ប្រជ្រុយទាំង៣០ ដែលបង្ហាញពីបុគ្គលិកលក្ខណៈ ​និង​កំណត់​វាសនា​របស់​មនុស្ស – Kalib9 ប្លែកៗ | Kalib9
kalib9

ប្រជ្រុយទាំង៣០ ដែលបង្ហាញពីបុគ្គលិកលក្ខណៈ ​និង​កំណត់​វាសនា​របស់​មនុស្ស

ទីតាំង​ប្រជ្រុយ​នៅលើ​មុខ និង​ដងខ្លួន​អាច​បញ្ជាក់​ពី​បុគ្គលិកលក្ខណៈ និង​កំណត់​វាសនា​របស់​ម្ចាស់ ។ អាស្រ័យ​ហេតុនេះហើយ ទើប​មាន​ទីតាំង​ប្រជ្រុយ​មិនល្អ​ជាច្រើន​ត្រូវបាន​ម្ចាស់​កាត់ចោល ។

១. ថ្ងាស​ស្តាំ​ ​មនុស្ស​ដែលមាន​ប្រ​ជ្រុ​ន​នៅ​ត្រង់នេះ ជា​មនុស្ស​មានគំនិត​, ល្បីឈ្មោះ​, និង​មានជីវិត​រុងរឿង​ថ្កុំថ្កើង ។​

២. ថ្ងាស​ឆ្វេង​ ​អ្នក​ដែលមាន​ប្រជ្រុយ​នៅលើ​ថ្ងាស ជា​មនុស្ស​ខ្ជះខ្ជាយ និង​តែលតោល​គ្មាន​ទីពឹង ។​

៣. ត្របកភ្នែក​ ​អ្នក​ដែលមាន​ប្រជ្រុយ​នៅ​ត្របកភ្នែក ជា​មនុស្ស​មាន​សន្តិភាព មាន​ទំនុកចិត្ត និង​ភាព​ទៀងត្រង់ ។​

៤. ចិញ្ចើម​ស្តាំ​ ​ជា​មនុស្ស​មាន​សុភមង្គល និង​ឆាប់​បាន​រៀប​អាពាហ៍ពិពាហ៍ ។​

៥. ចិញ្ចើម​ឆ្វេង​ ​ជា​មនុស្ស​មាន​ភាពលំបាក និង​ការតស៊ូ​ក្នុង​ជីវិត​ច្រើន ។​

៦. ត្រចៀក​ ​ជា​មនុស្ស​គ្មាន​មេត្តាករុណា​ចំពោះ​អ្នកដទៃ ។

​ ៧. ថ្ពាល់​ស្តាំ​ ​ជាម​នុស្ស ពោរពេញ​ដោយ​សុភមង្គល ជាពិសេស​ពេល​រៀបការ​រួច ។​

៨. ថ្ពាល់​ឆ្វេង​ ​ជា​មនុស្ស​មានការ​នឿយ​លំបាក និង​ការតស៊ូ​ក្នុង​ជីវិត ។

​ ៩. ឆ្អឹង​ថ្ពាល់​ ​ជា​មនុស្ស​ទទួលបាន​ភា​ព​ជោគជ័យ​, ភាពរុងរឿង​, និង​មាន​សំណាងល្អ ។​

១០. ជុំវិញ​មាត់​ ​ជា​មនុស្ស​ដែលមាន​ភាព​ត្រេកត្រអាល​ស្ទើរតែ​គ្រប់​រឿង ។​

១១. ចង្ការ​ ​ជា​មនុ​ស្សមាន​សុខភាព​មិនល្អ និង ឧស្សាហ៍​មាន​ជំងឺ​តម្កាត់ ។​

១២. ច្រមុះ​ ​ជា​មនុស្ស​ដែលមាន​សំណាង​ខ្លាំង និង​មាន​សមត្ថភាព​ផ្លូវភេទ​ខ្ពស់ ។​

១៣. ក​ ​ជា​មនុស្ស​ដែលមាន​ទាំង​ជោគជ័យ និង​បរាជ័យ​ដើរ​ទន្ទឹមគ្នា ។​

១៤. កដៃ​ ​ជា​មនុស្ស​មាន​សមត្ថភាព​ពី​ធម្មជាតិ ដូច្នេះ​ងាយស្រួល​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​បំផុត ។

