គុណសម្បត្តិចំពោះសុខភាពនៃផ្លែស្ត្ររប៊ឺរី… – Kalib9 សង្គម & ជិវិត សម្រស់ & សុខភាព | Kalib9
kalib9

គុណសម្បត្តិចំពោះសុខភាពនៃផ្លែស្ត្ររប៊ឺរី…

ផ្លែស្រ្តរប៊ើរី មិនត្រឹមតែមានពណ៌​ក្រហមស្រស់​ស្អាត និងមានភាពទាក់ទាញ​ប៉ុណ្ណោះទេ វាថែមទាំង​ជាប្រភេទផ្លែឈើម្យ៉ាងដែល​ជួយឲ្យអ្នកមាន​ស្បែកស្អាត​ និងស្រស់ថ្លាក្នុងកម្រិត​ខ្ពស់មួយទៀត។ ជាមួយគ្នា​នេះដែរ វាត្រូវបាន​គេទទួល​ស្គាល់ថា អាចជួយ​សម្អាត និងបណ្តេញ​ជាតិពុលដែល​ផ្តល់ផលអាក្រក់​ដល់ឈាម​ផងដែរ។

ម្យ៉ាងវិញទៀតវាមានសារជាតិ​ម្យ៉ាង ដែលអាចជួយ​កម្ចាត់ជំងឺកាមរោគ​មួយចំនួន​ផងដែរ។
ដោយឡែក ផ្លែស្រ្តរប៊ើរី នៅពេលយក​វាមកពុះជាពីរ រួចយកមក​ដុសធ្មេញ និងអញ្ចាញ
វាជួយកម្ចាត់​ក្រមរលឿងៗ​ចេញពីធ្មេញ ព្រមទាំងជួយ​ពង្រឹងអញ្ចាញធ្មេញ​ឲ្យរឹងមាំ។

ដូច្នេះហើយអ្នកគួរ​បៀមទឹកស្រ្តរប៊ើរី នៅក្នុងមាត់​ឲ្យបានយូរតាម​ដែលអាចធ្វើទៅបាន បើទោះបីជាវា​មានរសជាតិ​ជូរក៏ដោយ ពីព្រោះវាអាចធ្វើ​ឲ្យក្រមរធ្មេញ​រលាយអស់។ លុះបន្ទាប់​មកអ្នកអាចខ្ពុលមាត់​ជាមួយនឹងទឹកក្តៅ​ឧណ្ណៗ ដើម្បីសុខភាព​មាត់ធ្មេញប្រព្រឹត្ត​ទៅ​យ៉ាង​ប្រសើរ។

សម្រាប់ប្រទេសយើងវិញ ផ្លែប្រភេទនេះ​គឺថ្លៃបន្តិច​ហើយ ដូច្នេះបង​ប្អូនប្រហែល​ជាមិនដាច់ចិត្ត​យកមកអនុវត្តន៍ ដូចវិធីខាងលើ​នេះឡើយ ប៉ុន្តែសម្រាប់​ការទទួលទាន​ជាធម្មតា ក៏អាចជួយដល់​សុខភាពខ្លាំងណាស់ដែរ ជាពិសេសស្ត្រីៗ​គួរតែចូលចិត្ត​បរិភោគផ្លែស្ត្ររប៊ឺរី នេះ ព្រោះអាចវាជួយច្រើន​ដល់ប្រព័ន្ធដំណើរការ​ឈាម និងសុខភាព​កែវភ្នែក៕