ទម្លាប់១១យ៉ាងដែលអ្នកកំពុងតែបំផ្លាញខ្លួនឯងជារៀងរាល់ថ្ងៃ – Kalib9 ប្លែកៗ | Kalib9
kalib9

ទម្លាប់១១យ៉ាងដែលអ្នកកំពុងតែបំផ្លាញខ្លួនឯងជារៀងរាល់ថ្ងៃ

មនុស្សតែងតែប្រព្រឹត្តកំហុសជារៀងរាល់ថ្ងៃដោយជៀសមិនផុតនោះទេ។ ខណៈពេលដែលយើងខិតខំចំណាយពេលយ៉ាងច្រើនដើម្បីកសាងខ្លួនយើង តែយើងក៏បានធ្វើនូវរឿងមួយចំនួនដែលបំផ្លាញខ្លួនរបស់យើងផងដែរ ហើយយើងតែងតែធ្វើវាដោយមិនបានដឹងខ្លួននោះទេ។ ពួកយើងមានទំលាប់ខ្លះ​អាកប្បកិរិយាខ្លះ ក៏ដូចជាគំនិតខ្លះដែលធ្វើឱ្យខ្លួនយើងកាន់តែចុះខ្សោយ និងបាត់បង់ការទុកចិត្តលើខ្លួនឯង។ ខាងក្រោមនេះជាទម្លាប់ទាំង១១យ៉ាងដែលយើងតែងតែធ្វើចំពោះខ្លួនឯង និងធ្វើឱ្យខ្លួនឯងមានអារម្មណ៍មិនល្អកើតឡើង។

១. ការឆ្ងល់អំពីខ្លួនឯង

មិនមាននរណាល្អគ្រប់ដប់នោះទេ ហើយជីវិតគឺត្រូវតែធ្វើដំណើរទៅមុខដើម្បីស្វែងរកនូវអ្វីដែលល្អ និងការរស់នៅប្រកបដោយភាពអត់ខ្ចោះ។ ប៉ុន្តែទន្ទឹមនឹងនោះ យើងតែងតែមិនជឿជាក់លើខ្លួនឯង និងតែងតែចោទសួរខ្លួនឯងអំពីសមត្ថភាពរបស់ខ្លួនគ្រប់ពេល។ ការមិនទុកចិត្តលើខ្លួនឯងនាំមកនូវភាពមិនមានទំនុកចិត្ត និងការធ្វើការងារមិនបានល្អ ដែលកាន់តែធ្វើឱ្យភាពជឿជាក់លើខ្លួនឯងកាន់តែកាត់បន្ថយ។

២. ការប្រៀបធៀប

ពួកយើងចូលចិត្តណាស់ក្នុងការប្រៀបធៀប។ តើគេមានឡានល្អជាងខ្ញុំឬ? គេមានជីវិតប្រសើរជាងខ្ញុំឬ? ហេតុអ្វីក៏គេជោគជ័យជាងខ្ញុំ? មានសំណួរជាច្រើនដែលយើងតែងតែសួរខ្លួនឯង ហើយការគិតទាំងនេះមិនបានជួយឱ្យយើងរីកចំរើនទេ គ្រាន់តែធ្វើឱ្យយើងកាន់តែខ្សោយតែប៉ុណ្ណោះ។

៣. គោលដៅដែលមិនអាចទៅរូច

ពួកយើងតែងតែដៅនូវគោលដៅដែលមិនអាចទៅរួចក្នុងជីវិតរបស់យើង។ ពួកយើងមិនបានប៉ាន់ស្មានពីសមត្ថភាព ហើយតែងតែធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួនយើង។ នៅពេលដែលរឿងទាំងនេះកើតឡើង យើងនឹងដួលរលំ ហើយការដួលរលំនេះនឹងធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត និងកាន់តែចោទសួរអំពីសមត្ថភាពខ្លួនឯង។

៤. ការងប់ងល់

ពួកយើងតែងតែងប់ងល់ជាមួយនឹងវត្ថុ ឬក៏មនុស្ស ហើយការងប់ងល់នេះបានគ្រប់គ្រងគំនិត និងវិញ្ញាណរបស់យើង។ ការងប់ងល់នឹងស្រលាញ់អ្នកណាម្នាក់គឺពិតជាគ្រោះថ្នាក់ ជាពិសេសនៅពេលដែលការស្រលាញ់នោះមានតែម្ខាង នោះការងប់ងល់របស់យើងនឹងក្លាយជាការអាក់អន់ចិត្ត ហើយការអាក់អន់ចិត្តនេះនឹងនាំមកនូវភាពអវិជ្ជមានកាន់តែខ្លាំងដោយមិនងាយនឹងភ្លេចនោះទេ។

៥. ការអាណិតខ្លួនឯង

ពួកយើងតែងតែមានទម្លាប់អាក្រក់ក្នុងការអាណិតខ្លួនឯង។ ក្នុងការបែកគ្នា ឬក៏បរាជ័យក្នុងការប្រលង មិនបានឡើងដំណែងក្នុងកន្លែងធ្វើការ តែតាមពិតយើងមិនបានទទួលនូវអ្វីដែលយើងបានធ្វើ ហើយនឹងធ្វើឱ្យអ្នកគិតថាខ្លួនឯងជាជនរងគ្រោះ។ ជំនួសឱ្យការខិតខំតស៊ូម្តងទៀត យើងច្រើនតែបន្ទោសលើព្រហ្មលិខិត និងដាក់បណ្តាស់សារនីស្ស័យរបស់យើង។

