៧ ថ្ងៃក្រោយ ឆ្នាំ រោង មមី និង រកា នឹង​មាន​រឿង​ល្អ​កើត​ឡើង និង លាភ​បួន​ចូល​ក្នុង​ជីវិត! – Kalib9 ចែកចាយ | Kalib9
kalib9

៧ ថ្ងៃក្រោយ ឆ្នាំ រោង មមី និង រកា នឹង​មាន​រឿង​ល្អ​កើត​ឡើង និង លាភ​បួន​ចូល​ក្នុង​ជីវិត!

នៅ ៧ ថ្ងៃទៀត ជាថ្ងៃអ្វី ? ហេតុអ្វី បានត្រូវលើកយកតែ ឆ្នាំ រោង មមី និង រកា មក បកស្រាយ ទៅវិញ ចុះឆ្នាំដទៃ ហេតុអ្វី មិនលើក មកនិយាយផង ? ឆ្នាំដទៃ ក៏មានចំណុចល្អ ដែរតែ រោង មមី និង រកា ល្អ ជាង ដូច្នេះ ក៏បកស្រាយ ឆ្នាំ បី នេះ មុន​ទៅ!! សូមតាមដាន៖

ពិតជាអស្ចារ្យណាស់ៗ ចំពោះឆ្នាំ រោង មមី និង រកា ព្រោះថា ៧ ថ្ងៃក្រោយ ខ្ទង់ថ្ងៃ ២៩ ឬក៏ ៣០ ខែមករា ឆ្នាំ ២០១៨ ហើយ វាជាពេលវេលាល្អ ដែលអំណោយផលដល់ពួកគេ ក្នុងការបណ្តាក់ទុនរក​ស៊ី មិនថាតិច ឬច្រើនទេ តែបើច្រើន គឺកាន់តែល្អ ក្នុងនោះផងដែរ ពួកគេនឹងមានលាភសំណាងច្រើនយ៉ាង ជះមកដល់​ខ្លួនរបស់ពួកគេ​ផ្ទួនៗ សឹងតែ ធ្វើឲ្យពួកគេមានអារម្មណ៍ អរផង ភ័យផង មិនជឿផង ហើយស្រឡាំងកាំង ព្រោះ ឆ្នាំទាំងបី (រោង មមី និង រកា) នេះ ស្ទើរ តែអស់សង្ឃឹម ជីវិតរស់នៅរបស់គេទៅហើយ ព្រោះកាលកន្លងទៅ អ្វីដែលកើតឡើង​នៅជុំវិញគេ ហាក់មិនសមប្រកបទាល់តែសោះ ។ ដោយសារ តែឆ្នាំរោង មមី និង រកា មានរាសីល្អ ហើយត្រដែតត្រដឹម ក្នុង ពេល ៧ ថ្ងៃខាងមុខ នេះ គេនឹងទទួលបានរបស់បួនយ៉ាងចូលមក ជាបន្តបន្ទាប់ ក្នុងជីវិត របស់ពួកគេ ស្រដៀងៗគ្នា ៖

១. មានដំណឹងល្អ ទាំងក្នុងគ្រួសារ សម្ព័ន្ធភាព និងការរស់នៅ ចូលមកជាហូរហែរ ។

២. ប្រាក់កាស់ សម្រាប់បម្រើក្នុងការរស់នៅ និងចាយវាយ ច្រើនជាងមុន ដល់ទៅ ៤ – ៥ ដង ឯណោះ ។

៣. មានមនុស្សចាំជួយ ប្រសិនបើអ្នក ឬគ្រួសាររបស់អ្នក ជួបការលំបាកអ្វីមួយ ក្នុងដំណើរការប្រកបរបរ រកស៊ី រស់នៅ ប្រចាំថ្ងៃ ។

៤. អ្នកភូមិផង របង​ជាមួយ​ ដែល​ធ្លាប់​តែ មើល​ងាយ ឬក៏ មិន​និយាយស្តី​រកអ្នក ប្រែ​ជា​ល្អ ហើយ​ធ្វើ​ដូច​អត់​មានរឿង​អ្វី​កើត​ឡើង​រវាង​អ្នក​និង​គេ ។

ប្រភព KhmerLuck