បច្ចេកទេសដាំត្រប់ស្រួយឲ្យបានត្រឹមត្រូវ – Kalib9 សហគ្រិនភាព | Kalib9
kalib9

បច្ចេកទេសដាំត្រប់ស្រួយឲ្យបានត្រឹមត្រូវ

PH ដីសមស្រប់សំរាប់ដាំត្រប់ស្ថិតនៅចន្លោះពី ៥.៥ ទៅ ៦.៥ ១.ការធ្វើដីបណ្តុះកូន – ធ្យូងអង្កាមត្រាំទឹក ២យប់ទុកអោយស្រស់ចំនួន៣ធុងស្ពេត្រូ – លាមកគោស្ងួតដែលម៉ត់ល្អចំនួន ២ធុងស្ពេត្រូ – ដីមានជីជាតិ ឬជីកំប៉ុស្ត ឬដីតំបូក ដែលម៉ត់ល្អ ចំនួន១ធុងស្ពេត្រូច្របល់ដីទាំងនោះអោយបានសព្វល្អរួចយកវាទៅ លីង ឬចំហុយឬក៏ជ្រកថង់រួចចង់មាត់អោយជិតល្អដាក់នៅក្រោមកំដៅថ្ងៃរយះពេល ១សប្តាហ៍ ទើបយកមកបណ្តុះបាន។

 

19224889_1381646288587002_2097351807893113819_n

 

19224769_1381646195253678_1380791492721816115_n

 

++ សារៈប្រយោជន៍នៃការលាយល្បាយដីបណ្តុះកូន – គ្រាប់ងាយដុះ ឬដុះលូតលាស់ល្អ – កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់ – សម្លាប់មេរោគ (ជម្ងឺ) ដែលបង្ករអោយកូនបន្លែរលួយ – សម្លាប់គ្រាប់ស្មៅចង្រៃ – សម្លាប់ពង និងសត្វល្អិតចង្រៃក្នុងដី។

 

19146286_1381646315253666_2745306509800783679_n

 

២. ការធ្វើរោងបណ្តុះកូន ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចអោយគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបាន ពីការឆ្លង់មេរោគពីពពួកសត្វល្អិតចង្រៃ។

 

17155560_1812480535744362_5840423020957982445_n

 

++ រោងបណ្តុះកូនអាចធ្វើបានតាមទំហំ ខាងក្រោម៖ – តំបូលសម្រាបគ្របរានកំពស់ពី ១.៨ ទៅ ២ម៉ែត្រ ដើម្បីងាយស្រួលចេញចូលថែទាំកូនដំណាំ – កំពស់រានពី ០.៨ ទៅ ១០ម៉េត្រពីដី – ទទឹងរានពី ០.៨ ទៅ១ម៉ែត្រ – មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃ (ជាការ ប្រសើរប្រើសំណាញ់មាន ពណ៌បៃតង់) – មានជញ្ជាំងធ្វើពីសំណាញ់មុនការពារសត្វល្អិត។

 

11391260_1691532784399752_8181601972041063545_n

 

៣.ការណ្តុះកូន – យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក ហើយរុំ គ្រាប់អោយហប់ល្អ។ – ស្រោចទឹករៀងរាល់ថ្ងៃអោយក្រណាត់សើមល្អ ហើយដាក់ នៅកន្លែងហប់។ – ផ្អាប់គ្រាប់រយះពេល ២ ទៅ ៣យប់ – ជ្រើសរើសគ្រាប់ដែលបែកមាត់ចាប់បណ្តុះមុន។

 

27067182_341591366320434_4640388219743507888_n

 

– បណ្តុះកូនមួយគ្រាប់ក្នុងមួយរន្ធ បន្ទាប់មកដាក់លើរានបណ្តុះ រួចគ្របសំណាញ់សត្វល្អិតពណ៌ស។ – ស្រោចទឹកអោយគ្រប់គ្រាន់ជាពិសេសនៅថ្ងៃត្រង់។ ហាមស្រោច ទឹកពេលល្ងាចព្រោះវានឹងអាចបង្កអោយគ្រាប់ ឬកូនបន្លែ រលួយបាន។ – កូនត្រប់អាយុបាន ១៥ថ្ងៃប្រើជី ១៨-៤៦-០ ចំនួនកន្លះ ស្លាបព្រាបាយលាយទឹក ១០លីត្រសំរាបស្រោចកូន។ ត្រួវ ស្រោចទឹកធម្មតាបន្ទាប់ពីស្រោចជីហើយ។

 

26114010_992267530927656_758883464116178263_n

 

៤. ការធ្វើរង – កំពស់រងរដូវប្រាំង ២០ស.ម និងកំពស់រងរដូវវស្សា ៤០ស.ម – ទទឹងរង១ម៉ែត្រ – ច្របល់ជីលាមកសត្វពុកផុត ឬជីកំបុស្ត ៣គីឡូក្រាម ក្នុង៣ម៉ែត្រការ៉េ និងលាយជី ២០-២០-១៥ ចំនួន ៣ម៉េត្រការ៉េ រួចស្រោចទឹកអោយជោគទើបគ្របចំបើង ឬប្លាស្ទិចគ្របដី ។

