កុំព្យូទ័រ Microsoft Surface ស៊េរីថ្មី​ទាំង​នេះ​តម្លៃ​ថោក​ជាង​មុន និង​ដើរ​យឺត​ជាង​មុន! – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

កុំព្យូទ័រ Microsoft Surface ស៊េរីថ្មី​ទាំង​នេះ​តម្លៃ​ថោក​ជាង​មុន និង​ដើរ​យឺត​ជាង​មុន!

កុំព្យូទ័រ Microsoft Surface ស៊េរីថ្មី​ទាំង​នេះ​តម្លៃ​ថោក​ជាង​មុន និង​ដើរ​យឺត​ជាង​មុន!

ក្រុមហ៊ុន Microsoft ទើបតែដាក់​លក់​នូវ Surface ម៉ូឌែល​ថ្មីប្រភេទ​កុំព្យូទ័រ​យួរដៃ​ធម្មតា ជាមួយ​តម្លៃ​សមរម្យ​ត្រឹមតែ 799 ដុល្លារ ជាមួយកំលាំងម៉ាស៊ីនល្មម នៅលើវេបសាយផ្លូវការរបស់ពួកគេ។ ក្រុម​ហ៊ុននេះ មិនបានដាក់បង្ហាញជាព្រឹត្តិការណ៍អ្វីជាធំដុំនោះទេ ដោយសារវាគ្រាន់តែម៉ូឌែលធម្មតា តែស៊េរីថ្មី និង​មានជម្រើសកំលាំងម៉ាស៊ីន 3 ប្រភេទ សម្រាប់ឲ្យអ្នកប្រើប្រាស់ជ្រើសរើស។

cover

 

កុំព្យូទ័រយួរដៃនេះ មានចំនួន 4 ពណ៌ដូចជាពណ៌ទឹកប្រាក់, ពណ៌ត្នោត, ពណ៌ប្រផេះ និងពណ៌ទឹ​ក​មាស​។ សម្រាប់តម្លៃ 799 ដុល្លារ មានមកជាមួយស៊ីភីយូ Intel Core m3, ជីភីយូ HD Graphic 615, រ៉េម​ទំហំ 4GB និងអង្គចងចាំ 128GB, សម្រាប់តម្លៃ 999 ដុល្លារ មានមកជាមួយស៊ីភីយូ Core i5, ជម្រើស​រ៉េម 4GB ឬ 8GB និងអង្គចងចាំ 128GB ចំនែកឯតម្លៃ 1,599 ដុល្លារ មានមកជាមួយស៊ីភីយូ Core i7, ទំហំ​រ៉េម 8GB និងអង្គចងចាំ 256GB ។ ចុចតាម លីងនេះ ដើម្បីទៅកាន់វេបសាយដាក់លក់​ម៉ូឌែល​កុំព្យូទ័រ​ទាំងនេះ។

ស្របពេលនេះ Microsoft មិនបានបញ្ជាក់ពីម៉ូឌែល ដែលបញ្ចេញលក់នូវម៉ូឌែលតម្លៃសមរម្យនេះទេ ប៉ុន្តែ​យើងអាចដឹងបានថា ប្រាក់ចំណូលរបស់ Surface មានការកើនឡើងត្រឹមតែ 1 ភាគរយ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារពីមុនពួកគេលក់ពពួកម៉ូឌែល Surface នេះទាំងស៊េរីកូនកាត់, កុំព្យូទ័រយួរដៃ និង​កុំព្យូទ័រ​ដាក់លើតុ មានតម្លៃថ្លៃខ្លាំងពេក ទើបពួកគេងាកមកលក់តម្លៃសមរម្យបែបនេះ។

បើនិយាយពី Surface ម៉ូឌែលមុនៗ ដូច Surface Pro ដែលចេញតាំងពីដើមឆ្នាំ 2017 ហាក់បីជាស្ងាត់​ចំនួន​អ្នក​ប្រើប្រាស់ ជាមួយការលក់បានតិច ព្រោះតម្លៃរបស់វាថ្លៃពេក ស្របពេលរបាយការណ៍​ប្រាក់ចំណូល​ចេញមកពីមួយឆ្នាំទៅមួយឆ្នាំ ឡើងមិនលើសពី 1 ភាគរយ។

1

សរុបសេចក្តីមក ក្រុមហ៊ុន Microsoft ទើបតែដាក់លក់នូវកុំព្យូទ័រយួរដៃ Surface ស៊េរីថ្មីជាមួយ​កំលាំង​ម៉ាស៊ីន 3 ប្រភេទ រួមទាំងតម្លៃសមរម្យជាងមុន។ លើសពីនេះ ទៅទៀត មានគេរំពឹងទុកថា កុំព្យូទ័រ​ម៉ូឌែល​​នេះ អាចជួយដល់ក្រុមហ៊ុននេះ មានអតិថិជនទិញច្រើន រកប្រាក់ចំណូលបានច្រើនជាងការលក់ Surface តម្លៃថ្លៃគ្មានអ្នកទិញច្រើន។

ដោយ: Hong 10:45 AM, 03 February ប្រភព: The Verge Tag: កុំព្យូទ័រ