Facebook Messenger មាន​បញ្ហា Bug បណ្ដាល​ឱ្យ​កម្មវិធី iOS app ​គាំង​​ក្រោយ​ពេល​វាយ​អក្សរ​ប៉ុន្មាន​ពាក្យ​ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

Facebook Messenger មាន​បញ្ហា Bug បណ្ដាល​ឱ្យ​កម្មវិធី iOS app ​គាំង​​ក្រោយ​ពេល​វាយ​អក្សរ​ប៉ុន្មាន​ពាក្យ​


អ្នក​ប្រើ​កម្មវិធី Facebook Messenger ​នៅ​លើ iOS ​ខ្លះ​ហាក់​ជួប​បញ្ហា ដោយសារ​កំហុស bug ​ថ្មី​មួយ ធ្វើ​ឱ្យ​គាំង​កម្មវិធី ក្រោយ​វាយ​អក្សរ​តែ​ប៉ុន្មាន​ពាក្យ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​គេហទំព័រ TechCrunch។ អ្នក​ប្រើ​ផ្សេងៗ​គ្នា​ត្អូញត្អែរ​នៅ​លើ Twitter ​អំពី​បញ្ហា​នេះ។ គណនី @brians_books ​បាន​រាយការណ៍​ពី​បញ្ហា​នេះ​បាន​លំអិត ជាមួយ​ការ​ថត​អេក្រង់ screen recording។


គណនី Brian ​បង្ហាញ​បង្ហាញ​អំពី​បញ្ហា​គាំង​កម្មវិធី Messenger ដោយ keyboard ​លែង​ដំណើរការ ​លើ​ទូរស័ព្ទ​របស់​ខ្លួន ក្រោយ​បាន​វាយ​បញ្ចូល​អក្សរ​តែ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ ហើយ​ក៏​មិន​អាច​សរសេរ​អ្វី​ផ្សេង​ទៀត​បាន​ទេ។ ក្រុមហ៊ុន Facebook បាន​ទទួល​ស្គាល់​បញ្ហា​ដែល​កើត​មាន​លើ Messenger ​របស់​ខ្លួន ហើយ​បាន​អះអាង​ថា ពេល​នេះ​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ តែ​មិន​បាន​អះអាង​ថា​ពេល​ណា​ទើប​អាច​ជួសជុល bug នេះ​នៅ​ឡើយ។


បច្ចុប្បន្ន គេ​មិន​ទាន់​រក​​ដំណោះស្រាយ​នៅ​ឡើយ។ អ្នក​ប្រើ​ផ្សេង​ទៀត​បាន​រាយការណ៍​នៅ​លើ Twitter ​ថា ការ​បិទ​បើក (Restart) ​ទូរស័ព្ទ ឬ​លុប​ចោល (delete) ​កម្មវិធី គឺ​មិន​មាន​ប្រសិទ្ធភាព​អាច​ជួយ​អ្វី​បាន​នោះ​ទេ៕

ប្រភព៖ theverge

error: Content is protected !!