អាថ៌កំបាំងអាជីពដែលមនុស្សស្រីត្រូវដឹង – Kalib9 គំនិត សហគ្រិនភាព | Kalib9
kalib9

អាថ៌កំបាំងអាជីពដែលមនុស្សស្រីត្រូវដឹង

តើមនុស្សស្រីជោគជ័យ​ ដឹងអ្វីខ្លះ ដែលអ្នកមិនដឹង? តើគេអាចជម្នះ គ្រប់ឧបសគ្គ ទាំងអស់ឡើងដល់ ឋានៈខ្ពង់ខ្ពស់ ក្នុងសង្គមបាន ដោយរបៀបណា? តើគេមាន អាថ៌កំបាំងអ្វី? សៀវភៅមួយក្បាល ដែលមានចំណង ជើងថា The Influence Effect: A New Path to Power for Women Leaders បានលេចចេញ ជារូបរាងឡើង ក្រោយពីមាន កិច្ចសម្ភាសន៍ ជាមួយមនុស្សស្រី ជោគជ័យ រាប់ពាន់នាក់ ហើយសង្ខេបឃើញ អាថ៌កំបាំង ដូចគ្នាចំនួន៤គឺ៖

១. គោលបំណង

មនុស្សគ្រប់គ្នា និយាយអំពីការ ជាប់ចិត្តក្នុងការងារ ដែលមានខ្លឹមសារ។ នៅពេលយើង ប្រើប្រាស់ឆន្ទៈ និងថាមពល ទាំងអស់លើការងារ ដែលយើងធ្វើ យើងត្រូវអត់ធ្មត់ ច្រើនណាស់។ មនុស្សភាគច្រើន យល់រឿងនេះ ប៉ុន្តែមិនបាន ដឹងថាគេ ត្រូវធ្វើអ្វី បើគេមិនទាន់ រកឃើញខ្លឹមសារ ក្នុងការងារ របស់គេ។ មនុស្សខ្លះ មានការងារធ្វើ រាល់ថ្ងៃ ហើយទទួលបាន ប្រាក់ចំណូល ច្រើនល្មមឱ្យគេ អាចមានជីវភាព ធូរធាបាន។ ប៉ុន្តែការងារ ដដែលៗខ្លះ ធ្វើឱ្យមនុស្ស ធុនទ្រាន់ ហើយរឿងធុនទ្រាន់នេះ កើតឡើង ដោយសារតែ ការងារនោះខ្វះ គោលដៅច្បាស់លាស់ ដែលមិនបាន ធ្វើឱ្យអ្នកមាន អារម្មណ៍ពេញចិត្ត អ្វីទាល់តែសោះ ក្រៅតែពីធ្វើ ដើម្បីបំពេញ តាមតួនាទី និងដើម្បីបាន ប្រាក់ចំណូល។ ការងារដែល មានតម្លៃពិតប្រាកដ ត្រូវតែមានគោលបំណង លើសពីប្រាក់ចំណូល។

 

២. វត្តមានក្នុងការងារ

សាកគិតស្រមៃបន្តិចថា ”អ្នកកំពុងតែ ស្ថិតនៅក្នុងកិច្ច ប្រជុំអ្វីមួយ។ មនុស្សគ្រប់គ្នា អង្គុយនិងត្រៀមខ្លួន ជាស្រេច ដើម្បីចូលរួម បញ្ចេញគំនិត យោបល់។ ប៉ុន្តែមានមនុស្ស តែម្នាក់គត់ ដែលមិនទាន់ មកដល់គឺប្រធាន។ នៅពេលប្រធាន ដើរចូលមកដល់ ក្នុងសភាព ប្រញាប់ប្រញាល់ និងបណ្តាលឱ្យ ជ្រុះឯកសារ រប៉ាត់រប៉ាយ ហើយនិយាយ សុំអភ័យទោស ចំពោះការយឺតយ៉ាវ”។ ទិដ្ឋភាព​ នៃការស្រមៃនេះ បញ្ជាក់ថា មនុស្សដែលមក ចូលរួមប្រជុំ យឺតនោះខ្វះទំនុកចិត្ត លើខ្លួនឯង ខ្វះភាពជឿជាក់  និងមិនបង្ហាញ វត្តមានឱ្យបាន ពេញលេញទេ។ ការរៀបចំ ឥរិយាបថ ការនិយាយស្តី និងការសម្តែង កាយវិការ អាចប្រាប់មនុស្ស ជុំវិញឱ្យដឹងច្បាស់ អំពីវត្តមាន របស់អ្នក ចំពោះការងារ។

 

៣. អំណាចនៃការសហការគ្នា

ក្នុងនាមជាមនុស្សស្រី អ្នកមានទំនាក់ទំនង រឿងស្រឡាញ់ និងស្អប់ជាធម្មតា ជាមួយពាក្យសម្តី។ ពាក្យសម្តី ជាច្រកបញ្ចេញ ឥទ្ធិពល ដ៏មានប្រសិទ្ធភាព នៅក្នុងបរិបទ ការងារ ក៏ដូចជា បរិបទសង្គមទូទៅ។ ការសិក្សាបង្ហាញថា ការធ្វើត្រាបតាម ទង្វើ និងទម្លាប់ មនុស្សប្រុស មិនឆ្លុះបញ្ចាំង ឱ្យឃើញអំណាច ពិតប្រាកដ របស់មនុស្សស្រីទេ។​ ធម្មជាតិ មនុស្សស្រី មិនចូលចិត្ត ការប្រកួតប្រជែងទេ ប៉ុន្តែចូលចិត្ត ការសហការគ្នា និងដំណោះស្រាយ ដែលទទួលបាន ជោគជ័យ ទាំងសងខាង។​

៤. គំនិតវិជ្ជមាន

គ្មាននរណាម្នាក់ ទោះជាមនុស្សប្រុស ឬមនុស្សស្រីក៏ដោយ ចង់ធ្វើការ ជាមួយមេដឹកនាំ ដែលគ្មានគោលការណ៍ ហើយធ្វើការ តែតាមអារម្មណ៍ នោះទេ។ ការងារមិនមែន ងាយស្រួលទេ ហើយកាន់តែ ពិបាក ជាពិសេសទៀត នៅពេលអ្នកមាន ឆន្ទៈ និងគោលដៅ ច្បាស់លាស់ ប៉ុន្តែបែរជា បរិស្ថានការងារ មិនអំណោយផល។ ពេលជួបបទ ពិសោធន៍មិនល្អ ក្នុងការងារ ឬក្នុងជីវិត  មនុស្សស្រី មានទំនោរ ចងចាំបានយូរ ហើយមិនចង់ បណ្តោយឱ្យអារម្មណ៍នោះ ទៅណាឆ្ងាយទេ។ ប៉ុន្តែកម្លាំង ពិតប្រាកដ របស់មនុស្ស កើតចេញពី គំនិតវិជ្ជមាន ហើយការរក្សា គំនិតវិជ្ជមាននេះ ជារឿងចាំបាច់ បំផុតក្នុង អាថ៌កំបាំង នៃភាពជោគជ័យ។