ហោរាសាស្រ្ត​ធំ​ប្រចាំខែ (ខែ​មករា ឆ្នាំ​២០១៨) – Kalib9 ចែកចាយ | Kalib9
kalib9

ហោរាសាស្រ្ត​ធំ​ប្រចាំខែ (ខែ​មករា ឆ្នាំ​២០១៨)

យោង​តាម​ការ​ទស្សន៍​ទាយ​ដើម ចេញ​ពី​គេ​ហទំព័រ​ចិន Taiiwan Secret ដ៏​ល្បី​ល្បាញ​របស់​ចិន បាន​បក​ស្រាយ​ពី​កត្តា​ផ្លូវ​ជីវិត (ហោរាសាស្រ្ត​ប្រចាំ​ខែ​) និង លាភសំណាង​ប្រចាំ​ខែ របស់​ឆ្នាំ​ទាំង​១២ នៅ​ក្នុ​ង​ខែ​មករា ឆ្នាំ​ថ្មី ឆ្នាំ​ ២០១៨ ​​នេះដូច​តទៅ! តើ​លោក​អ្នក​ដឹង​ទេ​ថា​នឹងមាន​រឿង​អ្វី​ខ្លះ​កើត​ឡើង ក្នុង​ខែថ្មី ឆ្នាំ​ថ្មី នេះ​ទេ​?


១.​ អ្នក​កើត​ឆ្នាំ​ជូត៖
ខែនេះ លាភនឹងគ្រោះ មកទន្ទឹមគ្នាដល់ហើយ គឺថា បើមានទុក្ខ គឺនឹងមានលាភ បើមានគ្រោះ នឹង មានសំណាង ដូរមកវិញជាក់ជាមិនខាន ដូច្នេះមិនត្រូវមើលងាយស្ថានភាពចំពោះមុខឡើយ ព្រោះជីវិតអ្នកខែនេះ ដូចកាំបិតមុខពីរ អ៊ីចឹង ។ ធ្វើត្រូវ នឹងហេងណាស់ តែបើខុសវិញ គឺជួញទុក្ខដាក់ខ្លួនហើយ ៕

– ពណ៌​សំណាង​: ផ្កាឈូក និង សូកូឡា​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​រកាំរកូស​នឹង​គ្នា​ណាស់​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ជួប​ឧបសគ្គ និង​អ្នក​ឈ្នានីស​ច្រើន​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: ពុំ​សូវ​កាក់កប​ទេ​។​
– គួរ​កែ​រាសី​អោយ​ល្អ ដោយ​ប្រើ​ពាក្យ​ពិត​ ចិត្ត​ស្មោះ​ត្រង់ និង​ស្រលាញ់​សាច់​ញាតិ​ឲ្យច្រើនៗ។

២. អ្នក​កើត​ឆ្នាំឆ្លូវ៖
​​​​ខែនេះ សម្រាប់អ្នកមិនទាន់មានគូ នឹងបានជួបគូព្រេងពិត ក្នុងខែនេះផងដែរ រីឯ អ្នកដែលមានគូ ហើយ នឹងអាចមានបុត្រា ឬក៏ បុត្រី ១ ទុកគ្រាន់ លម្អជីវិត ផងដែរ ។ ចំពោះ ការប្រកបរបររកស៊ីវិញ មានលក្ខណៈធម្មតា មិនមានអ្វី កើនឡើង ហើយ ក៏គ្មានអ្វីថយចុះ ដែរ ។

– ពណ៌​សំណាង​: លឿងទុំ និង បណ្តូល​ចេក​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់ចិត្ត និង ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ណាស់ ​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្វី​ដំណើរការ​ទៅមុខ​ជា​ធម្មតា លើក​លែង​តែ​ការងារ​ណា​ដែល​អ្នក​ពឹក​ពាក់​គេ​ទាំង​ស្រុង ប៉ុណ្ណោះ ព្រោះ​អាច​មាន​ភាព​រអាក់រអួល​ខ្លះៗ កើត​ឡើង​ជា​យថាហេតុ ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: មាន​លក្ខណៈល្អ​ប្រសើរ​ណាស់ ​។​​
– គ្មាន​អ្វី​ត្រូវ​កែ​ចំពោះ​រាសី​ក្នុង​អំឡុង​ពេល​នេះ​ឡើយ ចូល​រីក​រាយ​ចុះ ។

