អាន និងស៊ែរ ពីការទស្សទាយអំពីបុគ្គលិកលក្ខណៈ និង​អត្តចរិតរបស់មនុស្ស តាមឆ្នាំកំណើតទាំង១២ – Kalib9 ហុងស៊ុយ | Kalib9
kalib9

អាន និងស៊ែរ ពីការទស្សទាយអំពីបុគ្គលិកលក្ខណៈ និង​អត្តចរិតរបស់មនុស្ស តាមឆ្នាំកំណើតទាំង១២

បុគ្គលិកលក្ខណៈ និងអត្តចរិតរបស់មនុស្សយើងម្នាក់ៗគឺមិនងាយនឹងដូចគ្នានោះទេ។ ប៉ុន្តែបើផ្អែកតាម Chinese Horoscope របស់ប្រទេសចិនបាននិយាយថា បុគ្គលិកលក្ខណៈ និងអត្តចរិតគឺអាស្រ័យទៅតាមឆ្នាំកំណើតនីមួយៗរបស់មនុស្សម្នាក់ៗ។ ដូច្នេះសូមតាមដាននិងអានអត្ថបទខាងក្រោមនេះ៖
១, ឆ្នាំជូត ពង្សទេព្តាប្រុស៖

ឆ្នាំកំណើតៈ ១៩១២ ១៩២៤ ១៩៣៦ ១៩៤៨ ១៩៦០ ១៩៧២ ១៩៨៤ ១៩៩៦ ២០០៨ ២០២០។

អត្តចរិតៈ

– ជាមនុស្សស្អាតគួរឲ្យទាក់ទាញ រួសរយ និងងាយនឹងចុះចំណោមគេក្នុងសង្គម។

– ជាបុគ្គលល្បីល្បាញបំផុត ហើយមានជំនាញខ្លាំងខាងធ្វើមុខជំនួញ។

– ជាមនុស្សចូលចិត្តរិះគន់ និងឆាប់ខឹងផងដែរ។

– ជាមនុស្សមានចំណោះដឹងច្រើនខាងស្វែងយល់ពត៌មាន គំនិត សំឡឹងឃើញឳកាសច្រើន។

–  ជាមនុស្សមានចិត្តសប្បុរស និងតណ្ហាស្នេហា ព្រោះពួកគេជាអ្នកធ្វើមុខជំនួញ។

២, ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស៖

ឆ្នាំកំណើតៈ ១៩១៣ ១៩២៥ ១៩៣៧ ១៩៤៩ ១៩៦១ ១៩៧៣ ១៩៨៥ ១៩៩៧ ២០០៩ ២០១២។

អត្តចរិតៈ

– ជាមនុស្សមានសមត្ថភាពប្រឈមមុខ និងទប់ទល់បានគ្រប់កាលៈទេសៈទាំងអស់ ដោយអាចដោះស្រាយបញ្ហាទំនួលខុសត្រូវរបស់ពួកគេ និងទទួលបានការគោរពច្រើនដោយសារទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេ។

– ជាមនុស្សស្នេហាជាតិខ្លាំង ហើយក៏ជាមនុស្សទាមទារខ្លាំងផងដែរ។-

– ជាមនុស្សស្មោះត្រង់ចំពោះគ្រួសារ​ និងគូស្នេហ៍។

៣, ឆ្នាំខាល ពង្សយក្សស្រី៖

ឆ្នាំកំណើតៈ ១៩១៤ ១៩២៦ ១៩៣៨ ២៩៥០ ១៩៦២ ១៩៧៤ ១៩៨៦ ១៩៩៨ ២០១០ ២០២២។

អត្តចរិតៈ

– ជាមនុស្សមានតម្រូវស្នេហាខ្លាំង មានតណ្ហា និងមិនបិទបាំងចំពោះរឿងស្នេហា តែទោះជាយ៉ាងណា ពួគេក៏ចង់បានអ្វីតបស្នងមកវិញដូចគ្នាដែរ។

– មនុស្សទាំងនេះមានទំនុកចិត្តខ្លាំង, តែពេលខ្លះពួកគេអាចនឹងមានការភ័យខ្លាច នៅពេលត្រូវគេស្តីបន្ទោសដាក់។ ពួកគេក៏អាចជាមនុស្សចូលចិត្តឡេះឡោះច្រើនផងដែរ។

– ជាមនុស្សប្រឈមមុខនឹងបណ្ហាសំបាក តែមានកម្លាំងចិត្ត និងឲ្យតម្លៃជានិច្ច។

៤, ឆ្នាំថោះ ពង្សមនុស្សស្រី៖

ឆ្នាំកំណើតៈ ១៩១៥ ១៩២៧ ១៩៣៩ ១៩៥១ ១៩៦៣ ១៩៧៥ ១៩៨៧ ១៩៩៩ ២០១១ ២០២៣។

អត្តចរិតៈ

– ជាមនុស្សដែលគេស្រឡាញ់ចូលចិត្តច្រើន ដោយសារតែសេចក្តីស្រឡាញ់ ភាពរីករាយនិងចេះគួរសម មានច្រើនតែមានក្តីសុខ គ្មានទំនាស់ ឬជម្លោះតូចតាច។

