មាណព្វថ្លើមពាសមេឃ!!! ស្តេចមានទ្រព្យស្រោចពេញផែនដី បែរជាប្រគល់កាក់១សេនមកឱ្យទ្រង់ ដែលកំពុងដឹកនាំទ័ពវាយយកប្រទេសជិតខាង…តែអ្វីដែលកើតឡើងបន្ទាប់ ទើបញាក់សាច់! – Kalib9 ប្លែកៗ | Kalib9
kalib9

មាណព្វថ្លើមពាសមេឃ!!! ស្តេចមានទ្រព្យស្រោចពេញផែនដី បែរជាប្រគល់កាក់១សេនមកឱ្យទ្រង់ ដែលកំពុងដឹកនាំទ័ពវាយយកប្រទេសជិតខាង…តែអ្វីដែលកើតឡើងបន្ទាប់ ទើបញាក់សាច់!

មាណព្វម្នាក់បានឆ្លងកាត់រាជធានីដ៏ធំមួយរបស់ស្ដេច។ ខណៈដែលគាត់កំពុងដើរ គាត់កត់សម្គាល់ឃើញកាក់ប្រាក់មួយនៅលើផ្លូវ។ គាត់បានរើសវាឡើង តែគាត់ពិតជាសប្បាយចិត្តជាមួយនឹងការរស់នៅបែបសាមញ្ញរបស់គាត់ និងមិនប្រើកាក់ប្រាក់នោះទេ។ ដូច្នេះគាត់គ្រោងបរិច្ចាគវាទៅនរណាម្នាក់ដែលត្រូវការវា។ គាត់បានដើរតាមផ្លូវពេញមួយថ្ងៃ ប៉ុន្ដែមិនរកឃើញនរណាដែលត្រូវការវាទេ។ ទីបំផុតគាត់បានដើរដល់ទីឈប់សម្រាកមួយ ហើយក៏ចំណាយពេលមួយយប់នៅទីនោះ។

នៅព្រឹកឡើង គាត់បានក្រោកពីព្រលឹមដូចសកម្មភាពគាត់ធ្វើសព្វមួយដង និងឃើញស្ដេចមួយអង្គកំពុងដឹកនាំទ័ពដើរកាត់ព្រៃដើម្បីលុកលុយប្រទេសមួយទៀតជាមួយកងទ័ព ដែលត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្គ្រាម។ នៅពេលស្ដេចឃើញមាណព្វម្នាក់នោះកំពុងឈរ ទ្រង់បានបញ្ជាកងទ័ពឱ្យឃាត់ខ្លួនមាណព្វម្នាក់នោះ។ ទ្រង់បានយាងមកជិតមាណព្វ និងនិយាយថា “អូល្អណាស់មាណព្វ យើងនឹងទៅធ្វើសង្គ្រាមដើម្បីយកប្រទេសមួយផ្សេងទៀត ដូច្នេះ​ប្រទេសរបស់យើងនឹងត្រូវបានពង្រីក។ ដូច្នេះសូមជូនពរយើងមួយមកដើម្បីជោគជ័យ”។

បន្ទាប់ពីគិតរួច មាណព្វបានផ្ដល់កាក់ប្រាក់មួយទៅដល់ស្ដេចអង្គនោះ។ ស្ដេចបដិសេធមិនទទួលយកកាក់ប្រាក់នោះទេ ហើយទ្រង់មានការរំខានចិត្តជាខ្លាំងដោយសារតែកាក់ប្រាក់មួយនោះ ខណៈដែលខ្លួនជាស្ដេចមានទ្រព្យចាយមិនអស់ បែរជាគេប្រគល់កាក់មួយសេនបែបនេះ។ ទ្រង់ឆ្ងល់ជាខ្លាំងក៏បានសួរទៅមាណព្វថា “តើកាក់ប្រាក់មួយនេះមានអត្ថន័យដូចម្ដេចទៅ?”។