៣. អ្នក​កើត​ឆ្នាំខាល៖
​ខែនេះ ល្អណាស់ អ្នកនឹងអស់ភាពស៊យ ភាពចង្រៃ និង ភាពស្មុគស្មាញ ចេញពីជីវិតអ្នកហើយ ចូរញញឹមចុះ ព្រោះនឹងមានមនុស្សនាំសំណាងដល់អ្នក ឆាប់ៗនេះ ហើយនឹងធ្វើអោយ អ្នកបានក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ និង មានមុខមានមាត់ ក្នុងតំបន់ ជាក់ជាមិនខាន ។

– ពណ៌​សំណាង​: កាប់​ស្តាំង និង និល ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មិន​សូវ​យល់​ចិត្ត​គ្នា​ទេ ព្រោះ​ច្រើន​កើត​ការ​យល់​ច្រឡំ ​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ដើម​ខែ​រៀង​មិន​សូវ​រលូន តែ​ដល់​ពាក់​កណ្តាល​ខែ​នឹង​មាន​ស្ថានភាព​ធូរ​ស្រាល ហើយ​ទទួល​បាន​ចំណូល​ច្រើនៗ ។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: បាន​ត្រឹម​កម្រិត​មធ្យម​ប៉ុណ្ណោះ​តែនឹងកើន​ទៅ​មុខ​ជានិច្ច​។
– គួរ​កែរ​រាសី​រកស៊ី និង ប្រាក់​កាស់ ដោយ រៀប​ចំ​គំនិត​អោយ​វែង​ឆ្ងាយ ស្តាប់អ្នក​ដទៃ​អោយ​ច្រើន និង ត្រូវ​តែ​ចិត្ត​ដាច់​ក្នុង​ការ​សម្រេច​ចិត្ត ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដោយបំពាន និង លោភ​លន់ ។​​

៤៖ អ្នក​កើត​ឆ្នាំ​ថោះ៖
ខែនេះ អ្នកនឹងមានរឿងមមារញឹកជាច្រើនត្រូវបំពេញ ហើយ ក៏មានរឿងសំណាង ជាច្រើនត្រូវកើតឡើងដែរ ចូរចេះលៃលកពេលវេលា អោយបានល្អ ព្រោះ ការងារខ្លះ អាចកាត់ យកសំណាងអ្នកទៅឆ្ងាយ ពីជីវិតអ្នកផងដែរ ។ ខែនេះ ការយកអាសារអ្នកដទៃ មិនមែន ជារឿងល្អឡើយ ចូរចំណាំ ។

– ពណ៌​សំណាង​: ស និង ត្របែកព្រៃ​​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ល្អូក​ល្អឺន​នឹង​គ្នា​ដូច​ធម្មតា ​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ដាក់​ចុះ​ដុះ​តាម​ដៃ ហើយ​នឹង​មាន​រឿង​ល្អ​ៗ ដែល​នាំ​យក​ចំណូល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នក​ផង​ដែរ​ ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: ល្អ​ប្រសើរ​ណាស់ ។​
-មិន​គួរ​មាន​អ្វី​ត្រូវ​​​កែ​លើ​រាសី​របស់​អ្នក​ឡើយ ។

៥៖ អ្នក​កើត​ឆ្នាំរោង៖
ខែនេះ ចូរអ្នកព្យាយាម ឧស្សាហ៍ និង ស្វាហាប់ បន្តិចឡើង ទើបអ្នកអាចសម្រេច បំណង ក្នុងចិត្ត របស់អ្នក បាន ព្រោះ ខែនេះ អ្នកមានបំណងប្រាថ្នាច្រើនណាស់ និង មានរឿងត្រូវដោះស្រាយច្រើនណាស់ ។ ខែនេះ ក្តីឧស្សាហ៍ព្យាយាម គឺដើរតួរសំខាន់ បំផុត ក្នុងជីវិតអ្នក ចូរកុំធ្វេសប្រហែស អោយសោះ ។

– ពណ៌​សំណាង​: កណ្តុរ​ប្រម៉េះ និង ខៀវ​ចាស់ ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាពស្និទ្ធស្នាល​ជាធម្មតា​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្នក​នឹង​មាន​លាភ​សំណាង​ចេញ​ពី​ការ​ផ្សង​សំណាង ឬក៏ កិច្ច​ការងារ​ដែល​​គេ​ពឹង​ពាក់ ដូច្នេះ​ទោះ​ជា​ហត់​ប៉ុណ្ណា​ក៏​ដោយត្រូវ​តែ​តស៊ូ ព្រោះ លាភ​ធំ ជិត​ចូល​មក​ដល់​ហើយ ។
– មិន​មាន​អ្វី​គួរ​កែ​លើ​រាសី​របស់​អ្នក​ឡើយ ព្រោះ​ថា​វា​ល្អ​គ្រប់​គ្រាន់ណាស់​ទៅ​ហើយ ។

