ធ្លាប់ឆ្ងល់ទេ ខ្សែកដៃរបស់អ្នកប្រាប់ពីអ្វីដល់អ្នកខ្លះ? – Kalib9 ហុងស៊ុយ | Kalib9
kalib9

ធ្លាប់ឆ្ងល់ទេ ខ្សែកដៃរបស់អ្នកប្រាប់ពីអ្វីដល់អ្នកខ្លះ?

អ្នកប្រហែលជាធ្លាប់លឺហើយអំពីការមើលបាតដៃ ប៉ុន្តែការមើលខ្សែនៅកដៃក៏ជាផ្នែកមួយនៃវិជ្ជានៃការមើលបាតដៃផងដែរ។ មានរឿងជាច្រើនដែលគេអាចដឹងពីខ្លួនរបស់អ្នកបានដោយគ្រាន់តែមើលទៅលើខ្សែនៅលើកដៃរបស់អ្នក។ វាជាធម្មជាតិរបស់មនុស្សគ្រប់គ្នាដែលតែងតែចង់ដឹងអំពីអនាគតរបស់ពួកគេ ដូចនេះអ្នកគ្រាន់តែមើលទៅលើខ្សែនៅកដៃរបស់អ្នកបានហើយ ដោយមិនចាំបាច់ទៅរកគ្រូទាយឯណាទៀតនោះទេ។

មុននឹងក្រលេកទៅមើលអំពីខ្សែដៃ យើងគួរតែចាប់ផ្តើមឆែកមើលថាតើកដៃរបស់យើងមានប៉ុន្មានខ្សែ។ ចំនួនខ្សែនៅលើកដៃក៏ពាក់ព័ន្ធផងដែរជាមួយនឹងអាយុរបស់យើង។ មនុស្សភាគច្រើនមាន ៣ខ្សែ ខណៈដែលមនុស្សដែលមាន៤ខ្សែគឺជាអ្នកដែលមានអាយុវែង។

១. ខ្សែស្ថិតនៅជិតកដៃបំផុត

បើសិនជាអ្នកមើលឃើញខ្សែដែលច្បាស់ និងជ្រៅ មានអ្នកនឹងមានសុខភាពល្អ។ ប៉ុន្តែបើខ្សែនោះដាច់ៗ មានន័យថាសុខភាពរបស់អ្នកមិនសូវជាល្អ ហើយអ្នកមិនសូវមើលថែខ្លួនឯងនោះទេ។ ប៉ុន្តែបើខ្សែដំបូងនៅដាច់ ខណៈដែលខ្សែផ្សេងទៀតជ្រៅ នោះជីវិតពីក្មេងរបស់អ្នកនឹងពិបាក ប៉ុន្តែនៅពេលអនាគតអ្នកនឹងមានភ័ព្វសំណាង។

២. បើសិនជាខ្សែដំបូងកោងឡើងលើ

ចំពោះបុរស វាផ្តល់ដំណឹងឱ្យដឹងអំពីសុខភាពនៃការបន្តពូជ។ ចំពោះស្ត្រី វាតំណាងឱ្យឧបសគ្គ និងការឈឺចាប់នៅតាមផ្លូវនៃដំណើរជីវិត ជាពិសេសគឺពេលសម្រាលកូន។

៣. ខ្សែទី២ដែលលេចឡើងនៅលើកដៃ

បើសិនជាខ្សែនោះច្បាស់ និងជ្រៅ មានន័យថាអនាគតទៅអ្នកនឹងមានទ្រព្យសម្បត្តិហូរហៀរ។

៤. ខ្សែទីបី

ខ្សែទីបីនៅលើកដៃតំណាងឱ្យវត្តមានរបស់អ្នកក្នុងចំណោមមិត្តភក្តិ និងសហគមន៍របស់អ្នក។ បើសិនជាវាជ្រៅ និងត្រង់ អ្នកនឹងក្លាយជាមនុស្សដែលមានឥទ្ធិពលក្នុងសហគមន៍របស់អ្នក។ ប៉ុន្តែបើសិនជាខ្សែទី២ដាច់ ខណៈដែលខ្សែទី៣ជ្រៅ នោះតំណាងថាការនាំមុខនៃពេលវេលារបស់អ្នក។

៥. ខ្សែទី៤

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមាននោះទេ ប៉ុន្តែបើអ្នកមាន នោះអ្នកនឹងជាមនុស្សដែលមានអាយុវែងជាងអ្នកដែលមិនមានខ្សែទី៤នេះ។ ខ្សែទី៤នេះក៏បង្ហាញពីថាមពលខ្លាំងបន្ថែមលើខ្សែទី៣ផងដែរ ឧទាហរណ៍បើសិនជាខ្សែទី៣បង្ហាញថាអ្នកជាមនុស្សដែលមានឥទ្ធិពល នោះខ្សែទី៤នឹងតំណាងថា ឥទ្ធិពលរបស់អ្នកពិតជាខ្លាំងអស្ចារ្យ។

៦. មិនមែនគ្រប់គ្នាសុទ្ធតែមាន៤ខ្សែនោះទេ ខ្លះមានតែ១ខ្សែតែប៉ុណ្ណោះ

បើសិនជាអ្នកជាមនុស្សដែលមានតែខ្សែតែមួយ នោះបង្ហាញថាក្នុងរយៈពេលនៃជីវិតរបស់អ្នកគឺអ្នកនឹងជួបប្រទះបញ្ហាសុខភាពច្រើន ហើយខ្សែនេះក៏តំណាងឱ្យរយៈពេលនៃការបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរដែរ៕

រៀបរៀងដោយ៖ ចំរើន

ប្រភព៖ Proamazing