មកពីមូលហេតុចឹងសោះ បានជាមនុស្សភាគច្រើន មានស្នាមសន្លាកមួយនៅនឹងស្មា…! – Kalib9 ប្លែកៗ | Kalib9
kalib9

មកពីមូលហេតុចឹងសោះ បានជាមនុស្សភាគច្រើន មានស្នាមសន្លាកមួយនៅនឹងស្មា…!


អ្នកដែលកើតអំឡុងឆ្នាំ ៩០ ប្រាកដជាមាន ស្នាមសន្លាក ជារង្វង់តូចមួយនៅនឹងស្មា ជាក់ជាមិនខាន។

និយាយរួមអ្នកដែលកើតមុនឆ្នាំ ២០០០ គឺសុទ្ធតែមានស្នាមសន្លាកនេះ ដែលភាគច្រើន ក៏ពួកគេមិនដឹងថាមកពីមូលហេតុអ្វីទាល់តែសោះ។

ជាក់ស្តែង វាមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភអ្វីទេ តែដើម្បីឲ្យដឹងកាន់តែច្បាស់ សូមតាមដានសេចក្តីរៀបរាប់ ដូចខាងក្រោមនេះ ទាំងអស់គ្នា!

មូលហេតុគឺដោយសារតែ ប្រព័ន្ធភាពស៊ាំ ត្រង់កន្លែងសន្លាកនោះ ធ្លាប់បង្កជាជំងឺឆ្លង ដល់មនុស្សជុំវិញពិភពលោក។ ជំងឺនោះ ធ្លាប់បានសម្លាប់មនុស្ស រាប់លាននាក់ ទម្រាំតែរកវ៉ាក់សាំងការពារបាន។

វ៉ាក់សាំងនោះ មានប្រសិទ្ធភាពខ្ពស់ណាស់ ដោយអាចបន្ថយចំនួនអ្នកស្លាប់ជុំវិញពិភពលោកបាន រហូតលែងមានអ្នកកើតជំងឺនេះទាំងស្រុងតែម្តង។

គួរបញ្ជាក់ដែរថា វ៉ាក់សាំងនោះ ត្រូវបានផ្តល់ទៅឲ្យមនុស្ស ដោយការចាក់ថ្នាំ ត្រង់ដៃផ្នែកខាងលើ (ភាគច្រើនខាងឆ្វេង)។ ការចាក់ថ្នាំវ៉ាក់សាំងនេះ បណ្តាលឲ្យបរិវេណសាច់ដែលចាក់ ឡើងហើមពកនៅរយៈពេល ២ ទៅ ៣ ថ្ងៃក្រោយ។

បន្ទាប់មកវានឹងលែងហើម ហើយ ២ ទៅ ៤ សប្តាហ៍ក្រោយមក វានឹងឡើងហើមពកម្តងទៀត ប៉ុន្តែលើកនេះវាឡើងពក មានទឹករាវហូរចេញមកថែមទៀតផង។ នោះជាពេលដែលវាចាប់ផ្តើមស្ងួត និងជា រហូតបន្សល់ទុកជាសន្លាកលើដៃ នោះតែម្តង។

ទោះជាយ៉ាងណា ជំងឺនោះត្រូវបានបាត់ពីពិភពលោកទាំងស្រុង នៅត្រឹមឆ្នាំ ១៩៩៨ ដូច្នេះអ្នកជំនាញ ក៏បញ្ឈប់ការផលិតវ៉ាក់សាំងនោះផងដែរ។ ដោយសារតែមូលហេតុនេះហើយ ទើបបានជាអ្នកដែលកើតជំនាន់ក្រោយៗនេះ មិនមានស្នាមសន្លាកលើដៃនោះទេ៕

ប្រភពដើម khmerload