការណ៍ដូចនេះកើតឡើង វិធីទាំងបីយ៉ាងខាងក្រោមអាចជួយអ្នកបាន៖

– មានអាហារនៅក្នុងសមុទ្រ អ្នកត្រូវគិតថាតើត្រូវយកវាឲ្យបានតែប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ១៩៤២ ទាហានជើងទឹកជនជាតិអង់គ្លេសម្នាក់នៅអាចមានជីវិតរស់បាន បើទោះជាគាត់ត្រូវជាប់នៅកណ្ដាលសមុទ្រដ៏ធំអស់រយៈពេល ១៣៣ថ្ងៃក៏ដោយ នោះក៏ព្រោះតែគាត់បានបង្កើតដងសន្ទូចដោយប្រើប្រាស់ខ្សែភ្លើងរបស់ពិល។

ប្រសិនជាអ្នកមានវត្ថុស្រដៀងគ្នានេះ អ្នកក៏អាចធ្វើបានដូចគាត់ដែរ។ ប៉ុន្តែប្រសិនបើអ្នកគ្មានវត្ថុអ្វីជាប់ខ្លួនទាំងអស់ អ្នកក៏អាចធ្វើសំណាញ់មួយបានដោយប្រើប្រាស់បំណែកនៃក្រណាត់។
ដាក់សំណាញ់ចូលទៅក្នុងទឹក ហើយព្យាយាមស្រង់សារាយសមុទ្រ និងសត្វ ឬរុក្ខជាតិតូចៗដែលអណ្ដែតលើទឹកសមុទ្រ។

– ដើម្បីទទួលបានទឹកសាប ចូរបង្កើតការចំរោះយកទឹកសាប។ អ្នកត្រូវមានធុងពីរ (តូចមួយនិងធំមួយ) ប្រសិនបើគ្មានធុង អ្នកអាចយកវត្ថុអ្វីក៏បានដែលអាចផ្ទុកទឹកជំនួសធុង និងថង់ប្លាស្ទិក។ ដាក់ទឹកប្រៃក្នុងធុងធំវានឹងហួតឡើងទៅលើ ជាប់និងប្លាស្ទិច ហើយរំហួតវានឹងស្រក់ចូលក្នុងតូច ជាលទ្ធផលអ្នកនឹងទទួលបានទឹកសាបក្នុងធុងតូច។

– ការសន្លប់ដោយសារតែត្រូវកម្ដៅថ្ងៃខ្លាំងពេកអាចបណ្ដាលឲ្យអ្នកបាត់បង់ជីវិតលឿនជាងភាពស្រេកឃ្លានទៅទៀត។ ក្រៅពីនេះ ពន្លឺព្រះអាទិត្យដែលចាំងផ្លាតពីផ្ទៃទឹកនឹងធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ។ ដូច្នេះអ្នកត្រូវប្រើប្រណាត់ ឬសម្លៀកពាក់ដើម្បីរុំក្បាល និងមុខរបស់អ្នក។

2. ប្រសិនបើអ្នកវង្វេងនៅកណ្ដាលវាលខ្សាច់
ចូរព្យាយាមធ្វើដំណើរទៅមុខនៅពេលយប់។ កំឡុងពេលយប់សីតុណ្ហភាពប្រហែលជាធ្លាក់ចុះត្រឹម ៣៥អង្សា។ ធ្វើដំណើរនៅពេលយប់អាចជួយកាត់បន្ថយហានិភ័យនៃការដួលសន្លប់ដោយសារតែកម្ដៅក្ដៅខ្លាំង និងការខ្សោះជាតិទឹកពីក្នុងខ្លួន។