– ជាមនុស្សច្របូកច្របល់នឹងឍភាពសប្បាយរីករាយ។ បើទោះបីជាពួកគេចង់មានពេលវេលាសប្បាយៗក៏ដោយ តែពួកគេក៏ជាមនុស្សស្ងៀមស្ងាត់ អភិរក្សនិយម និងមានបញ្ញា។

-​​ ជាមនុស្សតែងតែស្វែងរកស្នេហាដែលមានភាពស្មោះត្រង់។

៥, ឆ្នាំរោង ពង្សទេព្តាប្រុស៖

ឆ្នាំកំណើតៈ ១៩១៦ ១៩២៨ ១៩៤០ ១៩៥២ ១៩៦៤ ១៩៧៦ ១៩៨៨ ២០០០ ២០១២  ២០២៤។

អត្តចរិតៈ

– ជាមនុស្សមានមន្តស្នេហ៍ មានភាពស្មោះត្រង់ ហើយពោរពេញទៅដោយថាមពល។

– ជាមនុស្សមានភាពឆ្លាតវៃ និងប៉ិនប្រសព្វ គេអាចជាមនុស្សឡូឡា និយាយលឺៗ។

– ជាមនុស្សធ្វើតាមគោលដៅផ្ទាល់ខ្លួន ដោយជឿជាក់ថា គ្មានអ្វីអាចបញ្ឈប់ពួគគេបានឡើយ។

– ជាមនុស្សរីករាយនឹងការប្រគួតប្រជែង ផ្តល់ឳកាសឲ្យពួកគេបានប្រើភាពប៉ិនប្រសព្វ និងថាមពលពីកំណើត ហើយជាមនុស្សចូលចិត្តការផ្សងព្រេង និងធ្វីអ្វីជោគជ័យ។

៦, ឆ្នាំម្សាញ់ ពង្សមនុស្សប្រុស៖

ឆ្នាំកំណើតៈ ១៩១៧ ១៩២៨ ១៩៤១ ១៩៥៣ ១៩៦៥ ១៩៧៧ ១៩៨៩ ២០០១ ២០១៣ ២០២៥។

អត្តចរិតៈ

– ជាមនុស្សចេះគិតគូរបានជ្រៅជ្រះ ហើយមានប្រាជ្ញា ចេះឲ្យតម្លៃ និងចូលចិត្តភាពឯកកោរ។

– ជាមនុស្សរីករាយនឹងធ្វើការងារ ដើម្បីសម្រេចគោលដៅស្ងាត់ៗ ដោយគ្មានអ្នកណាម្នាក់បានដឹង មនុស្សដែលកើតឆ្នាំម្សាញ់ក៏ជាមនុស្សមានភាពទាក់ទាញខ្លាំង និងរ៉ូមែនទិច។ ជាធម្មតា ចង់បានគូស្នេហ៍ឆើតឆាយ មនុស្សនេះងាយនឹងប្រច័ណ្ឌ។

– ជាមនុស្សឯកោរ ហើយចូលចិត្តលាក់អារម្មណ៍។

៧, ឆ្នាំមមី ពង្សទេព្តាស្រី៖

ឆ្នាំកំណើតៈ ១៩១៨ ១៩៣០ ១៩៤៣ ១៩៥៤ ១៩៦៦ ១៩៧៨ ១៩៩០ ២០០២ ២០១៤ ២០២៦។

អត្តចរិតៈ

– ជាមនុស្សប្រឹងប្រែងធ្វើការងារខ្លាំង ហើយឲ្យតែពួគគេមានការងារដែលនៅក្បែរផ្ទះពួកគេពេញចិត្តនឹងប្រឹងប្រែងធ្វើការ និងទទួលបានជោគជ័យជាក់ជាមិនខាន។

– ជាមនុស្សប្រកួតប្រជែងដោយប្រើអារម្មណ៍ខ្លួន ច្រើនតែផ្ទុុំ ច្រើនតែផ្ទុះជម្លោះឡើងដោយសារតែកំហឹង និងខ្វះការគិតពិចារណា​ ជាពិសេស។

៨, ឆ្នាំមមែ ពង្សទេព្តាស្រី៖

ឆ្នាំកំណើត៖ ១៩១៩ ១៩៣១ ១៩៤៣ ១៩៥៥ ១៩៦៧ ១៩៧៩ ១៩៩១ ២០០៣ ២០១៥ ២០២៧។

– ជាមនុស្សស្អាតគួរឲ្យទាក់ទាញ និងគេចូលចិត្តច្រើន តែស្ងៀមស្ងាត។

– ជាមនុស្សចិត្តល្អ ឆាប់រំជួលចិត្ត និងជាបុគ្គលចេះអាណិតអាសូរ តែស្នេហាស្មោះត្រង់។

– ជាមនុស្សទាំងនេះចាប់អារម្មណ៍នឹងសិល្បះ ធម្មជាតិ និងវប្បធម៌ ដូច្នេះពួកគេក៏មានជំនាញខាងផ្នែកសិល្បះ ឬភាពច្នៃប្រឌិតពីកំណើត។

