ក្បួនហុងស៊ុយនាំលាភ នាំទ្រព្យ ហូរចូលមកឈិបៗតែម្តង! សូមជួយស៊ែរយកលាភទាំងអស់គ្នាផង… – Kalib9 គំនិត | Kalib9
kalib9

ក្បួនហុងស៊ុយនាំលាភ នាំទ្រព្យ ហូរចូលមកឈិបៗតែម្តង! សូមជួយស៊ែរយកលាភទាំងអស់គ្នាផង…

ការរស់នៅក្នុងសង្គម មិនថាអ្នកជាអ្នកធ្វើការឲ្យគេ ឬជាអ្នករកស៊ីផ្ទាល់ខ្លួននោះទេ សុទ្ធសឹងតែប្រាថ្នាចង់បាននូវប្រាក់ខែ លុយកាក់ ក៏ដូចជាប្រាក់ចំណូលប្រចាំខែ បានច្រើនផងដែរ។

យ៉ាងណាមិុញ ត្រង់នេះចំណុចនេះហើយ ដែលវាអាស្រ័យលើសមត្ថភាពនៃការឈោងចាប់យកខុសប្លែកពីគ្នា។ មួយវិញទៀត ក្រៅពីសមត្ថភាព មានមនុស្សមួយចំនួយ ក៏មានជំនឿខ្លះដែរទៅ ការងារហុងស៊ុយសម្រាប់ ការហៅប្រាក់ចូលក្នុង ហោប៉ៅ ដែលជាចំណុចមួយ ដែលគេជឿជាក់ថា អាចនឹងរកចំណូលបានដូចគ្នា។​

ដូច្នោះ សំរាប់អ្នកដែលចង់ហៅលុយចូលឲ្យកាន់តែច្រើន លោកអ្នកអាចសាកល្បងតាមក្បួនខ្នាតដូចខាងក្រោមនេះ :

១.​ ឧស្សាហ៏រៀបចំរបស់របរទុកដាក់ឲ្យមានរបៀប

ត្រូវឧស្សាហ៏សង្កេតមើលរបស់របរ កុំបណ្តោយឲ្យរបស់របរគរចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការបាន ហើយគួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែង ឲ្យបានត្រឹមត្រូវ។ សូមកុំទុករបស់រ៉ាយប៉ាយលើតុ ឬក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រពចង្រៃ។

២.​ កាបូបប្រាក់ដែលចាស់ហើយ គួរតែផ្លាស់ប្តូរថ្មី

កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយ ជាដាច់ខាត។ បើយកល្អបំផុតគួរប្រើកាបូបពណ័ក្រហម ព្រោះបើតាមហុងស៊ុយចិន ពណ៏នេះជាពណ៏ល្អលើសគេ និងជាពណ៏ចម្រុងចម្រើនទៀតផង។

ចំពោះប្រាក់កាស គួរដាក់ឲ្យមានរបៀប និងមិនគួរញាត់ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ។

៣.​ ព្យាយាមនៅក្បែរទឹកឲ្យបានច្រើន

មិនមែនមានន័យថា ឲ្យលោកអ្នកផ្លាស់ប្តូរផ្ទះ ទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការនៅក្បែរបន្ទបិទឹកទេ គ្រាន់តែឲ្យរកកញ្ចក់ទូដាក់ត្រី មកដាក់ឲ្យចំទិសខាងជើងក្នុងបរិវេណផ្ទះ ឬអាចយករូបភាព រូបគំនូរទកមកបិទលើជញ្ជាំងផ្ទះជាការស្រេច។

៤.​ រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រមកព្យួរ ឬក៏ដាក់ទុកនៅលើតុ

បើអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការ អាចរករូបភាពទឹកជ្រោះ ដាក់លើតុ ឬព្យួរលើជញ្ជាំង ក៏ផ្តល់ជោគសំណាងបានដូចគ្នា។

៥.​ ជួសជុលកន្លែងខូចខាត ត្រង់បរិវេណផ្ទះឲ្យស្អាតជានិច្ច

ត្រង់កន្លែងណាដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុកចោលនាំអពមង្គល។ ពិសេសត្រង់ពិតានដែលធ្លុះធ្លាយ ឬបាក់បែក ត្រូវប្រញាប់ជួសជុល ព្រោះគេជឿថា នឹងធ្វើឲ្យប្រាក់កាសធ្លាយចេញអស់ទៅវិញ។