៦. ការវាយតំលៃលើខ្លួនឯងហួសហេតុពេក

ការឆ្លុះបញ្ចាំងគឺជារឿងល្អ ជាពិសេសគឺការឆ្លុះបញ្ចាំងពីអាកប្បកិរិយាគឺជារឿងល្អ ប៉ុន្តែយើងមិនបានឈប់ត្រឹមនោះទេ ពួកយើងតែងតែវាយតម្លៃលើខ្លួនឯងដូចជា ខ្ញុំមិនល្អគ្រប់គ្រាន់ ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ ដែលនេះគឺជាការវាយតម្លៃដ៏អវិជ្ជមានដែលយើងបានផ្តល់សម្រាប់ខ្លួនឯង ហើយនឹងធ្វើឱ្យយើងកាន់តែបារម្ភ ហើយការភ័យខ្លាចនឹងចូលមកដល់។

៧. មិនមានជំនឿលើរាងកាយខ្លួនឯង

ការដែលពេញចិត្តចំពោះរាងកាយរបស់យើងជារឿងដែលយើងចាំបាច់ត្រូវតែរៀននៅពេលដែលយើងចាស់ទុំ ប៉ុន្តែពួកយើងភាគច្រើនមិនទទួលយកនូវខ្លួនយើងនោះទេ។ ការមិនទទួលយកខ្លួនឯងនេះមានន័យថាយើងមិនជឿលើខ្លួនឯង ដែលចុងក្រោយនឹងធ្វើឱ្យខ្លួនឯងមានអារម្មណ៍ចុកចាប់ និងអស់សង្ឃឹម។

៨. ទម្លាប់មិនល្អ

ទម្លាប់របស់យើងអាចបញ្ជាក់ពីយើងបានយ៉ាងច្រើន ហើយយើងគ្រប់គ្នាក៏មានទម្លាប់មិនល្អយ៉ាងច្រើនផងដែរ។ វាអាចជាទម្លាប់នៃការញ៉ាំអាហារអាក្រក់ៗ រហូតការជក់បារីនេះហើយដែលធ្វើឱ្យយើងចេះតែធ្វើប្រជាភិថុត និងមិនអាចឱ្យយើងឈានទៅរកអនុភាពពិតរបស់ខ្លួនយើងបាន។

៩. ការរុញច្រានមនុស្សសំខាន់ៗចេញ

ពួកយើងតែងតែមានទម្លាប់លេងសើចជាមួយមនុស្ស។ ពួកយើងតែងតែទាក់ទាញនូវអ្នកមិនល្អ ហើយមើលរំលងមនុស្សដែលសំខាន់សម្រាប់ខ្លួនយើង។ នេះជាមូលហេតុដែលធ្វើឱ្យអ្នកដទៃចេញឆ្ងាយ និងធ្វើឱ្យខ្លួនយើងកាន់តែឯកោនៅពេលដែលយើងត្រូវការអ្នកដទៃ។ ការរុញច្រានអ្នកដែលស្រលាញ់យើងចេញគឺធ្វើឡើងដោយយើងមិនដឹងខ្លួន ហើយវានឹងធ្វើឱ្យយើងឈឺចាប់នាពេលខាងមុខ។

១០. មិនបានជ្រើសយកអ្វីដែលសំខាន់ពិតប្រាកដ

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានគំនិតដែលពិចារណាបានច្បាស់នោះទេ ហើយក៏មិនមែនមនុស្សទាំងអស់សុទ្ធតែមានសមត្ថភាពក្នុងការស្វែងយល់ពីអ្វីដែលសំខាន់នោះដែរ។ ពួកយើងច្រើនតែមិនបានរ់ៀបចំ និងចុងក្រោយចំនាយពេលច្រើនទៅលើអ្វីដែលមិនមានតម្លៃ។

១១. យើងតែងតែរំលឹកពីចំណុចមិនល្អរបស់ខ្លួន

ពួកយើងពូកែក្នុងការរំលឹកអំពីចំណុចមិនល្អរបស់ខ្លួនដូចជា តើខ្ញុំធាត់ទេ? ខ្ញុំប្រាកដជាធាត់ ហើយគ្រប់គ្នានឹងស្អប់ខ្ញុំ។ នេះគឺជាការសន្ទនាក្នុងចិត្តមួយដែលយើងតែងតែរំលឹកឃើញ។ ឃ្លាដ៏សាមញ្ញដែលថា ខ្ញុំមិនល្អគ្រប់គ្រាន់ អាចធ្វើឱ្យយើងបំផ្លាញនូវការទុកចិត្តរបស់យើង ហើយសកម្មភាពនេះតែងតែកើតមានជារៀងរាល់ថ្ងៃ៕

រៀបរៀងដោយ៖ ចំរើន អត្តបទ៖ ច្បាស់ណាស់ ប្រភព៖ Meaww