ដែលដឹងថានរណាជាអ្នកកំណត់ថា១ថ្ងៃមាន២៤ម៉ោង? បើមិនទាន់ដឹងចុចចូលអាន – Kalib9 គំនិត បច្ចេកវិទ្យា​ | Kalib9
kalib9

ដែលដឹងថានរណាជាអ្នកកំណត់ថា១ថ្ងៃមាន២៤ម៉ោង? បើមិនទាន់ដឹងចុចចូលអាន

វាពិតជារឿងដែលអស្ចារ្យណាស់ ដែលយើងអាចកំណត់នូវពេលវេលាបានច្បាស់លាស់ ២៤ម៉ោង/ថ្ងៃ ដែលគ្រប់យ៉ាងគឺ មានភាពសុក្រិត និងត្រឹមត្រូវជាទីបំផុតជាប្រចាំថ្ងៃ។ ប៉ុន្តែយើងនៅមិនទាន់ដឹងថា នរណាគឺជាវីរជនម្នាក់នោះ ដែលអាចកំណត់សម្គាល់បានយ៉ាងល្អបែបនេះ? ដើម្បីកុំឲ្យខាតពេលយូរទៀត គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានទៅស្គាល់បុរសម្នាក់នោះដូចតទៅ៖

លោក ហ៊ីបប៉ាឈូស (Hipparchus) គឺជាកំពូលតារាវិទូដ៏ល្បីល្បាញម្នាក់ ដែលអាចកំណត់នូវពេលវេលាយ៉ាងសុក្រិត និងត្រឹមត្រូវ គឺ ២៤ម៉ោង/ មួយថ្ងៃ។ លោកគឺជាជនជាតិក្រិច ដែលបានបង្កើតស្តង់ដារនៃប្រពន្ធ័ម៉ោង ក្នុង ១ថ្ងៃៗ។លោក ហ៊ីបប៉ាឈូស (Hipparchus) ត្រូវបានគេស្គាល់ផងដែរថា ជាមនុស្សម្នាក់ដែលបានកំណត់ពេលវេលាដ៏សុក្រិតមួយដោយផ្អែកលើមូលដ្ឋាន ១២ម៉ោង នៃពេលថ្ងៃ និង ១២ម៉ោង នៅពេលយប់នៅលើសមមាត្រឈ្មោះថា Equinoxes (គឺពេលថ្ងៃស្មើនិងពេលយប់ ១២ម៉ោង សម្រាប់ពេលថ្ងៃ និង ១២ម៉ោងសម្រាប់ពេលយប់ ឬរាត្រី)។

ប៉ុន្តែបើសិនយើងតាមព័ត៌មានក្នុងស្រុកមួយ បាននិយាយថា “ដោយឡែកកាលសម័យនេះប្រទេសដទៃជាច្រើនទៀត នៅតែបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែការបែងចែកពេលរបស់តារាវិទូ ហ៊ីបប៉ាឈូស (Hipparchus) ចាប់ផ្តើមស្តង់ដារកាន់តែខ្លាំងទៅៗ អំឡុងបស្ចឹមសម័យក្រោយពីមានការប្រើប្រាស់នាឡិកាមេកានិច”។

កាលពីឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន ២៤ម៉ោង ត្រូវបានដាក់ស្នើឡើង ហើយនិងព្រមទទួលយកជាសកល នៅក្នុងសន្និសិទអន្តរជាតិ Meridian និងជាពេលចាប់ផ្តើមនសការបង្កើតឲ្យមានស្តង់ដារនៃពេលវេលាតាមតំបន់ ឬគេហៅថា Time Zone ។

មកដល់ពេលបច្ចុប្បន្ន មនុស្សទូទាំងសកលោកបានទទួលស្គាល់ និងប្រើប្រាស់ការកំណត់របសលោកមិនអាចប្រកែកបាន។ ជាពិសេសគឺ ការកំណត់ថា “ពេលថ្ងៃមាន ១២ម៉ោង និង ពេលយប់គឺ មានយរៈពេល ១២ម៉ោង” ដូចគ្នា ទោះបីជាថ្ងៃមានព្រះអាទិត្យរះ និងពេលយប់មានព្រះចន្ទរះក៏ដោយ៕