កុំអស់សង្ឃឹម​អី ឆ្នាំជូត ខាល មមី​ វក រកា និងកុរ ក្រោយ​បួងសួងស៊ែរ​ចេញ​ រាសី​អ្នក​នឹង​ល្អគាប់ប្រ​សើរ​វិញ​ហើយ! – Kalib9 ហុងស៊ុយ | Kalib9
kalib9

កុំអស់សង្ឃឹម​អី ឆ្នាំជូត ខាល មមី​ វក រកា និងកុរ ក្រោយ​បួងសួងស៊ែរ​ចេញ​ រាសី​អ្នក​នឹង​ល្អគាប់ប្រ​សើរ​វិញ​ហើយ!

យោងតាមហោរាសាស្រ្ត​ប្រចាំថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែថ្មី ខែមករា ឆ្នាំ២០១៨ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៦ (ឆ្លូវ ថោះ មមី មមែ វក និង ច) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះ និង ល្អមធ្យម ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៦ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៧៧វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែកដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរឡើងវិញ ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ ជូត ខាល មមី​ វក រកា និងកុរ មានរាសីឡើងខ្ពស់ត្រដែត ហើយមានលាភធំឆាប់ចូលមកដល់ និង មានសំណាងជាហូរហែរ ម្តងហើយ ម្តងទៀត ព្រមទាំងមានតែរឿងល្អៗ ចូលក្នុងជីវិត មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង និង មានលុយកាក់ចាយវាយ បរិបូណ៌ មិនចេះខ្វះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ និង មិត្តភាពនានា ជួបប្រទះ តែសុភមង្គល កុំបីខានឡើយ សាធុ សាធុ សាធុ!!!!

ខាងក្រោមនេះ គឺជាមូល​ហេតុដែល​ឆ្នាំ​ទាំង​ ៦ ត្រូវ​ស៊ែរចេញ​ថ្ងៃនេះ ឬព្រឹកនេះ!!!

ឆ្នាំជូត រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ដដែល​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​ពុំ​មាន​បញ្ហា​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បាបមិត្ត​បង្ក​ជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​៕

ឆ្នាំខាល រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​មួយ​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​អាច​ចូល​មក​ដល់ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យ​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​ស្រួល​ចិត្ត នោះឡើយ​៕

ឆ្នាំមមី រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​រង​នូវ​ផល​ប៉ះទង្គិច​និង​មាន​រឿង​រាវ​យាយី​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផង​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មាន​ការអត់ធ្មត់​បន្តិច​ទើប​មិន​មាន​បញ្ហា​មិន​ល្អ​ណា​មួយ​ឈាន​ចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាស​វាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើត​រឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅ​មុខ​យឺត​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ថែមទៀត ។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោក​អ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃ​នេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​មាន​តែ​នាំ​ភាព​ទុក្ខសោក​មក​វិញ​ប៉ុណ្ណោះ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​ប្រឆាំង​គ្នា​ច្រើន​៕

ឆ្នាំរកា រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញ​ថា​ងាយ​កើតឡើង​ចំពោះ​មុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​ទោះ​ចំណូល​មិន​ច្រើន​តែ​ក៏​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​គួរសម​តែ​ពេល​ត្រឡប់​មក​វិញ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​នោះឡើយ​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ទេ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​ជួប​រឿង​ជម្លោះ​កើតឡើង​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា​ការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​លាភ​តូច​ធំ​ច្រើន​បោល​ហួសហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

error: Content is protected !!