ធ្វើ​បាន​ទេ ជូត ឆ្លូវ ខាល​ ថោះ មមី វក និង ច ដោយ​គ្រាន់​តែ​ស៊ែរ​ចេញ​ថ្ងៃ​នេះ ហើយ​អ្វី​ៗ​នឹង​ប្រសើរ​ឡើង? – Kalib9 ហុងស៊ុយ | Kalib9
kalib9

ធ្វើ​បាន​ទេ ជូត ឆ្លូវ ខាល​ ថោះ មមី វក និង ច ដោយ​គ្រាន់​តែ​ស៊ែរ​ចេញ​ថ្ងៃ​នេះ ហើយ​អ្វី​ៗ​នឹង​ប្រសើរ​ឡើង?

តើ​ហេតុ​អ្វី​បាន​ជា​ហ៊ាន​ថា ៧ ឆ្នាំ​នេះ មិន​មែ​នអន់​ទេ ព្រោះ​ក្រោយ​ស៊ែរ​ចេញ​អ្នក​នឹង​ល្អ​ប្រសើរ​ឡើងៗ សំណាង​ចូល​ពេញ​ផ្ទះ? ហេតុ​ផល​ព្រោះ​ថ្ងៃស្អែកនេះ រាសី​អ្នក​មិន​សូវ​ជាល្អ​ទេ តែ​តាម​ក្បួន​អោយ​តែអ្នកធ្វើការ​បន់​ស្រន់​ មិន​ថា​ដោយ​វិធី​ណា​ទេ អោយ​តែ​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​នឹង​អាចរ​ួចផុត​រាល់​កម្មពារ​ទាំងនោះ ហើយ​រាសី​អ្នក​នឹង​ប្រែ​មក​ជា​ល្អ​ប្រសើរឡើងវិញ ។ ក្នុង​ន័យ​នេះ​ផង​ដែរ ការ​បន់​ស្រន់​នៅ​ទីនេះ មាន​ការ​ស៊ែរ​ចេញ នោះ​មាន​ន័យ​ថា​អ្នក​បាន​បន់​ស្រន់​បញ្ចៀស​រាល់​ឧបទ្រព្យ​ទាំង​នោះ អោយ​រលាយ​ចាក​ឆ្ងាយ​អំពី​អ្នក​ និង​ក្រុមគ្រួសារ​អ្នក។

 

ដោយ​សារ​តែ​បែប​នេះ​ហើយ​អ្នក​នឹ​ង​អាច​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ មានតែអ្នកស្រលាញ់ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ…សាធុ…សាធុ…

 

ខាងក្រោមគឺជាមូល​ហេតុ​ដែល​អ្នក​ត្រូវ​ស៊ែរ​ចេញ ដោយ​យោង​ទៅ​លើ​ហោរាសាស្រ្ត​ប្រចាំថ្ងៃ (០៦.០២.២០១៨)

 

ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ផង​។​ការរស់នៅ​មិន​ថា​ការងារ​បញ្ហា​ផ្ទាល់ខ្លួន​ឬ​បញ្ហា​ប្រាក់កាស​តែង​ជួប​រឿង​រាវ​ខ្វាយខ្វល់​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក​ប៉ុន្តែ​យ៉ាងណា​លោក​អ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ​ហើយ​មិន​ត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។ ​ រីឯ​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​សម្បូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​បញ្ហា​ជម្លោះ​ពិតជា​កើត​ឡើង​ញឹកញាប់​ពុំខាន​៕

 

ឆ្នាំឆ្លូវ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លាក់​មក​ត្រូវ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង​ថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុម​មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​បើ​ពុំនោះ​ទេ​កើត​មាន​តែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕

 

ឆ្នាំខាល រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ប្រយ័ត្ន​ទទួលរង​ការខូចខាត​អ្វីមួយ​រក​នឹកស្មាន​មិន​ដល់​។​ក្រៅពី​នេះ​បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយ​ក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

ឆ្នាំថោះ ​រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយ​មាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​បង្ករឿង​។​ការរស់នៅ​លោក​អ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការ​កើត​មាន​ជម្លោះ​ណា​មួយ​ព្រោះតែ​បញ្ហា​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួប​តែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរទេ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំ​ឱ្យ​ខ្វាយខ្វល់​ជា​ញឹកញាប់ ៕

 

ឆ្នាំមមី ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព ក្តៅ​ខ្លះ ត្រជាក់​ខ្លះ​ហើយ​ការបំពេញ​ការងារ​អ្វី​មិនសូវ​ជា​រលូន​ល្អ​ទេ​ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្សសម្តី​បន្តិចទើប​ជា​ការប្រពៃ​បំផុត​៕

 

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ទោះ​ប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ឆាប់​មាន​ការប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ក្បែរ​ខ្លួន​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំ​មាន​បញ្ហា​ចម្រូងចម្រាស​ណាមួយ​នាំ​ត្រូវ​ឈឺក្បាល​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខ​ដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំច រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​តោង​តែ​គិតមុខគិតក្រោយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះ​ពេលនេះ​មុន​នឹង​ចង់​ចុះ​ទុន​អ្វី​មួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទើប​កើត​មាន​រឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន ហើយ​ពេល​ខ្លះ​ត្រូវ​តម្លើង​សរសៃ ក ដាក់​គ្នា​ទៀត​ផង​៕

 

ផ្តល់សិទ្ធដោយ៖ Moha Sneha

error: Content is protected !!