 

23795669_2052858041612370_7404784982693186688_n

 

៥. ការដាំកូនត្រប់ – ដាក់កូនត្រប់អោយត្រូវពន្លឺថ្ងៃ (លើកលែងថ្ងៃត្រង់) និងកាត់ បន្ថយការស្រោចទឹកកូនអោយបាន ៥-៧ថ្ងៃ មុដាំ។ – កូនត្រប់អាយុ ២៥-២៨ថ្ងៃ (មានស្លឹកពី) អាចយកទៅដាំបាន។ – ដាំមួយជួរក្នុងមួយរង និងមានចន្លោះពីគុម្ពមួយទៅ មួយមានប្រវែង ១ម៉ែត្រ។

 

23755238_2052858048279036_5045572797728388858_n

 

៦. ការដាក់ជីបំប៉ន – ដាក់ជីរៀងរាល់ ១០ថ្ងៃម្តង និងឈប់ដាក់ជី១ខែមុន បញ្ចប់ការប្រមូលផល។ – ប្រភេទជីដែលត្រូវប្រើមានបីប្រភេទធំៗដូចជា ៤៦-០-០, ២០-២០-១៥, ០-០-៦០។ (កំរិតប្រើប្រាស់សូមមើលរូបភាព)។

 

22853300_1512093225549275_8508122675597884559_n

 

៧. ការដោតចំណារ និងការតាក់តែងមែក – បន្ទាប់ពីដាំកូនត្រប់ហើយត្រូវដោតចំណារមានកំពស់ប្រមាណ ០.៨ម៉ែត្រវាជួយដើមត្រប់កុំអោយដួលមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់កាត់បន្ថយជំងឺនិងសត្វល្អិត និងងាយស្រួលប្រមូលផល។ – កាត់ខ្នែង និងស្លឹកចេញពីគល់ដើមរហូតដល់ខ្នែងផ្កាថ្វាយព្រះ។

 

20228853_488634788156535_8950089821703554003_n

 

៨. សត្វល្អិតចង្រៃ + ទ្រីប ++ វិធានការការពារ – ដាំអោយរង្វើលសំអាតស្មៅចេញពីចំការ – កប់ចោលកាកសំណល់បន្លែបានប្រមូលផលហើយ – ស្រោចថ្នាំ ថ្យាមេថូហ្សាម (Thiamethoxam) និងគល់ កូនបន្លែពេលព្រឹក និងដាំកូនពេល ល្ងាច។

 

19399029_1381646198587011_5517632012453332788_n

 

19366555_1381646291920335_5624991749176753582_n

 

++ វិធីកំចាត់ – ជ្រើសរើសថ្នាំពុលកំចាត់សត្វល្អិតណាមួយលាយនិងទឹក ស្អិតហើយបាញ់នៅពេលត្រជាក់ ដូចជាថ្នាំ៖ ថ្យាមេថូហ្សាម, ហ្វីប្រូនីល អ៊ីមីដាក្លរព្រីដ ឬ អាបាមិចទីន ដោយបាញ់ឆ្លាស់គ្នា។

 

19366411_1381646365253661_859032578996801705_n

 

19260621_1381646185253679_3387052405234896386_n

 

+ រុយស ++ វិធានការការពារ – គួរដាំដោយប្រើគំរបប្លាស្ទិចគ្របដី – កំចាត់ស្មៅ និងដំណាំជំរករបស់វាចេញពីចំការ – កប់ចោលកាកសំណល់ដំណាំនៅសល់បន្ទាប់ពីប្រមូលផល ហើយ។

 

19260520_1381646321920332_8454146047281630586_n

 

19225698_1381646378586993_1061300822701139505_n

 

++ វិធានកំចាត់ – ដកដើមដែលកើតជំងឺនេះយកកប់ចោល – ជ្រើសរើសថ្នាំកំចាត់សត្វល្អិតណាមួយឆ្លាស់គ្នា លាយនិងទឹកស្អិតហើយបាញ់នៅពេលត្រជាក់ដូចជាថ្នាំ ថ្យាមេថូហ្សាម អ៊ីមីដាក្លរព្រីដ អាបាមិចទីន ដាយណូតធឺហ្វូរ៉ាន់ អេម៉ាមិចទីន ឬថ្នាំបុយប្រូហ្វេហ្សីន។

 

19225525_1381646278587003_8478173859458536492_n

 

19224990_1381646305253667_9051581009832485408_n

 

៩. ការប្រមូលផល ដើម្បីរក្សារសជាត់ គុណភាព និងទម្ងន់ផ្លែ កសិករគួរបេះផ្លែនៅពេល ព្រឹក ឬនៅពេលល្ងាច។

 

18892901_295011540958835_3005380259747139488_n

 

ប្រភព៖ Agri-Patho តែម សម្បត្តិ