គុណប្រយោជន៍នៃការអានសៀវភៅធម្មតា & សៀវភៅអេឡិចត្រូនិច – Kalib9 គំនិត | Kalib9
kalib9

គុណប្រយោជន៍នៃការអានសៀវភៅធម្មតា & សៀវភៅអេឡិចត្រូនិច

សម័យឥឡូវនេះ ថ្វីត្បិតតែពេលនេះ ប្រទេសយើងនៅមិនទាន់រីកចម្រើនខ្លាំងក៏ពិតមែន តែបើសិនចង់អានសៀវភៅផ្សេងៗ លែងជាបញ្ហាលំបាកទៀតហើយ។ ជាក់ស្តែងនៅក្នុងអុីធើណេត ក៏មានសៀវភៅអានដោយឥតគិតប្រាក់ (Free Free) ជាច្រើនផងដែរ ដែលពេលខ្លះធ្វើឱ្យអ្នកនិពន្ធខ្លះពិបាកនឹងរកចំណូលពីការសរសេរសៀវភៅរបស់ខ្លួនថែមទៀតផង។

ប៉ុន្តែសម័យកាលទំនើបនេះ ថ្វីត្បិតែអស្ចារ្យជាងមុនក៏ដោយ ក៏ការអានសៀវភៅដោយផ្ទាល់ និងបែបអេឡិចត្រូនិច មានផលលំបាកមួយចំនួនផងដែរ ប្រសិនបើយើងមិនទាន់ចេះប្រើអុីធើណេតច្បាស់លាស់នៅឡើយ។ ខាងក្រោមនេះគឺ ជាការវែកញែកខ្លះៗ អំពីអត្ថប្រយោជន៍នៃការអានសៀវភៅធម្មតា និងសៀវភៅអេឡិចត្រូនិច ដែលភាសាសាមញ្ញថា “eBook” ៖

សៀវភៅធម្មតា


សៀវភៅធម្មតាគឺ ងាយស្រួលអាន មិនចាំបាច់ប្រើអុីធើណេតឱ្យអស់លុយទេ ប៉ុន្តែត្រូវចំណាយប្រាក់ដើម្បីទិញសៀវភៅ។ ដូច្នេះពេលយើងទិញរួច ត្រូវរកទូរដាក់តាំង ទៅកន្លែងណាឱ្យបានធំទូលាយផងដែរ វាបង្កលក្ខណៈដូចជា ត្រូវចង្អៀតផ្ទះ បន្ទាប់ និងកន្លែងមួយចំនួនទៀត។ នៅពេលចង់អានត្រូវតែមានកន្លែងទំនេរបានធំ (Space) និងពិបាកយកតាមខ្លួនផងដែរ។

ប្រសិនបើទុកនៅកន្លែងណាមិនស្រួលអាចនឹងខូច បាត់បង់ និងត្រូវសត្វល្អិតកាត់ខ្ជិចអស់ក៏ថាបានដែរ។ ដូច្នេះមុននឹងទិញសៀវភៅធម្មតាអាន ត្រូវតែមានកន្លែងសម្រាប់ទុកដាក់ ដូចជាមានទូរ​ កន្លែងធំទូលាយ និងមិនធ្វើឱ្យចង្អៀតដល់ផ្ទះ ឬកន្លែងផ្សេងៗនៅក្បែរខ្លួន ទើបជាការល្អ និងមិនរំខានដល់អ្នក។

សៀវភៅអេឡិចត្រូនិច (eBook)
ស្រប់តាមបច្ចេកវិទ្យាទំនើប និងទាន់សម័យ សៀវភៅអេឡិចត្រូនិចនេះ ត្រូវបានកំពុងតែពេញនិយមអានច្រើនបំផុតជាងសៀវភៅធម្មតា ព្រោះថាវាយស្រួលដាក់តាមខ្លួន (Smart Phone, Computer, Table…) សំខាន់យើងត្រូវចេះទាញយកឱ្យរួចជាស្រេច ពេលណាចង់អានទាញតែស្មាតហ្វូន ឬកុំព្យូទ័រដែលបានរក្សាទុកហើយនោះ យកមកអានជាការស្រេច ដែលមិនចាំបាច់ចំណាយពេលទីទិញសៀវភៅឆ្ងាយ អាចទាញយកបានដោយឥតគិតថ្លៃជាច្រើន ហើយបើសិនករណីទិញវិញ ក៏ងាយស្រួលដោយមិនចំណាយពេលដល់បណ្ណាគារផ្ទាល់ក៏បានដែរ គ្រាន់តែទិញតាមអនឡាយក៏បានដែរ។ ជាពិសេស មិនធ្ងន់ពេលយកទៅតាមខ្លួន ឬទៅទីណាដែលឆ្ងាយ ដូចជានៅតាមទីសាធារណៈផ្សេងៗជាដើម។

ដូច្នេះការអានសៀវភៅតាមបែបអេឡិចត្រូនិច ជាការងាយស្រួលជាងការអានសៀវភៅធម្មតា គ្រាន់តែពេលខ្លះយើងអានយឺតបន្តិច ដោយសារតែយើងចេះតែចំណាយពេលឥតប្រយោជន៍ទៅបើកកម្មវិធីកម្សាន្តផ្សេង ខណៈពេលកំពុងអានសៀវភៅអេឡិចត្រូនិចនេះ។ ហេតុដូចនេះ ពេលអានសៀវភៅអេឡិចត្រូនិច អ្វីដែលគួរជៀសវាងបំផុតគឺ កុំបើកម្មវិធីកម្សាន្ត មានដូចជា ហ្វេសប៊ុក យូធូប ។ល។ ដែលនាំឱ្យអារម្មណ៍យើងខ្ចាយមិនល្អក្នុងការអានសៀវភៅនេះ៕

error: Content is protected !!