ការជកបារីពុំបានធ្វើឲ្យយើងឆ្អែតទេ បើមិនគិតដល់ខ្លួនក៏គិតដលអ្នកនៅជិតផង!!!! – Kalib9 គំនិត សម្រស់ & សុខភាព | Kalib9
kalib9

ការជកបារីពុំបានធ្វើឲ្យយើងឆ្អែតទេ បើមិនគិតដល់ខ្លួនក៏គិតដលអ្នកនៅជិតផង!!!!

ក្រុមអ្នកស្រាវជ្រាវ​នៅក្នុងប្រទេសស្វីស​បាននិយាយថា ការជក់បារីអាច​ធ្វើឲ្យមានប្រែប្រួល​ផ្នែកហ្សែន ដែលអាចមាន​ទំនាក់ទំនង​ ជាមួយនឹង​បញ្ហាសុខភាព​មួយចំនួន រួមមានការកើតជំងឺមហារីក និងជំងឺទឹកនោម​ផ្អែមជាដើម។ នេះបើតាមប្រភពពីវែបសាយ​សុខភាពសកល។

ការសិក្សាដែល​ត្រូវបានចេញផ្សាយ​ នៅក្នុងសៀវភៅ​កំណត់ហេតុសុខភាព​បានឲ្យដឹងថា
អ្នកជក់បារី​ក្នុងរយៈយូរ​ បានធ្វើឲ្យមានការ​ប្រែប្រួលហ្សែន​ នៅក្នុងចំនុចមួយគួរ​ឲ្យកត់​សំគាល់។
ជាទូទៅ​មនុស្សទទួល​បានហ្សែន ពីឪពុកម្តាយ​របស់ពួកគេ ក៏ប៉ុន្តែក្រោយ​មកហ្សែន​របស់ពួកគេ អាចនឹងត្រូវបាន​ប្រែប្រួល​ដោយសារ​ការប្រែប្រួល​គីមីរបស់ DNA ដែលវានាំ​ឲ្យមានផលប៉ះពាល់​ដល់សកម្មភាព​របស់ហ្សែន។

មិនតែប៉ុណ្ណោះក៏នៅ​មានកត្តាមួយចំនួនទៀត ដែលនាំឲ្យហ្សែន​មានការប្រែប្រួល​ដែរ
ដោយនៅក្នុង​នោះរួមមាន សកម្មភាពរស់​នៅប្រចាំថ្ងៃ បរិស្ថាននៅជុំវិញ​ខ្លួនជាដើម។ មិនថាតែ​អ្នកជក់បារីនោះទេ ក្រុមវេជ្ជបណ្ឌិតក៏បានអះអាងផងដែរថា សូម្បីអ្នកដែលអង្គុយស្រូប និងទទួលឥទ្ធិពលផ្សែងបារី ក៏នឹងជួបជោគវាសនា ដូចនឹងអ្នកជក់នោះដែរ។

ជាមួយគ្នានេះដែរ ការសិក្សាកាលពី​លើកមុន បានបង្ហាញឲ្យ​ឃើញថា អ្នកជក់បារីអាច​ប្រឈមមុខនឹង​ជំងឺទឹកនោមផ្អែម និង ជំងឺមហារីកជា​ច្រើនប្រភេទ។

ម្យ៉ាងវិញទៀត​​ការជក់បារីក៏​បានកាត់​បន្ថយ ប្រព័ន្ធភាពសុំានៅក្នុង​រាងកាយ និងកាត់បន្ថយសមត្ថភាព​នៃការបង្កកំណើត។ ប្រការហេតុនេះវាមានន័យថា ប្រសិនបើអ្នក​អាចបង្ក​កំណើតបាន នោះទារកនោះកើតមក ឬស្ថិតនៅក្នុងផ្ទៃ ក៏មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដែរ៕