ឱសថ​៣​មុខ​ ជួយ​កម្ចាត់​ក្លិន​ទ្វារមាស​បាន​យ៉ាង​ងាយ​ – Kalib9 សម្រស់ & សុខភាព | Kalib9
kalib9

ឱសថ​៣​មុខ​ ជួយ​កម្ចាត់​ក្លិន​ទ្វារមាស​បាន​យ៉ាង​ងាយ​

​ស្ត្រី​គ្រប់​រូប​មាន​បញ្ហា​ធុំក្លិន​ទ្វារមាស​ជា​រឿង​មួយ​ធម្មតា​។​ ទ្វារមាស​ទាំងអស់​ធុំក្លិន​ផ្សេងៗ​គ្នា​ ហើយ​ក្លិន​របស់​វា​អាស្រ័យ​លើ​កត្តា​ផ្សេងៗ​ រួម​ទាំង​អនាម័យ​ផ្ទាល់ខ្លួន​,​ របប​អាហារ​ និង​សម្លៀក​បំពាក់​ដែល​អ្នក​ស្លៀក​។​

 

​តែ​ទោះបីជា​យ៉ាងណា​ ក្នុង​ករណី​ទ្វារមាស​ឆ្លង​មេរោគ​បាក់តេរី​ ឬ​មេរោគ​ផ្សិត​ ក្លិន​របស់​វា​នឹង​កាន់តែ​ខ្លាំង​ឡើង​។​ ជា​ធម្មតា​បញ្ហា​នេះ​កើតឡើង​ដោយសារ​កង្វះ​អនាម័យ​ ឬ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​។​ ជា​និច្ចកាល​ក្លិន​នេះ​នាំ​មក​នូវ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ ចេញ​ក្រហម​,​ កន្ទួល​រមាស់​លើ​ស្បែក​។​

 

​តាម​ធម្មតា​ទ្វារមាស​មាន​សុខភាព​ល្អ​មាន​ជាតិ​ជូរ​ប្រៃ​ ដោយសារ​មាន​បាក់តេរី​ល្អៗ​រស់នៅ​ត្រង់​តំបន់​នោះ​។​ បាក់តេរី​ទាំងនេះ​ជួយ​រក្សា​កម្រិត​ pH​ និង​ការពារ​ទ្វារមាស​ពី​ការ​ឆ្លង​មេរោគ​។​

 

 

អ្នកជំនាញ​បាន​ណែនាំ​ថា​ អ្នក​គួរ​ចៀសវាង​ការ​ប្រើ​សាប៊ូ​មាន​ក្លិន​ធ្ងន់​ ឬ​ប្រដាប់​លាង​សម្អាត​ នៅ​ពេល​លាង​ទ្វារមាស​ ឬ​ផ្នែក​ខាងក្នុង​នៃ​ទ្វារមាស​របស់​អ្នក​។​ ភ្នាក់ងារ​លាង​សម្អាត​ទាំងនេះ​អាច​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សមតុល្យ​ pH​ និង​បណ្តាល​ឲ្យ​បាក់តេរី​រាតត្បាត​។​ ​ហើយ​អ្នក​ក៏​គួរ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​សមតុល្យ​ និង​ជំនួយ​ដល់​សុខភាព​ និង​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ប្រសិនបើ​អ្នក​ចង់បាន​ប្រព័ន្ធ​បន្ត​ពូជ​មាន​សុខភាព​ល្អ​។​ រាង​កាយ​របស់​អ្នក​ត្រូវការ​ជាតិ​ទឹក​,​ បើ​មិន​ដូច្នេះ​ទេ​ គ្មាន​អ្វី​អាច​កម្ចាត់​ជាតិពុល​ និង​បាក់តេរី​ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ឡើង​ រួម​ទាំង​បញ្ហា​ធុំក្លិន​ទ្វារមាស​។​

 

ច្រើន​ជាង​នេះ​ទៀត​ វា​ជា​រឿង​មួយ​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ការពារ​ផ្លូវភេទ​របស់​អ្នក​គ្រប់ពេលវេលា​។​ ការ​ប្រើ​ស្រោមអនាម័យ​នឹង​ជួយ​ការពារ​អ្នក​ពី​ការ​ឆ្លង​មេរោគ​តាម​រយៈ​ការ​រួម​ភេទ​ដូច​ជា​ ជំងឺស្វាយ​,​ ប្រមេះ​,​ កាមរោគ​ ឬ​មេរោគ​អេ​ដ​ស៏​ ហើយ​អ្នក​ក៏​គួរតែ​ទៅ​ជួបនឹង​អ្នកជំនាញ​ផ្នែក​រោគ​ស្ត្រី​ឲ្យ​បាន​ទៀងទាត់​ផង​ដែរ​។​

 

