ហួសចិត្ត!! បុរសម្នាក់ទិញផ្លែឪឡឹក ៩០ដុល្លារ សប្បាយចិត្តខ្លាំងពេក ទៅដល់ផ្ទះពុះមើលភ្លាមៗ ស្ទើរតែមិនជឿនឹងភ្នែក! – Kalib9 គំនិត | Kalib9
kalib9

ហួសចិត្ត!! បុរសម្នាក់ទិញផ្លែឪឡឹក ៩០ដុល្លារ សប្បាយចិត្តខ្លាំងពេក ទៅដល់ផ្ទះពុះមើលភ្លាមៗ ស្ទើរតែមិនជឿនឹងភ្នែក!

ហួសចិត្ត!! បុរសម្នាក់ទិញផ្លែឪឡឹក ៩០ដុល្លារ សប្បាយចិត្តខ្លាំងពេក ទៅដល់ផ្ទះពុះមើលភ្លាមៗ ស្ទើរតែមិនជឿនឹងភ្នែក!

សារព័ត៌មានបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលក់ដូរម្នាក់ គឺជាអ្នកលក់ដ៏ឆ្លាតវៃ លក់ផ្លែឪឡឹក ដោយផ្លែឪឡឹកនោះមានទម្រង់ជាយន់ប៉ៅ ដែលមានលក្ខណៈជាមាសដុំ ទម្រង់ដូចរូបិយវត្ថុរបស់ប្រទេសចិននោះឯង ហើយក៏មានអតិថិជនម្នាក់ស្រលាញ់ផ្លែឪឡឹកនោះខ្លាំងណាស់ បានសម្រេចចិត្តយកប្រាក់ ៣,០០០ ដុល្លារ រូបិយប័ណ្ណប្រាក់តៃវ៉ាន់ ដើម្បីចង់ភ្លក្សរសជាតិប្លែកថ្មីគឺផ្លែឪឡឹកយន់ប៉ៅនេះ។

នៅចំហៀងផ្លែឪឡឹកមានស្នាមពុម្ពជាតួអក្សរ ហ្វូ ដែលប្រែថា ជូនពរ គាត់ក៏ដកប្រាក់ចេញពីហោប៉ៅភ្លាមៗ បន្ទាប់មកក៏យួរទៅផ្ទះ ពេលមកដល់ផ្ទះគាត់សប្បាយចិត្តពន់ពេកដែលបានផ្លែឪឡឹកចម្លែកមួយនេះ ក្នុងចិត្តស្ទើរតែផ្ទុះទៅហើយព្រោះចង់ឃើញសាច់ឪឡឹកខាងក្នុង ប្រហែលជាក្រអូបផ្អែមឆ្ងាញ់ហើយមើលទៅ គិតថានៅខាងក្នុងប្រហែលជាមានអ្វីប្លែកហើយ គាត់ក៏សម្រេចចិត្តយកកាំបិតមកពុះភ្លាមៗ។

ពេលពុះភ្លាមស្ទើរតែមិនជឿនឹងភ្នែក ព្រោះផ្លែឪឡឹកខ្ចី មិនសូវក្រហមប៉ុន្មានទេ ខាងក្នុងនៅសដុំៗ គាត់មានអារម្មណ៍ខឹងយ៉ាងខ្លាំងដែលខ្លួនជាមនុស្សល្ងង់ មើលត្រឹមតែខាងក្រៅ ដោយមិនបានសុំអ្នកលក់ឡាវមើលខាងក្នុងមុននឹងទិញ ជំនួយពាក្យជូនពរ បែរជាមកដល់ផ្ទះក្ដៅចិត្តឆែវ ចាំទុកក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ សូមកុំមើលអ្វីៗត្រឹមតែសំបកក្រៅ។

ឲ្យលុយអញវិញមក!