គន្លឹះងាយៗ​ដើម្បី​អោយ​ចម្រៀង​ដែល​ចាក់​នៅ​លើ YouTube នៅ​តែ​ដំណើរ​ការ​ដដែល បើ​ទោះ​ជា​អ្នក​បាន​ចាកចេញក៏ដោយ – Kalib9 បច្ចេកវិទ្យា​ | Kalib9
kalib9

គន្លឹះងាយៗ​ដើម្បី​អោយ​ចម្រៀង​ដែល​ចាក់​នៅ​លើ YouTube នៅ​តែ​ដំណើរ​ការ​ដដែល បើ​ទោះ​ជា​អ្នក​បាន​ចាកចេញក៏ដោយ

គន្លឹះងាយៗ​ដើម្បី​អោយ​ចម្រៀង​ដែល​ចាក់​នៅ​លើ YouTube នៅ​តែ​ដំណើរ​ការ​ដដែល បើ​ទោះ​ជា​អ្នក​បាន​ចាកចេញក៏ដោយ

YouTube ជាគេហទំ​ព័រដ៏ធំមួយដែលមាន អ្នកប្រើប្រាស់​យ៉ាង​ច្រើន នៅ​ទូទាំង​ពិ​ភពលោក សូម្បីក្នុង ប្រទេស​យើង ក៏មាន​អ្នក​បាន​ស្គាល់ និង ប្រើច្រើនដែរ។ វាជាគេហទំព័រសម្រាប់ ទស្សនា​នូវ​វីដេអូ​ផ្សេងៗ​ជាច្រើន រាប់​បញ្ចូលទាំងវីដេអូកម្សាន្ត បទចម្រៀងតន្ត្រី និង ព្រឹត្តិការណ៍នានាជាដើម។ លើសពីនេះ ទៀត​គេហទំព័នេះ ក៏មានគណនីផ្សេងៗដែលសម្បូរ ទៅដោយវីដេអូល្អ ហើយក្នុងនោះ ក៏មានវីដេអូអប់រំ និង​ការ​សិក្សាស្រាវជ្រាវទៀតផង។

Cover

 

ជាធម្មតា រាល់ការចាក់តន្ត្រីនៅលើ YouTube គឺវាដំណើរការ នៅដែលពេលអ្នកទស្សនាប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើអ្នកចាកចេញ ការចាក់តន្ត្រីនោះ ក៏លែងលឺសំលេង និង ដំណើរការទៀតដែរ។ ចុះធ្វើយ៉ាងណា ដើម្បីអោយតន្ត្រីដែលអ្នកបានចាក់ក្នុង YouTube នៅតែដំណើរការដដែល បើទោះជាអ្នកបាន​ចាកចេញ​ពី​កម្មវិធីនេះ​ក៏ដោយ? អញ្ចឹងសម្រាប់ថ្ងៃនេះ យើងនឹងណែនាំគន្លឹះមួយ សម្រាប់ប្រិយមិត្ត​ iOS ទាំងអស់ អោយ​បានដឹងពីគន្លឹះមួយនេះ តាមរបៀបងាយៗដូចខាងក្រោម៖

ជំហ៊ានទី1: ជាដំបូង សូមចូលទៅកាន់ App Store ហើយទាញយកកម្មវិធីមួយឈ្មោះ Dolphin X ដោយ ចុចត្រង់នេះ ។

Pic 1

ជំហ៊ានទី2: ចូលទៅក្នុងកម្មវិធីនោះ ហើយចុច Allow តាមអ្វីដែលវាបានដាក់អោយ ហើយចុច Start។ បន្ទាប់មក សូមចុចលើកម្មវិធី YouTube រួចវាយបទចម្រៀងដែលអ្នកចង់ស្តាប់ ហើយចុច​ដំណើរការ​ចាក់ទៅ។ បន្ទាប់ពីវាដំណើរការហើយ សូមចុចចាកចេញ (ពេលនោះ តន្ត្រីវាបិទលែងលឺ) ចុងក្រោយ ចុច​អូស​បើក Control Center ហើយចុច Play ត្រង់កន្លែង Music ជាការស្រេច។

Pic 2

ដូច្នេះក្រោយពេល ដែលអ្នកបានធ្វើតាមវិធីងាយៗខាងលើរួចហើយ រាល់តន្ត្រីដែលអ្នកបានចាក់ក្នុង YouTube គឺនៅតែដំណើរការដដែល បើទោះបីជាអ្នកបានចាកចេញពីកម្មវិធីនេះក៏ដោយ។ ដូច្នេះ បើ​មិត្តអ្នកអាន iOS ដែលចង់ដឹងពីគន្លឺះមួយនេះ អាចសាកល្បងធ្វើវាឥលូវបាន។ យ៉ាងណា វិធីនេះ គឺ​សម្រាប់​អ្នកដែលមិនទាន់ដឹង ប៉ុន្តែបើសម្រាប់អ្នកដែលបានដឹងហើយ ក៏អាចចែករំលែកគន្លឹះមួយនេះ ទៅ​កាន់​មិត្តភក្តិរបស់អ្នកបានដែរ។

 

ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