៦. អ្នក​កើត​ឆ្នាំ​ម្សាញ់៖
ខែនេះ ល្អប្រសើរហើយ ហើយ រាល់វិបត្តិ (ទាំងគ្រួសារ ទាំងប្រាក់កាស់ ទាំងកន្លែងការងារ) ដែលអ្នកកំពុងប្រឈមនឹងរលាយបាត់ទៅបន្តិចម្តងៗ អាចដល់ទៅ ១០០% ដូច្នេះកុំបារម្ភ ចូរមានក្តីសង្ឃឹមឡើង ជីវិតជោគជ័យ របស់អ្នក កំពុងរង់ចាំអ្នក ។ មួយវិញទៀត បើអ្នកប្រាថ្នាចង់ មានដំណើរកំសាន្តទៅទីណា អ្នកនឹងបានទៅ ដូចបំណង ជាក់ជាមិនខាន ។

– ពណ៌​សំណាង​: ត្នោត ស និង លឿង​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្វី​ដំណើរការ​ទៅមុខ​ជាធម្មតា​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: មាន​លក្ខណៈ​បង្គួរ​ប៉ុណ្ណោះ​។​​
– គួរ​កែ​រាសី​លុយ​កាក់​អោយ​បាន​ល្អ ត្រូវ​តែ​បន្ថយ​សុរា បង្កើន​ប្រាជ្ញា និង ភាព​ខ្នះ​ខ្នែង ។

ប្រភពពី៖ Taiiwan Secret
ប្រែសម្រួល និង រក្សា​សិទ្ធិដោយ៖ Moha Sneha
ត្រូវ​បាន​ផ្តល់សិទ្ធិដោយ www.czoul.com

ហាមដាច់ខាត​ការ​យក​ហោរាសាស្រ្ត​របស់ទំព័រ​យើង​ខ្ញុំ​ទៅ​ផ្សាយ​បន្ត​ដោយ​គ្មានការ​អនុញ្ញាត និង​​ផ្តល់​នូវ​ប្រភព​ត្រឹម​ត្រូវ!

៧. អ្នក​កើត​ឆ្នាំ​មមី៖
ខែនេះ អ្នកត្រូវតែឧស្សហ៍ញញឹម ដាក់មនុស្សប្លែកមុខ អោយបានច្រើន បន្តិច ព្រោះខែនេះ លាភសំណាង និង ភាពជោគជ័យ សព្វគ្រប់បែបយ៉ាង របស់អ្នក កើតចេញពីមនុស្សនោះ ដែលជាអ្នកផ្តល់ឳកាស មាស ឳកាស ប្រាក់ នោះ មកដល់ខ្លួន អ្នក ។ បើមនុស្សស្រីដល់វ័យរៀបការ នឹង បានគូគាប់ល្អដូចបំណង ។

– ពណ៌​សំណាង​: ផ្ទៃមេឃ​ និង ពងមាន់ ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​យល់​ចិត្ត​គ្នា​ណាស់ ​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ក្តី​រំពឹង​ច្រើន​តែ​នាំ​នូវ​ភាព​ខក​ចិត្ត​មក​វិញ តែ​រឿង​ល្អ​ដែល​មិន​បាន​រំពឹង​បែ​រជា​ចូល​មក​វិញ ដែល​ធ្វើ​អោយ​អ្នក​ភ្ញាក់​ផ្អើល​មែន​ទែន ។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: បាន​ត្រឹម​កម្រិត​មធ្យមនៅ​ដើម​ខែ តែ​ចុង​ខែ​នឹង​កើន​ឡើង​ច្រើន​។
– គួរ​កែរ​រាសី​រកស៊ី និង ប្រាក់​កាស់ ដោយ រៀប​ចំ​គំនិត​អោយ​វែង​ឆ្ងាយ ស្តាប់អ្នក​ដទៃ​អោយ​ច្រើន និង ត្រូវ​តែ​ចិត្ត​ដាច់​ក្នុង​ការ​សម្រេច​ចិត្ត ។​​

