មុននឹង​បង្កើត​មុខជំនួញ សួរ​សំណួរ​ទាំងនេះ​សិន – Kalib9 គំនិត សហគ្រិនភាព | Kalib9
kalib9

មុននឹង​បង្កើត​មុខជំនួញ សួរ​សំណួរ​ទាំងនេះ​សិន

ការយល់ដឹងអំពីទិសដៅ ដែលអ្នកចង់ទៅជារឿងចាំបាច់ណាស់ នៅកន្លែងដំណើរបង្កើតពាណិជ្ជកម្ម​ ដោយជោគជ័យ។

គេដឹងជាទូទៅថា៩០% នៃដំណើរផ្សងព្រេងរបស់សហគ្រិនជើងថ្មី តែងតែបរាជ័យ។ ភាគច្រើននៃសហគ្រិន ចាប់ផ្តើមបង្កើតពាណិជ្ជកម្ម ដោយសារគេចង់បង្កើតអ្វីមួយ ដោយជោគជ័យដើម្បីខ្លួនឯង និងវិនិយោគិនរបស់គេ។ គេចាប់ផ្តើមដោយមហិច្ឆតា ចង់បានជោគជ័យ និងធ្វើការថយក្រោយមកវិញ ក្នុងការសម្លឹងរកមធ្យោបាយ ដើម្បីទៅទទួលបាន ជោគជ័យនោះ។

អ្វីដែលគេមិនបានធ្វើគឺសួរខ្លួនឯង នូវសំណូរដ៏សាមញ្ញមួយថា “តើអ្វីដែលធ្វើឱ្យខ្លួន គេឃើញភាពអស្ចារ្យ នៅក្នុងជីវិតនេះ?”។ សំណួរនេះសំខាន់ណាស់ ពីព្រោះវាធ្វើឱ្យយើងដើរត្រូវ នឹងបេះដូងរបស់យើង ហើយវាធ្វើឱ្យមានភាពខុសគ្នា រវាងការជឿជាក់លើអ្វីមួយ យ៉ាងមោះមុតក្នុងពាណិជ្ជកម្មរបស់អ្នក។

ក្រោយពីឆ្លើយសំណួរមួយនេះ បានច្បាស់ហើយ សហគ្រិនទាំងអស់ គួរតែបន្តសួរខ្លួនឯង សំណួរដ៏សំខាន់បួនផ្សេងទៀត នៅពេលបង្កើតក្រុមហ៊ុន​៖

១. តើអ្នកមើលឃើញភាពអស្ចារ្យអ្វីខ្លះនៅក្នុងខ្លួនអ្នកទាក់ទងនឹងគំនិតរបស់អ្នកនៅពេលនេះ?
រឿងនេះមិនមែនគ្រាន់តែជាអ្វី ដែលធ្វើឱ្យអ្នកសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណុច ដែលអ្នកចង់ដឹង និងធ្វើឱ្យអ្នករំភើបចិត្ត។ ប្រសិនបើអ្នកអាចបង្កើត ពីចំណុចនេះទៅ និងរក្សាតុល្យភាពរវាងមហិច្ឆតា និងទិន្នន័យត្រូវចំពោះឧស្សាហកម្ម ដែលអ្នកជ្រើសរើស មានន័យថា អ្នកកំពុងតែកំណត់ផ្លូវត្រូវហើយ ដើម្បីជោគជ័យ។

២. តើអ្នកចង់ឱ្យអតិថិជនរបស់អ្នក មានអារម្មណ៍ដូចម្តេច ពេលប្រើប្រាស់ផលិតផលរបស់អ្នក?
អ្នកពេញចិត្តនឹងអ្វី ដែលអ្នកធ្វើ។ តើចំណុចអ្វីដែលនឹងធ្វើ ឱ្យអតិថិជនរបស់អ្នក មានអារម្មណ៍ពេញចិត្តដូចអ្នកដែរ? យកចិត្តអ្នកដាក់ ក្នុងបេះដូងរបស់អតិថិជន របស់អ្នកដើម្បីយល់ស្ថានភាពនេះឱ្យច្បាស់។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នកស្គាល់ច្បាស់ អំពីសារៈសំខាន់ នៅក្នុងពេលសម្រេចចិត្តធ្វើអ្វីមួយ។

៣. តើបញ្ហាអ្វីដែលអ្នកកំពុងតែដោះស្រាយ ហើយតើដោះស្រាយដើម្បីនរណា? តើអ្នកមានអតិថិជនច្រើន ជាងមួយប្រភេទមែនទេ? បើបែបនេះមែន តើអ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះ សម្រាប់អតិថិជននីមួយៗ?

រឿងមួយដែលធ្វើឱ្យអ្នករំភើប ចំពោះក្រុមហ៊ុនរបស់អ្នកប្រហែល ជាងរឿងដែលអ្នកអាចសម្រាលទុក្ខលំបាក ជួសអតិថិជនរបស់អ្នក។ ត្រូវដឹងឱ្យច្បាស់ថា តើអ្នកកំពុងតែដោះស្រាយបញ្ហាអ្វី និងដឹងទៀតថា តើអ្នកកំពុងតែដោះស្រាយបញ្ហា ដើម្បីនរណា។ ប្រសិនបើអតិថិជនរបស់អ្នក មើលឃើញគុណតម្លៃ អ្នកចូលរួមភាគហ៊ុន និងវិនិយោគិនរបស់អ្នក ក៏នឹងមើលឃើញដូចគ្នា។ រឿងដែលសំខាន់ គឺត្រូវផ្តោតចិត្តលើអតិថិជន។

៤. តើក្រុមហ៊ុនរបស់អ្នកមានបេសកកម្មអ្វី ហើយតើក្រុមហ៊ុននេះ ដើរទៅមុខបានដោយសារគោលបំណងអ្វី?
អ្នកត្រូវបង្កើតបេសកកម្មមួយ ដែលមានកម្លាំងជំរុញយ៉ាងខ្លាំង និងជាបេសកកម្ម ដែលផ្សារភ្ជាប់ភាពអស្ចារ្យ នៅខាងក្នុងខ្លួនអ្នក។ នៅពេលអ្នកផ្សារភ្ជាប់ ទំនាក់ទំនងនេះរួចហើយ

ប្រភព​៖ Inc. Southeast Asia