​ ១៥. ដៃស្តាំ​ ​ជា​មនុស្ស​មានសំណាង​ខ្ពស់ ។​

១៦. ដៃ​ឆ្វេង​ ​ជា​មនុស្ស​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​លុយកាក​ច្រើន ។​

១៧. ស្មា​ ​ជា​មនុស្ស​មានការ​លំបាក និង​ភាពស្មុគស្មាញ​នៅក្នុង​ជីវិត ។​

១៨. ទ្រូង​ស្តាំ​ ​ជា​មនុស្ស​មានជោគ​វាសនា​ផ្លាស់ប្តូរ​មិន​ទៀងទាត់ ។​

១៩. ទ្រូង​ឆ្វេង​ ​ជា​មនុស្ស​មាន​ភាពជោគជ័យ និង​សុភមង្គល​, បើជា​ស្ត្រី គឺជា​មនុស្ស​ចិត្ត​ក្តៅ និង​មាន​និស្ស័យ​រឹង ហើយ​ច្រើន​ជា​គូ​នឹង​មនុស្ស ដែលមាន​អារម្មណ៍​ឆេវឆាវ ។​

២០. ពោះ​ ​ជា​មនុស្ស​គិត​ច្រើន ខ្វល់ខ្វាយ​ពី​ភាពទន់ខ្សោយ​របស់ខ្លួន មាន​ភាព​ខ្ជឹ​ល​ច្រអូស ប៉ុន្តែ​លោភលន់ ។​

២១. ខ្នង​ ​ជា​មនុស្ស​ស្មោះត្រង់ និង​មានចិត្ត​សប្បុរស ប៉ុន្តែ​មាន​ចរិត​កោងកាច​បន្តិច ។​

២២. ដងខ្លួន​ខាងស្តាំ​ ​ជា​មនុស្ស​កម្សាក និង ឆាប់​ខ្លាច​បំផុត ។​

២៣. ដងខ្លួន​ខាងឆ្វេង​ ​ជា​មនុស្ស​ចូលចិត្ត​ចំអក​ឲ្យ​ខ្លួនឯង ។​

២៤. លើ និង​ក្រោម​ភ្លៅ​ ​ជា​មនុស្ស​រឹងមាំ ហើយ​ពេល​មានកូនៗ​សុទ្ធ​តែមាន​សុខភាព​ល្អ និង​មាន​ចៅ​ច្រើន ។​

២៥. សងខាង​ភ្លៅ​ស្តាំ​ ​ជា​មនុស្ស​មាន​អត្ត​ចរិតល្អ​, មានទ្រព្យ​សម្បត្តិ និង​មាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ ។​

២៦. ភ្លៅ​ឆ្វេង​ ​ជា​មនុស្ស​ឯកា​, ច្រើនតែ​ចុះចាញ់​, ក្រីក្រ និង​ច្រើនតែ​បាក់​ទឹកចិត្ត និង​មាន​ចរិត​មិន​ទៀងទាត់ ។​

២៧. ជង្គង់​ស្តាំ​ ​ជា​មនុស្ស​មិនមាន​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ និង​ផ្នែក​ហិរញ្ញវត្ថុ ។​

២៨. ជង្គង់​ឆ្វេង​ ​ជា​មនុស្ស​ឥតប្រយោជន៍ និង ឥត​បានការ ។

​ ២៩. កជើង​ ​បើជា​បុរស គឺជា​បុរស​មាន​ភាពទាន់សម័យ តែ​បើជា​ស្ត្រីគឺ​ឧស្សាហ៍ និង​មាន​ថាមពល។​

៣០. បាតជើង​ស្តាំ​ ​ជា​មនុស្ស​ដែល​ងាយ​បែកបាក់​នៅក្នុង​ទំនាក់ទំនង​ស្នេហា​បំផុត ។

Sponsored:

error: Content is protected !!