វិធីសាស្ត្រនេះអាចជួយសន្សំទឹកអ្នកបានដល់ទៅ ១ ហ្គាឡុង ក្នុងមួយថ្ងៃ។ មនុស្សភាគច្រើនគិតថាមានទឹកនៅក្នុងដើមដំបងយក្ស ប៉ុន្តែការពិតទៅនៅក្នុងនោះមានផ្ទុកនូវជាតិពុលទៅវិញទេ។ ប្រសិនជាអ្នកទទួលទានវា អ្នកអាចនឹងស្លាប់បាន។ នៅលើវាលខ្សាច់ ទឹកអាចត្រូវបានរកឃើញនៅផ្នែកខាងក្រោមដីដែលមិនជាជ្រៅប៉ុន្មានឡើយ ប៉ុន្តែមិនងាយនឹងរកបានទេ។

3. ប្រសិនជាអ្នកជាប់នៅក្រោមអាគារ ឬនៅក្នុងរូងណាមួយ
ប្រសិនជាអ្នកជាប់នៅក្នុងអគារដោយការរលំ ឬក្នុងរូងភ្នំ ដែលតូចង្អៀត ធនធានដែលសំខាន់បំផុតនោះគឺខ្យល់។ ដូច្នេះដើម្បីកុំឲ្យខ្ជះខ្ជាយ អ្នកត្រូវដឹងវិធីសន្សំសំចៃ។ ចូរដកដង្ហើមចូលឲ្យវែង ប៉ុន្តែបញ្ចេញមកវិញយឺតៗបំផុត។

កុំប្រើប្រាស់ឈើគូ ឬដែកកេះ ព្រោះថាភ្លើង គឺកាត់បន្ថយបរិមាណនៃអុកសុីសែន។ កុំស្រែក ព្រោះតែការស្រែកបង្កើននូវភាពស្លន់ស្លោរ ដូច្នេះបេះដូងរបស់អ្នកនឹងលោតញាប់ជាងមុន ហើយអ្នកប្រាកដជាត្រូវដកដ្ហើមញាប់ឡើងៗ។

ប្រើអាវរបស់អ្នករុំក្បាលដើម្បីការពារអ្នកកុំឲ្យថប់ដង្ហើម ប្រសិនបើមានធូលីច្រើននៅកន្លែងដែលអ្នកជាប់គាំង។

4. ធ្វើអោយឈើគូសរបស់អ្នកមិនជ្រាបទឹក
ភ្លើង គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតមិនថានៅក្នុងស្ថានភាពបែបណាក៏ដោយ ​​​ប៉ុន្តែឈើគូសងាយនឹងជ្រាបទឹកខូចខ្លាំងណាស់ ដូច្នេះអ្នកគួរធ្វើយ៉ាងណាកុំឲ្យវាជ្រាបទឹក។ ដើម្បីធ្វើឈើគូសកុំឲ្យជ្រាបទឹក អ្នកគ្រាន់តែយកថ្នាំលាបក្រចកមកលាបពីលើវារួចទុកឲ្យស្ងួតជាការស្រេច។

5. ប្រសិនជាអ្នកត្រូវពស់មានពិសចឹក
ក្រោយពីអ្នកត្រូវពស់ពិសចឹកភ្លាម កន្លែងដែលរងរបួសនឹងឈឺចាប់យ៉ាងខ្លាំង។ ឈាមអាចនឹងប្រែជាពណ៌ក្រហមដិតឬពណ៌ខៀវ។ បន្ទាប់ពីនោះ កន្លែងដែលត្រូវពស់ចឹកនឹងឡើងហើម អមជាមួយនឹងអាការៈផ្សេងទៀតដូចជា ឈឺក្បាល ស្រវ៉ាង់ភ្នែកមើលលែងច្បាស់ ចង្អោរចង់ក្អួត និងក្ដៅខ្លួន។

អ្វីដែលអ្នកត្រូវធ្វើគឺ កុំព្យាយាមបឺតជាតិពិសចេញ វេជ្ជបណ្ឌិតជាច្រើនមិនណែនាំឲ្យអ្នកជញ្ជក់បឺតជាតិពិសចេញឡើយ ដោយសារតែរបួសតូចៗមួយចំនួននៅក្នុងមាត់របស់អ្នកជាតិពុលអាចនឹងជ្រាបចូលទៅក្នុងឈាមរបស់អ្នកតាមរបួសទាំងនោះ។