មាណព្វបកស្រាយថា “ឱស្ដេចដ៏អស្ចារ្យរបស់ខ្ញុំ! ខ្ញុំម្ចាស់បានរកឃើញកាក់ប្រាក់នេះកាលពីម្សិលមិញ ខណៈដែលទូលបង្គំដើរតាមផ្លូវក្នុងរាជធានី។ ប៉ុន្ដែទូលបង្គំមិនបានប្រើកាក់ប្រាក់នោះទេ។ ដូច្នេះទូលបង្គំបានសម្រេចថា នឹងផ្ដល់កាក់ប្រាក់នេះដល់នរណាម្នាក់ដែលត្រូវការវា។ ទូលបង្គំបានដើររហូតដល់ល្ងាចក្នុងទីក្រុង ប៉ុន្ដែរកមិនឃើញអ្នកដែលត្រូវការកាក់ប្រាក់នោះទេ។ អ្នកទាំងអស់គ្នាកំពុងរស់នៅក្នុងជីវិតរីករាយ។ វាហាក់បីដូចជា ពួកគេសប្បាយនឹងអ្វីដែលខ្លួនឯងមានហើយ។ ដូច្នេះទូលបង្គំរកអត់ឃើញអ្នកដែលត្រូវឱ្យកាក់នេះទេ។ ប៉ុន្ដែថ្ងៃនេះ ព្រះអង្គបានសម្រេចធ្វើសង្គ្រាម ហើយមិនសប្បាយចិត្តនឹងអ្វីដែលទ្រង់មាន ខ្ញុំមានអារម្មណ៍ថាទ្រង់នឹងត្រូវការកាក់ប្រាក់នេះ”។

ស្ដេចក្រោយពីស្ដាប់មាណព្វនិយាយភ្ញាក់ខ្លួនព្រឺត និងបានលុបចោលសង្គ្រាមវាយកប្រទេសគេ។

*** ន័យអប់រំ ៖ យើងទាំងអស់គ្នារីករាយនឹងអ្វីដែលយើងមាន។ ហើយយើងប៉ងប្រាថ្នាចង់ឱ្យល្អលើសនូវអ្វីដែលយើងមាន ប៉ុន្ដែសូមកុំខ្ជះខ្ជាយឱកាសរីករាយនូវអ្វីដែលយើងមានរួចទៅហើយនោះ។ មានរបស់ច្រើនណាស់ដែលអ្នកមិនមាន ហើយអ្នកខ្លះអាចនឹងមានជាងអ្នកទៅទៀត។ តែសូមកុំធ្វើការប្រៀបធៀបគ្នារវាងទ្រព្យសម្បត្តិក្រៅខ្លួនអី គួរតែរីករាយនិងរក្សាសុខភាពឱ្យល្អប្រសើរជាង៕

អត្តបទផ្សេងទៀត : ២០ប្លង់ក្នុងខ្សែភាពយន្តល្បីៗមុននិងក្រោយកាត់តឃើញហើយនឹងភ្ញាក់ផ្អើលមិនបានមើលតិចថាស្ដាយ

ស្ទើរតែគ្រប់ខ្សែភាពយន្តក្នុងពេលបច្ចុប្បន្នមុននឹងបង្ហាញខ្លួនលើផ្ទាំងសំពត់សក្នុងរោងភាពយន្ត សុទ្ធតែឆ្លងកាត់នូវការកាត់ត ជាពិសេសខ្សែភាពយន្តបែបវិទ្យាសាស្ត្រ វាយតប់ អភិនិហា និង ភាពយន្តរន្ធត់ជាដើម ។ ដែលការកាត់តនោះមិនមែនគ្រាន់តែបន្ថែម បន្ថយពន្លឺ ឬ ពណ៌នោះទេ ប៉ុន្តែវាការបន្ថែម Effect ទៅលើផ្ទៃខាងក្រោយ ក៏ដូចជាបន្ថែមទិដ្ឋភាព និងរូបរាងបែប 3D ទៅលើតួអង្គផងដែរ ។

ចង់ដឹងថាមុននឹងក្រោយកាត់តតើវាខុសគ្នាបែបណា តោះទស្សនាទិដ្ឋភាពប្លង់ទាំង ២០ ក្នុងខ្សែភាពយន្តល្បីដែលប្រៀបធៀបមុននឹងក្រោយកាត់តទាំងអស់គ្នាជាមួយ ចង់ដឹង ៖

ខ្សែភាពយន្តរឿង Deadpool

ខ្សែភាពយន្តរឿង Guardians of the Galaxy

ខ្សែភាពយន្តរឿង Harry Potter

ខ្សែភាពយន្តរឿង Twilight

ខ្សែភាពយន្តរឿង The Matrix

ខ្សែភាពយន្តរឿង Pirates of the Caribbean

ខ្សែភាពយន្តរឿង  Cinderella

ខ្សែភាពយន្តរឿង Godzilla

ខ្សែភាពយន្តរឿង The Lord of the Rings

ហើយគឺជាទិដ្ឋភាពបន្ថែមមួយទៀតបង្ហាញពីទិដ្ឋភាពមុននឹងក្រោយកាត់ត ៖

ប្រភព ៖ Brightside

 

error: Content is protected !!