៨៖ អ្នក​កើត​ឆ្នាំមមែ៖
ខែនេះ អ្នកមើលទៅដូចជារៀង ពិបាកចិត្តបន្តិច ព្រោះ វិបត្តិហិរញ្ញវត្ថុបានបន្តចូលមកកាន់ជីវិតអ្នកទៀតហើយ ដែលធ្វើអោយអ្នក មានសភាព បារម្ភ និង ឈឺក្បាល ជាញឹកញាប់ ហេតុនេះ ការរៀបចំខ្ទង់ចាយវាយអោយបានល្អ ជាកត្តាចំបងបំផុត ក្នុងខែនេះ តែមិនត្រូវបារម្ភខ្លាំងពេកទេ ព្រោះ ខែក្រោយទៅ អ្នកនឹងបានប្រសើរហើយ ហើយអាចនិយាយ បានថាប្រសើរខា្លំងបំផុត ទៀតផង ចំពោះ រឿងលុយកាក់នេះ ។

– ពណ៌​សំណាង​: ស្វាយក្រម៉ៅ​​ និង បៃ​តង ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាពស្និទ្ធស្នាល​ជាធម្មតា​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: អ្វី​ដែល​ធ្លាប់​តែ​លក់​មិន​ចេញ នឹង​ប្រែ​ជា​លក់​ចេញ ចំណូល​ដែល​ធ្លាប់​រំពឹង​ តែ​មិន​ដែល​បាន នឹង​ប្រែ​ជា​បាន ជាក់​ជា​មិន​ខាន ។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: ល្អ​ណាស់ដើម​ខែ តែ​ចុង​ខែ​ត្រូវ​រិះ​បន្តិច​ទើប​ប្រសើរ​ ​។​
– គួរ​កែ​រាសី​ស្នេហា អោយ​កាន់តែ​ល្អ​ជាង​នេះ ត្រូវ តែ​ចំណាយ​ពេល​ រសៀល ឬ​ល្ងាច នៅ​ក្បែរ​អោយ​កាន់​តែ​ច្រើន នោះ គូ​ស្នេហ៍​អ្នក​នឹង​មាន​ភាព​ស្អិត​រមួត​ជាង​ស្ករ​តាំង​ម៉ែ​ទៅ​ទៀត ។

៩៖ អ្នក​កើត​ឆ្នាំ​វក៖
ខែនេះ រាល់ដំណើរការការងារ ទាំងឡាយ របស់អ្នក មានសភាព ល្អប្រសើរណាស់ ទន្ទឹមនឹងនោះ អ្នកនឹងមានមនុស្សជាច្រើនចង់រាប់អានជាមួយអ្នក ពិគ្រោះ ប្រឹក្សា និង ដាក់ទុន វិនិយោគទៅលើ គំនិតរប​ស់ អ្នក ។ ខែនេះ អ្នកនឹងទទួលបានសំណាង ល្អជាច្រើន ដែលលោកអ្នក មិនធ្លាប់នឹកស្មានដល់ ពីមុនមក ។

– ពណ៌​សំណាង​: ផ្ទៃខ្មៅ និង ស​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​ល្អូក​ល្អឺន​នឹង​គ្នា​ដូច​ធម្មតា ​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ដាក់​ចុះ​ដុះ​តាម​ដៃ ហើយ​នឹង​មាន​រឿង​ល្អ​ៗ ដែល​នាំ​យក​ចំណូល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នក​ផង​ដែរ​ ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: ល្អ​ប្រសើរ​ណាស់ ។​
-មិន​គួរ​មាន​អ្វី​ត្រូវ​​​កែ​លើ​រាសី​របស់​អ្នក​ឡើយ ។

១០. អ្នក​កើត​ឆ្នាំ​រកា៖
​​ខែនេះ បានបង្ហាញថា រាល់គ្រោះថ្នាក់ ដែលបំរុងកើត ឬក៏ តាមយាយី ក្នុងជីវិតរស់នៅ របស់អ្នក នឹងត្រូវបានរលាយបាត់ សូន្យឈឹងតែម្តង រីឯ បញ្ហាប្រាក់កាសនៅមិនទាន់ល្អនៅឡើយទេ ចូរអ្នកគួរណា រៀបចំប្រើប្រាស់ ខ្ទង់ចំណាយ អោយបានត្រឹមត្រូវ ទើប ខែក្រោយ រាសី អ្នក បានប្រសើរ ខាងជោគទ្រព្យ មកវិញ ។