-​ ជាមនុស្សទុទិដ្ឋិនិយម និងចូលចិត្តរអ៊ូរទាំច្រើន ភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯង។

៩, ឆ្នាំវក ពង្សយក្សប្រុស៖

ឆ្នាំកំណើតៈ ១៩២០ ១៩៣២ ១៩៤៤ ១៩៥៦ ១៩៦៨ ១៩៨០ ១៩៩២ ២០០៤ ២០១៦ ២០២៨។

អត្តចរិតៈ

– ជាមនុស្សឆ្លាត និងមានភាពស្វាហាប់ពីកំណើត ទាក់ទាញ ដែលធ្វើឲ្យហ្វូងមនុស្សចាប់អារម្មណ៍។

– ជាមនុស្សគិតបានលឿន តែមានភាពប៉ិនប្រសព្វធ្វើឲ្យរាល់ស្ថានភាពគួរឲ្យចង់សើច។

– ជាមនុស្សគួរឲ្យទុកចិត្ត មានភាពស្វាហាប់ច្រើន និងគ្មានពេលសម្រាក។

– ជាមនុស្សជោគជ័យលើគ្រប់ភារកិច្ចការងារ រួមទាំងរឿងស្នេហាផងដែរ។

១០, ឆ្នាំរកា ពង្សយក្សប្រុស៖

ឆ្នាំកំណើតៈ ១៩២១ ១៩៣៣ ១៩៤៥ ១៩៥៧ ១៩៦៩ ១៩៨១ ១៩៩៣ ២០១៧ ២០២៩។

– ជាមនុស្សឧស្សាហ៍ តែខ្នះខ្នាយនឹងការងារ ចង់ក្លាយជាមនុស្សតាំងចិត្តនៅកណ្តាល ពួកគេយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេចង់។ ជាមនុស្សឆាប់ខឹង មួលម៉ៅ មនុស្សនេះមានមិត្តភក្តិច្រើន ងាយនឹងបង្ហាញអាម្មណ៍របស់ពួកគេលេចឡើង។

– ជាមនុស្សសម្រេចបានជោគជ័យលើមុខរបរដែលពួកគេបានជ្រើសរើស

– ជាមនុស្សស្មោះត្រង់ និងស្រឡាញ់ពិតប្រាកដ។

១១, ឆ្នាំច ពង្សយក្សស្រី៖

ឆ្នាំកំណើតៈ ១៩២២ ១៩៣៤ ១៩៤៦ ១៩៥៨ ១៩៧០ ១៩៨២ ១៩៩៤ ២០០៦ ២០១៨ ២០៣០។

អត្តចរិតៈ

– ជាមនុស្សស្មោះត្រង់ចំពោះស្នេហា មិនថាវាជាចំណង់ចំណូលចិត្ត ឬមុខរបរទេ មនុស្សទាំងនេះបានដាក់ចិត្ត ដាក់បេះដូងទៅលើវាទាំងអស់។

– ជាមនុស្សប្រកាន់ខ្ជាប់នឹងច្បាប់វិន័យ និងភាពយុត្តិធម៌ មានជំនាញដោះស្រាយបញ្ហា។

– ជានមនុស្សត្រូវការភាពរិះគន់ និងត្រូវការបានគេល្បីថា ជាមនុស្សអណ្តាតមុត។

– ជាមនុស្សចង់បានស្នេហាល្អ គង់វង្សយូរអង្វែង ភាពស្មោះត្រង់។

១២, ឆ្នាំកុរ ពង្សមនុស្សស្រី៖

ឆ្នាំកំណើតៈ ១៩២៣ ១៩៣៥ ១៩៤៧ ១៩៥៩ ១៩៧១ ១៩៨៣ ១៩៩៥ ២០០៧ ២០៣១។

អត្តចរិតៈ

– ជាមនុស្សចេះអធ្យាស្រ័យ ចិត្តល្អ ស្មោះស និងមានបញ្ញា។

– ជាមនុស្សតែងតែប្រើភាពឆ្លាតវ័យ បន្ទាប់ពីជោគជ័យលើការប្រកួតប្រជែង។

– ជាមនុស្សព្យាយាមខំប្រឹងធ្វើអស់ពីសម្ថភាព ដើម្បីរក្សាសន្តិភាពក្នុងសង្គម។

– ជាមនុស្សដែលមានអារម្មណ៍ខឹង នៅពេលមនុស្សមិនបានផ្តល់សន្តានចិត្តដូចដែលពួកគេបានផ្តល់ឲ្យអ្នកដ៏ទៃ។

error: Content is protected !!