ការសន្ទនារវាង ឡៅជឺ និង លោកគ្រូរបស់គាត់បង្កប់អត្ថន័យយ៉ាងអស្ចារ្យមិននឹកស្មានសោះ – Kalib9 គំនិត | Kalib9
kalib9

ការសន្ទនារវាង ឡៅជឺ និង លោកគ្រូរបស់គាត់បង្កប់អត្ថន័យយ៉ាងអស្ចារ្យមិននឹកស្មានសោះ

គុណធម៌អណ្ដាត

អ្នកប្រាជ្ញ ឡៅ ជឺ ( 570 – 490 BC )

មានតំណាលមួយថា …គ្រាមួយ ពេលដែល លោកគ្រូ របស់
ឡៅ ជឺ ឈ្មោះ ឆាងចាំង ធ្លាក់ខ្លួន ឈឺ ជាទម្ងន់ ..គាត់ក៏បានហៅ ឡៅជឺមកឲ្យជួប …

ពេល ឡៅជឹ មកដល់ គាត់ ក៏បាននិយាយទៅកាន់ គ្រូ របស់គាត់ថា ៖
“ លោកគ្រូ ជិតដល់ ពេលឡើងឋានសួគ៌ហើយ …តើលោកគ្រូមានដំបូន្មានអ្វីដល់សិស្សទៀតដែរឬទេ ? “

ឆាងចាំង និយាយដោយសំលេងខ្សាវៗ ថា ៖
” ទោះបីជា ឯងមិនសួរ ក៏យើងនៅតែប្រាប់ឯងជាដដែល!
ពេលឆ្លងកាត់ស្រុកកំណើត ត្រូវចុះពីរទេះ ! តើឯងដឹងទេ ? “

” ខ្ញុំដឹងហើយ លោកគ្រូ ! “ ឡៅជឺ ឆ្លើយ ..

ឆ្លងកាត់ស្រុកកំណើត ឲ្យចុះពីរទេះ បានន័យថា …កុំឲ្យយើងភ្លេច
រឿងដើម មែនទេលោកគ្រូ ? ..”

ឆាងចាំង ញញឺមហើយពោលបន្ដ …. “ ត្រូវហើយៗ ! ចុះចំណែកពាក្យថា
បើដើរកន្លងដើមឈើធំ ឲ្យឈានជំហានខ្លីៗ តើឯងដឹងទេ ?? “

” បាទ ដឹង .. ឡៅជឺ ឆ្លើយ … កន្លងឈើធំ ឲ្យឈានខ្លីៗ មានន័យថា
ត្រូវគោរពមនុស្សចាស់ទុំ អ្នកចេះដឹង មែនទេលោកគ្រូ ?? ..” “

” ត្រូវហើយ ! ” ឆាងចាំង ងក់ក្បាលញញឺមមួយសន្ទុះ ក៏សួរបន្ដ
” ឯងមើលមកយើងមើល៏ ! អណ្ដាតយើងនៅសល់ដែរទេ ? “
” នៅលោកគ្រូ “ ឡៅជឺ ឆ្លើយ …
” ចុះ ធ្មេញរបស់យើងមាននៅសល់ទេ ?? ” លោកគ្រូ សួរបន្ដ ..
“ សូម្បីតែមួយ ក៏គ្មានដែរ លោកគ្រូ ” ឡៅជឺ ឆ្លើយតប ..

ឆាងចាំង សួរបន្ដ …” ឯងគិតទៅមើល៏ថា តើរឿងនេះ យើងចង់
និយាយពីអ្វីដែរ ?? “

ឡៅជឺ គិតមួយសន្ទុះ ទើបឆ្លើយ ..

” ឱ! ខ្ញុំ នឹកឃើញហើយលោកគ្រូ ! ការដែលអណ្ដាតនៅសល់
គឺព្រោះតែ វាទន់ …ឯធ្មេញដែលបាកអស់ គឺព្រោះពីវារឹងហួសហេតុពេក
…អញ្ចឹងមែនទេ លោកគ្រូ ?? “

ឆាងចាំង អង្អែលខ្នងដៃរបស់ ឡៅជឺ ហើយពោលដោយក្ដីរំភើបថា ៖
” ពិតមែនហើយ ! រឿងរ៉ាវផ្សេងៗ សព្វបែបយ៉ាង នៅលើលោកនេះ
ហេតុផលនៃការប្រព្រឹត្ដចំពោះខ្លួនឯង និងការប្រព្រឹត្ដចំពោះអ្នកដទៃ
វាស្ថិតនៅលើរឿងអណ្ដាត និងធ្មេញ តែប៉ុណ្ណោះ … យើងពុំមានអ្វី
នឹងប្រាប់ ឯងឲ្យលើសពីនេះទៀតទេ …! “

អត្ថបទដកស្រង់៖ cambodiandream

 

error: Content is protected !!