– ពណ៌​សំណាង​: ក្រហម​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ជាធម្មតា​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: មិនត្រូវ​ធ្វើ​អ្វី​អត្តនោម័តិ​ពេក​ទេ គួរ​ស្តាប់​អ្នក​ជុំវិញខ្លួន​ទើប​អាច​រកឃើញ​ពន្លឺ​ជោគជ័យ​ខ្លះ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: ពុំ​សូវ​កាក់កប​ទេ​ (សម្រាប់​បុរស) តែ​ប្រពន្ធ​នឹង​កូន​ជា​អ្នក​យឹត​យោង ចំពោះ​ស្រ្តី​គឺ​មិន​មាន​អ្វី​ជាបញ្ហាចោទឡើយ។​​
– មិន​ចាំ​បាច់​កែ​រាសី​ឡើយ ចំពោះ​អ្នក​មាន​គូ តែ​បើ​អ្នក​នៅ​លីវ​ត្រូវ​ធ្វើ​បុណ្យ​ដាក់​ទាន​អោយ​បាន​ច្រើន​ លាភ​ល្អ​នឹង​ចូល​មក​វិញ។

១១.​ អ្នក​កើត​ឆ្នាំ​ច៖
ខែនេះ មានលក្ខណៈ ខុសពីខែមុន បន្តិច ទាស់ត្រង់ថាសំណាង មួយចំនួនរបស់ អ្នក ត្រូវបានបាត់ ដូច្នេះចូរប្រុងប្រយ័ត្នរាល់ ការបំពេញ ភារកិច្ច ក៏ដូចជា កិច្ចការងារ នានាដែលអ្នកកំពុងធ្វើ អោយមែនទែន ព្រោះ ការប្រយ័ត្នប្រយែង របស់នឹងធ្វើអោយ គ្រោះប្រែជាសំណាង ទៅវិញ ជាក់ជាមិនខាន ។

– ពណ៌​សំណាង​: បៃតង និង ទឹក​សណ្តែក​។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូក​ល្អឺន​ធម្មតា​ណាស់ ​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: ជួប​ឧបសគ្គ និង​អ្នក​ឈ្នានីស​ច្រើន​ តែ​ទទួល​លាភ​មក​វិញ​ក៏​ច្រើន ក្រោយ​ពី​រឿង​អាក្រក់​បាន​ចប់​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: មិន​បាន​ល្អ​ណាស់​ទេ តែ​ក៏​មិន​មែន​អា​ក្រក់​ដែរ គឺ​បង្គួរ ​។​
– គួរ​កែ​រាសី​អោយ​ល្អ ដោយ​ការ​ប្រើ​ពាក្យ​សច្ចៈ​អោយ​បាន​ច្រើន ។

១២. អ្នក​កើត​ឆ្នាំកុរ​៖
ក្នុងខែនេះ អ្នកនឹងញញឹមដោយមិនដឹងខ្លួន ព្រោះថា លាភជ័យ ទ្រព្យសំណាង របស់អ្នកបានមកដល់ហើយ ហេតុដូចនេះ អ្នកគិតចង់ប្រាថ្នាអ្វី ធ្វើអ្វីក៏សម្រេចដែរ ព្រោះ រាសីអ្នកបើកបានប្រសើរណាស់ហោង ។ ក្នុងខែនេះ ផងដែរ បើអ្នកជួបគ្រោះ ឬក៏ បញ្ហា នឹងមានអ្នក តាមជួយស្រង់ ជួយចម្លង អោយល្អមកវិញជានិច្ច ជាក់ជាមិនខាន ។

– ពណ៌​សំណាង​: ទឹកក្រូច​ និង ខ្មៅ។
– សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អប្រសើរ​ណាស់​។
– សំណាង​ក្នុង​រឿង​ការងារ និង​ការរកស៊ី​: កិច្ចការ​ទាំងឡាយ​រីកចម្រើន​ទៅមុខ​ដោយ​សន្សឹមៗ​។
– សំណាង​ក្នុង​រឿង​ប្រាក់កាស​: កាក់កប​ប្រសើរ​ណាស់​។​
– មិន​ចាំ​បាច់​កែ​រាសី​ឡើយ ព្រោះ​អ្នក​មាន​ចំណុច​ស្រាប់​ហើយ។

ប្រភពពី៖ Taiiwan Secret
ប្រែសម្រួល និង រក្សា​សិទ្ធិដោយ៖ Moha Sneha
ត្រូវ​បាន​ផ្តល់សិទ្ធិដោយ www.czoul.com

ហាមដាច់ខាត​ការ​យក​ហោរាសាស្រ្ត​របស់ទំព័រ​យើង​ខ្ញុំ​ទៅ​ផ្សាយ​បន្ត​ដោយ​គ្មានការ​អនុញ្ញាត និង​​ផ្តល់​នូវ​ប្រភព​ត្រឹម​ត្រូវ!