​ជ្រើសរើស​សម្លៀក​បំពាក់​ដោយ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ប្រភេទ​សាច់​ក្រណាត់​មួយ​ចំនួន​អាច​បង្កើន​កម្តៅ​ និង​ជាតិ​សំណើម​,​ បង្កើត​បរិស្ថាន​ល្អៗ​ឲ្យ​បាក់តេរី​រីក​ដុះដាល​។​ ទ្វារមាស​របស់​អ្នក​ត្រូវ​តែ​ស្អាត​ ហើយ​ស្ងួត​។​

 

 

លើស​ពី​នេះ​ទៀត​ អ្នក​គួរតែ​ឧស្សា​ហ៏​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ និង​ឆ្នុក​ក្នុង​កំឡុង​ពេល​មក​រដូវ​។​ ប្រសិនបើ​អ្នក​មិន​មក​រដូវ​ទេ​,​ ចៀសវាង​ការ​ប្រើ​សំឡី​អនាម័យ​ ព្រោះ​វា​ក៏​រក្សា​កម្តៅ​ និង​ជាតិ​សំណើម​ក្បែរ​ទ្វារមាស​របស់​អ្នកផង​ដែរ​ ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​មេរោគ​។​ ហើយ​វា​ក៏​ស្រូប​យក​ក្លិន​ទ្វារមាស​ធម្មតា​របស់​អ្នក​។​

 

​វិធី​កម្ចាត់​បញ្ហា​ធុំក្លិន​ទ្វារមាស​បាន​យ៉ាង​ងាយ​៖

 

១.​ លាង​សម្អាត​ទ្វារមាស​នឹង​ស្លឹក​ក្រូចសើច​

ស្លឹក​ក្រូចសើច​ជា​ភ្នាក់ងារ​លាង​សម្អាត​តំបន់​ឯកជន​របស់​អ្នក​បាន​យ៉ាង​ល្អ​។​ វា​មាន​ផ្ទុក​នូវ​សារធាតុ​កម្ចាត់​បាក់តេរី​ និង​វីរុស​ ព្រមទាំង​ការពារ​ពី​អាឡែកហ្ស៊ី​ ហើយ​វា​ក៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​ប្រឆាំង​នឹង​ការ​រលាក​ទ្វារមាស​។​ ដូច្នេះ​ វា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ ដើម្បី​កម្ចាត់​បញ្ហា​ទ្វារមាស​ធុំក្លិន​អាក្រក់​ និង​កន្ទួល​រមាស់​។​ ទីបំផុត​ វា​ជួយ​រក្សា​កម្រិត​ pH​។​

 

 

​ដើម្បី​សម្អាត​ទ្វារមាស​នឹង​ស្លឹក​ក្រូចសើច​ អ្នក​គួរ​អនុវត្ត​ដូច​ខាងក្រោម​៖

យក​ស្លឹក​ក្រូចសើច​ ១០​សន្លឹក​ ហើយ​លាង​ទឹក​ឲ្យ​ស្អាត​។​ បុក​ស្លឹក​នេះ​ ហើយ​ដាក់​ចូល​ក្នុង​កែវ​ទឹក​។​ លាយ​វា​បញ្ចូល​គ្នា​ រួច​ដុត​កម្តៅ​។​ ពេល​ដែល​ទឹក​ប្រែជា​ពណ៌​បៃតង​ លើក​វា​ចុះ​ពីលើ​ចង្ក្រាន​។​ ទុក​វា​ឲ្យ​ត្រជាក់​ ហើយ​ច្របាច់​យក​ទឹក​។​ ប្រើ​ទឹក​វា​ដើម្បី​លាង​សម្អាត​ទ្វារមាស​របស់​អ្នក​។​ ប្រសិនបើ​អ្នកមាន​អារ​ម្ម​ណ៏​មិន​សុខ​ស្រួល​ក្រោយ​ពី​លាង​សម្អាត​នឹង​ទឹក​នេះ​ លាង​សម្អាត​វា​នឹង​ទឹក​ស្អាត​ តែ​កុំ​ប្រើ​សាប៊ូ​។​ ត្រូវ​ប្រាកដ​ថា​ ទឹក​មិន​ក្តៅ​ខ្លាំង​មុន​ពេល​ប្រើ​។​ វា​គួរតែ​ក្តៅ​ឧ​ណ្ឌៗ​ ហើយ​អ្នក​គួរតែ​ប្រាកដ​ថា​ អ្នក​មិន​អាឡែកហ្ស៊ី​នឹង​ទឹកក្រូច​សើច​នេះ​។​ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៣-៤​ដង​ក្នុង​ ១​ស​ប្តា​ហ៏​។​ បញ្ហា​ទ្វារមាស​ធុំក្លិន​មិនល្អ​ និង​បញ្ហា​កន្ទួល​រមាស់​នឹង​លែង​មាន​។​

 