ប៉ុន្តែប្រសិនបើអ្នកនៅឆ្ងាយពីមន្ទីរពេទ្យ នោះវាគ្មានជម្រើសអ្វីផ្សេងឡើយ។ អ្នកគូួរបឺតជាតិពិសចេញនៅចន្លោះ ១ ទៅ ២វិនាទី ក្រោយពីទទួលរងការចឹក។បឺតហើយ ស្ដោះ ឬខ្ជាក់ជាតិពិសចេញគ្រប់ពេល ហើយត្រូវលាងស​​​ម្អាតមាត់ចេញ។

កុំរុំ ឬបិតបង់លើកន្លែងពស់ចឹក។ ប្រសិនបើជាតិពិសនៅប្រមូលផ្ដុំតែមួយកន្លែង វាអាចនឹងបណ្ដាលឲ្យរលួយនៅត្រង់មួយកន្លែងនោះ។ ធ្វើយ៉ាងណាឲ្យជាតិពិសហូរចេញមកក្រៅតាមឈាម។

6. ធ្វើយ៉ាងណាទើបដឹងថាត្រូវសត្វដែលឆ្កួតខាំ
ប្រសិនជាអ្នកត្រូវពួកវាខាំ ចូរលាងរបួសភ្លាមក្នុងទឹកក្ដៅឧណ្ហៗជាមួយនឹងសាប៊ូ។ បើទោះជាសត្វណាខាំក៏ដោយ ក៏អ្នកប្រហែលជាអាចឆ្លងរោគមួយចំនួនផងដែរ។ ប្រសិនបើអ្នកត្រូវសត្វដែលឆ្កួតខាំ របួសនឹងហូរឈាមក្នុងរយៈពេលយូរ ហើយបន្ទាប់ពីនោះវានឹងប្រែជាក្រហម និងហើម។

ក្រោយមកវានឹងចាប់ផ្ដើមរមាស់យ៉ាងខ្លាំង ហើយវានឹងបណ្តាលអោយទៅជាក្ដៅខ្លួន ព្រមទាំងរោលរលាក។ រោគឆ្កែឆ្កូតអាចបណ្ដាលឲ្យស្លាប់បានក្នុងកំឡុងពេលពី ៤ ទៅ ៧ថ្ងៃ។ នេះជាមូលហេតុដ៏សំខាន់បំផុតដែលអ្នកគួរតែទៅមន្ទីរពេទ្យ ដើម្បីចាក់វាក់សាំងមុននឹងហួសពេល។

7. របៀបដេរមុខរបួសគ្រប់ប្រភេទ
បើសិនជាអ្នកចេះជំនាញដែលអាចជួយឱ្យបញ្ឈប់ការហូរឈាម, បិទមុខរបួស, ការពារការឆ្លងនិងជួយសង្រ្គោះជីវិតរបស់អ្នកដទៃបាន។ វាជាជំនាញដ៏សំខាន់បំផុតមួយសម្រាប់សង្គ្រោះបន្ទាន់។

8. វត្ថុម្យ៉ាងដែលអាចជួយសង្គ្រោះជីវិតរបស់អ្នកបាន
ប្រដាប់សម្រាប់ដាក់ប្រដាប់ប្រដាសង្គ្រោះ គឺជាវត្ថុដ៏ចាំបាច់បំផុតមួយដែលនឹងអាចជួយអ្នករក្សាកម្ដៅ រកអាហារ ទឹក ផ្ដល់ ឬធ្វើការសង្គ្រោះបឋម។ ស្វែករកប្រអប់តូចមួយ ហើយដាក់របស់ទាំងនេះចូល ៈ ឈើគូសមួយចំនួន ប្រអប់ឈើគូមួយ បង់បិតដំបៅ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយោទិច ឡាមមួយ ផ្លែសន្ទូចមួយ ទៀនតូចមួយ ខ្សែអំបោះ កន្សែងសើម និងស្កុត។

