ពេលខ្លះគេសើចខ្ញុំថាខ្ញុំហ្នឹងខ្លាចប្រពន្ធ ហាហាហា អត់ទេ ទៅខ្លាចអីប្រពន្ធ? ប្រពន្ធខ្ញុំមិនមែនក្រពើចាំតែខាំឯណា? – Kalib9 គំនិត | Kalib9
kalib9

ពេលខ្លះគេសើចខ្ញុំថាខ្ញុំហ្នឹងខ្លាចប្រពន្ធ ហាហាហា អត់ទេ ទៅខ្លាចអីប្រពន្ធ? ប្រពន្ធខ្ញុំមិនមែនក្រពើចាំតែខាំឯណា?

គ្រាន់តែខ្ញុំចង់យកចិត្តគាត់ឱ្យច្រើន ស្តាប់តាមគាត់ឱ្យច្រើន ទោះពេលខ្លះរអ៑ូច្រើនពេក រករឿងច្រើនពេក ធ្វើដូចធំដុំណាស់ តែខ្ញុំឆ្លាតដែរ ដឹងតែខ្លួនឯងម៉ោផ្ទះរាងយឺត ម៉ោដល់ភ្លាមជួយធ្វើការផ្ទះភ្លាម ជួយមើលកូនភ្លាម មានអី ប្រពន្ធគ្មានហ៑ានហារ១ម៉ាត់ទេ នៅស្ងៀម ហាហាហា…. ខ្ញុំចឹង….

បើមិនយកចិត្តគេម៉េច? ខ្លាចគេខឹង គេទៅចោលបាត់ បានពីណាធ្វើម៉ាក់កូនខ្ញុំ បានពីណាធ្វើម្ហូបឱ្យខ្ញុំញាុំ បានពីណាស្រលាញ់ខ្ញុំទៀត…… ពេលខ្ញុំចាស់ទៅមិនចង់ខ្មាស់គេរឿងប្រពន្ធពីរបី កូនមុន កូនក្រោយអីហ្នឹងទេ…… តែកូនច្រើនសំបុកពេក ពេលឈឺគ្មានអ្នកមើលអាឡូវហ្នឹង…

រឿងស្រីខាងក្រៅ សុំចាញ់គេហើយ សុំចាញ់ចឹងហ្មង អ្នកណាចង់ឈ្នះ ឈ្នះចុះ បានពានតែគេចុះ ខ្លាចគ្រួសារខ្ញុំកំពុងសុខនិងគ្នាក្លាយជាបែកបាក់ប្រេះឆា លែងបានបាយជុំកូនជុំចៅ សើចសប្បាយ ក្លាយជាចែកចាន ចែកស្លាបព្រារគ្នា….

និយាយទៅត្រឹមម៉ាសប្បាយមានស្រីកំដរហ្នឹង សម្រាប់ខ្ញុំដូចអត់ប្រយោជន៍ ជាតិនេះដឹងតែមិនរស់ ចឹងហើយបានខ្ជិលសាងរឿងអាស្រូវនាំខូចពូជឪ។

តែប្តីប្រពន្ធយ៉ាងណាក៏នៅតែឈ្លោះគ្នាដែរ សំខាន់ឈ្លោះហើយ យាយតាខ្ញុំមិនគុំគ្នា មិនថាឈ្លោះដោយសាររឿងអីទេ ពេលខ្លះក៏ឈ្លោះដោយសារសាច់ញាតិម្តងម្កាលដែរ តែអ្វីដែលសំខាន់ ប្តីប្រពន្ធស្រលាញ់គ្នា រឿងដែលមិនចេញពីទង្វើរយើងទាំង២ផ្ទាល់ វាគ្រាន់តែជារឿងខាងក្រៅ ខ្ញុំមិនបានខ្វល់ទេ… មនុស្សដែលយើងត្រូវរស់នៅជាមួយមួយជីវិតគឺប្តីប្រពន្ធយើងហ្នឹងឯង សំខាន់យើងចេះជួយកែសម្រួលគ្នា សម្របរស់នៅជាមួយគ្នា ហើយស្រលាញ់សាមគ្គីផ្ទៃក្នុងជាមួយគ្នាបាន ចប់!


ប្រភព៖Facebook

error: Content is protected !!