២.​ លាង​សម្អាត​នឹង​ទឹកខ្មេះ​ប៉ោម​

ទឹកខ្មេះ​ប៉ោម​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​ការ​ព្យាបាល​បញ្ហា​ឆ្លង​មេរោគ​លើ​ទ្វារមាស​។​ វា​មាន​ផ្ទុក​នូវ​សារធាតុ​ធម្មជាតិ​កម្ចាត់​មេរោគ​ផ្សិត​ និង​វីរុស​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​អារ​ម្ម​ណ៏​ល្អ​។​ ទឹកខ្មេះ​ប៉ោម​មាន​សមត្ថភាព​កម្ចាត់​បញ្ហា​ធុំក្លិន​ទ្វារមាស​ និង​រក្សា​សមតុល្យ​ភាព​កម្រិត​ pH​។​អ្នក​ត្រូវ​មាន​ទឹកខ្មេះ​ប៉ោម​ ៣​ពែង​ និង​ទឹក​ក្តៅ​ឧ​ណ្ឌ​នៗ​។​ ចាក់ទឹក​ក្តៅ​ឧ​ណ្ឌៗ​ទៅ​ក្នុង​អាង​ទឹក​របស់​អ្នក​ រួច​ចាក់ទឹក​ខ្មេះ​ប៉ោម​ចូល​។​ ដេក​ត្រាំ​ក្នុង​អាង​ទឹក​រយៈពេល​ ២០-៣០​នាទី​។​ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ៣-៥​ដង​ ប្រសិនបើ​ទ្វារមាស​ធុំក្លិន​ខ្លាំង​។​

 

 

​នៅ​មាន​វិធី​លាង​សម្អាត​ទ្វារមាស​ដោយ​ប្រើ​ទឹកខ្មេះ​ប៉ោម​ផ្សេង​មួយទៀត​។​ ត្រៀម​ទឹកខ្មេះ​ប៉ោម​ លាយ​នឹង​ទឹក​។​ ជ្រលក់​ឆ្នុក​ចូល​ទៅ​ក្នុង​ទឹក​នេះ​ រួច​សូក​បញ្ចូល​ទៅ​ក្នុង​ទ្វារមាស​របស់​អ្នក​។​ រង់ចាំ​រយៈពេល​ពី​ ៣០-៦០​នាទី​។​ ទីបំផុត​ អ្នក​អាច​ត្រៀម​ភេសជ្ជៈ​ដែល​ធ្វើ​ឡើង​ពី​ការ​ផ្សំ​រវាង​ល​ទឹកខ្មេះ​ប៉ោម​ ០.០៣L​ និង​ទឹក​ ០.២៤L​។​ ទទួលទាន​វា​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក្សា​កម្រិត​ pH​។​

 

៣.​ ទឹកដោះគោ​ជូរ​

​ទឹកដោះគោ​ជូរ​ក៏​ជា​ភ្នាក់ងារ​ធម្មជាតិ​លាង​សម្អាត​ទ្វារមាស​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត​ផង​ដែរ​។​ ត្រាំ​ក្រណាត់​ស្បៃ​ក្នុង​ទឹកដោះគោ​រហូត​ដល់​វា​ជ្រាប​សព្វ​ល្អ​។​ រួច​យក​វា​ជូត​សម្អាត​ទ្វារមាស​របស់​អ្នក​ថ្នមៗ​។​ ធ្វើ​បែប​នេះ​រយៈពេល​ ២-៣​នាទី​ បន្ទាប់​មក​លាង​សម្អាត​នឹង​ទឹក​។​

 

 

ស​ម្ងួ​ត​តំបន់​ឯកជន​របស់​អ្នក​នឹង​កន្សែងពោះគោ​។​ អនុវត្ត​វា​ឲ្យ​បាន​ ៣-៤​ ដង​ក្នុង​ ១​ថ្ងៃ​។​ ផ្ទុយ​ទៅ​វិញ​ អ្នក​អាច​ជ្រលក់​ឆ្នុក​ក្នុង​ទឹកដោះគោ​ជូរ​ ហើយ​សូក​បញ្ចូល​វា​ទៅ​ក្នុង​ទ្វារមាស​របស់​អ្នក​។​ ទុក​វា​មួយសន្ទុះ​ ហើយ​លាង​សម្អាត​តំបន់​ឯកជន​នឹង​ទឹក​។​ ត្រូវ​ប្រាកដ​ថា​ អ្នក​មិន​អាឡែកហ្ស៊ី​នឹង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ មុន​ពេល​ប្រើ​ទឹកដោះគោ​ជូរ​មួយ​នេះ​។​ ​ប្រសិនបើ​ឱសថ​ទាំងនេះ​មិន​អាច​ជួយ​កម្ចាត់​បញ្ហា​ធុំក្លិន​ទ្វារមាស​របស់​អ្នក​បាន​ទេ​ អ្នក​គួរតែ​ទៅ​ប្រឹក្សា​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​រោគ​ស្ត្រី​៕ ​

 

error: Content is protected !!