9. បើសិនជាអ្នកត្រូវបានគេចងដៃ ហើយទំលាក់ចូលទឹក
អតីតទាហានជើងទឹកឈ្មោះ Cade Courtley សរសេរអំពីបច្ចេកទេសនេះនៅក្នុងសៀវភៅរបស់គាត់។ សកម្មភាពទាំងនេះនឹងជួយអ្នកមិនឱ្យលង់ទឹកនៅកន្លែងទឹកជ្រៅឬនៅក្នុងសមុទ្រដែលកំពុងបក់បោកប្រសិនបើអ្នកមិនអាចប្រើដៃបាន។

ការដកដង្ហើមគឺសំខាន់បំផុតនៅក្នុងទឹក។ កុំភ័យស្លន់ស្លោត្រូវប្រើបច្ចេកទេសដកដង្ហើម។ អ្នកគួរតែដកដង្ហើមអោយបានវែងប៉ុន្តែការដកដង្ហើមត្រូវតែលឿន។

ប្រសិនបើអ្នកស្ថិតក្នុងទឹកមិនសូវជ្រៅសូមប្រើមធ្យោបាយលោត ផ្លាស់ទី។ ប្រសិនបើនៅក្នុងទឹកជ្រៅអ្នកត្រូវហែលហើយបង្វិលខ្លួនរបស់អ្នក សូមពត់ខ្នងដើម្បីងើបក្បាលរបស់អ្នកនៅពីលើទឹក។ ការត្រឡប់រាងកាយពេញលេញនឹងអនុញ្ញាតឱ្យអ្នកដកដង្ហើមបានវែងនៅក្នុងទឹកដែលកំពុងបក់បោកហើយបន្តធ្វើដំណើរទៅច្រាំង។

10. ប្រសិនបើអ្នកនៅក្នុងព្រៃហើយឃើញសត្វឆ្កែព្រៃ ឬចចក
ចចកតែងតែវាយប្រហារនៅពេលដែលអ្នកស្ថិតនៅក្នុងទឹកដីរបស់ពួកគេ។ ប្រសិនបើចចកឃើញអ្នក អ្នកត្រូវត្រលប់ក្រោយយឺត ៗ ។

កុំបែរខ្នងរបស់អ្នកហើយកុំរត់ហើយសោះ។ ឆ្កែចចកតែមួយក្បាលនឹងមិនវាយប្រហារអ្នកទេលុះត្រាតែអ្នករត់គេចពីវា ព្រោះវាគិតថាអ្នកខ្លាចវា។

ដើម្បីបំភ័យសត្វព្រៃចូរស្រែកខ្លាំង ៗ តាមដែលអ្នកអាចធ្វើបាន ហើយធ្វើសកម្មភាពអោយខ្លាំង។ ស្រែកហើយស្រែកទៀត ស្រែកអោយខ្លាំង ហើយបន្តដើរថយក្រោយយឺតៗ។

ប្រសិនបើចចកឬឆ្កែព្រៃមិនបានខ្លាចអ្នកទេ សូមកុំឱ្យពួកវាព័ទ្ធអ្នកបានអោយសោះ។ ចូរព្យាយាមឡើងដើមឈើដើម្បីគេចពីវា។

ប្រែសម្រួលដោយ៖ បងយក្ស

ប្រភព៖ Brightside

រក្សាសិទ្ធដោយ៖ គេហទំព័រ Kalib9

សំគាល់៖ សូមមេត្តាកុំចម្លងអត្ថបទនេះដាក់ចូលទៅក្នុងគេហទំព័របស់ខ្លួន អាណិតអ្នកបកប្រែផង ទម្រាំបានអត្ថបទនេះគេត្រូវចំណាយពេលរាប់ម៉ោងដើម្បីស្វែងរកឯកសារយោង និង រាប់ម៉ោងទៀតដើម្បីប្រែសម្រួលជាភាសាជាតិ ។

Sponsored: